ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួស វីហ្សា និងស្វាមី ដាក់គម្រោងយកកូនភ្លោះឆ្នាំក្រោយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា និង​ស្វាមី បាន​ដាក់​គម្រោង​យក​កូនភ្លោះ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​កាន់តែ​ផ្អែមល្ហែម និង​ស្អិតរ​មួ​ត ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា និង​ស្វាមី បាន​ដាក់​គម្រោង​យក​កូនភ្លោះ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​កាន់តែ​ផ្អែមល្ហែម និង​ស្អិតរ​មួ​ត ។

សួ​ស វី​ហ្សា បង្ហើប​ថា ស្វាមី​របស់​ខ្លួន គឺ​លោក ថម មី ចង់បាន​កូនភ្លោះ​ក្នុង​បំណង​មួយ​នេះ​នាង​ក៏​មិន​បាន​ជំទាស់​អ្វី​នោះ​ដែរ ។ បញ្ជាក់​តាម​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សួ​ស វី​ហ្សា បាន​លើក​ឡើង​ពី​គោលបំណង​ខាងលើ និង​ប្រវត្តិ​ចំណងស្នេហា​គ្រា​ដំបូង​ជាមួយ​ស្វាមី​ថា «​ពេល​ខ្លះ​ម្តងម្កាល​ខ្ញុំ​ធ្លាប់​គិត​ថា មិន​នឹក​ស្មានថា ខ្ញុំ​ជាមួយ Best friend ខ្ញុំ​អាច​ក្លា​យមក​ជា​ប្តី​ប្រពន្ធ និង​គ្នា​ដូច​សព្វថ្ងៃ​សោះ ។ នាង​បញ្ជាក់​ថា កាល​នៅ​ជា​មិត្ត​នឹង​គ្នា​បាត់​គ្នា​មួយ​ថ្ងៃ​មិន​បាន​ទេ គឺថា ដេក​មិន​បាន សម្រាន្ត​មិន​លក់ ត្រូវ​តែ​ជួប​គ្នា ព្រោះ​ពូកែ​ឆ្កួត​ដូច​គ្នា កាល​នុង ហូប​អី​សុទ្ធតែ​ចេញ​លុយ​ស្មើ​គ្នាន៎​កុំ​ចង់​ហក់ ។ នាង​ថា គាត់​និង​ខ្ញុំ ច​រិ​ក​ដូច​គ្នា ចំណូលចិត្ត​ដូច​គ្នា ហើយ​ក៏​លួច​ស្រលាញ់​គ្នា​ក៏​ក្លាយជា​សង្សារ​គ្នា បន្ទាប់​មក​ក៏​រៀប​ការ និង​គ្នា ហើយ​ក៏​ក្លាយជា​ប្តី​ប្រពន្ធ និង​គ្នា ។ តែ​ទោះជា​ក្លាយជា​ប្តី​ប្រពន្ធ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា ពួក​ខ្ញុំ​នៅ​តែ​ជា Best friend ដដែល​ព្រោះ​ច​រិ​ក​អត់​ប្តូរ​ផង គ្រប់យ៉ាង​ហាក់​នៅ​ដដែល គ្រាន់តែ​ថា Best friend ពេល​នេះ គឺ Best friend ដែល​អាច​មានកូន​ជាមួយ​គ្នា​បាន​ដោយ​ស្របច្បាប់ ។ »

សួ​ស វិ​ហ្សា នាង​បញ្ជាក់​ថា ឆ្នាំ​ក្រោយ friend ខ្ញុំ​គាត់​ប្រាប់​ខ្ញុំ​ថា សុំ​កូនភ្លោះ​មួយគូ ខ្ញុំ​មិន​បង្អង់​យូរ​ក៏​ឆ្លើយ​វ៉ាប់​ថា «​អូ​ខេ​friend ចឹ​ង​ជួប​គ្នា​ឆ្នាំ​ក្រោយ​ណា អា​ភ្លោះ​កូន​ម៉ែ » អរគុណ​បងប្អូន​ដែល​តស៊ូ​អាន​ដល់​ចប់ អ្នក​ណាខ្លះ​មានជីវិត​គូរ​ដូច​ខ្ញុំ? ​ខម​មិន​ប្រាប់​ផង​ណា៎ រាត្រីសួស្តី ម៉ា​យ​អ​ល​ហ្វ្រេ​ន ។

ជា​ការ​កត់សម្គាល់ តាម​រយៈ​សារ​ដែល សួ​ស វិ​ហ្សា បាន​បង្ហោះ​ខាងលើ​នេះ គេ​សង្កេត​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន​ដោយ​បាន​លើក​ស​សើរ​ពី​ស្នេហា​ជា​ប្តី​ប្រពន្ធ​របស់​នាង និង​ស្វាមី ហើយ​គេ​រំពឹង​ថា នាង និង​សម្រេច​តាម​ផែនការ​ដែល​គ្រោងទុក ។

សួ​ស វី​ហ្សា និង​លោក ថម មី បាន​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ក្រៅ​ឆាក​អស់​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​បច្ចុប្បន្ន​ពួក​គេ​ក៏​ទទួល​បាន​ចំណងដៃ​កូនស្រី​ដ៏​គួ​អោយ​ស្រឡាញ់​ម្នាក់​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ