ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមពាសមេឃ ! ភ្ជង់​ប្លន់​ឡាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សមាជិក​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​ម្នាក់​ត្រូវ​ចោ​ភ្ជង់​ប្លន់​យក​រថយន្ត​១​គ្រឿង​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៦ និង​៥៧​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ …

ខេត្តពោធិ៍សាត់ ៖ សមាជិក​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​ម្នាក់​ត្រូវ​ចោ​ភ្ជង់​ប្លន់​យក​រថយន្ត​១​គ្រឿង​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៦ និង​៥៧​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ម្តុំ​ជិត​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចោរ​ភ្ជង់​ប្លន់​នោះ​ម៉ាក​ហា​យ​លែ​ន​ឌឺរ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2V-5355 លេខ​ម៉ាស៊ីន 2A21348291 លេខ​តួ JTEGD21A940087114 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឈឹ​ម ផា​វ៉េ​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​តែ​ម្នាក់​គត់​បាន​ប្រើ​កាំភ្លើង​ភ្ជង់​ទៅ​ជន​រង​គ្រោះ​ប្លន់​យក​ឡាន​រួច​ជិះ​គេចខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​រថយន្ត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​វត្ត​ពាល​ញែក បន្ទាប់​ពី​ចោរ​បើក​យក​ទៅ​ប្លុង​ចោល​នៅ​ទៅ​នោះ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ហើយ ៕