ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សង្វៀន​ជល់​មាន់​ជ្រៃ​ធំ ប៉ះ​ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​ស្អាង​ផ្អើល​កាស៊ីណូ

1 ឆ្នាំ មុន
  • កណ្តាល

មាន​ករណី​ហិ​.​ង្សា​មួយ​បាន​កើតឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​អ្នក​មើល​ការ​ខុស​ត្រូវ ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​កោះធំ បាន​វា​.​យ​គ្នា​ជាមួយ​ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​ស្អាង នៅ​ក្នុង​កាស៊ីណូ​កាឡាក់ស៊ី បណ្តាល​អោយ

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ហិ​.​ង្សា​មួយ​បាន​កើតឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​អ្នក​មើល​ការ​ខុស​ត្រូវ ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​កោះធំ បាន​វា​.​យ​គ្នា​ជាមួយ​ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​ស្អាង នៅ​ក្នុង​កាស៊ីណូ​កាឡាក់ស៊ី បណ្តាល​អោយ​អ្នក​រង​របួស​ទាំង​២​នាក់ ។ រីឯ​ជនសង្ស័យ (​អ្នក​ឈ្នះ​) ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច នៅ​ចំណុច​កាស៊ីណូ កាឡាក់ស៊ី ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ ស្រៀ ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​បុគ្គលិក​កាស៊ីណូ ទី​២- ឈ្មោះ ម៉ុ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ​មន្ដ្រី​ចូល​និវត្តន៍ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ង្វៀ​ង ប៊ិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​បុគ្គលិក​កាស៊ីណូ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ​(​ស្រៀ ហុង​) បាន​ជជែក​គ្នា​អំពី​ប្រាក់​ដែល​ជន​រង​គ្រោះ​បាន​ឲ្យ​គេ​ខ្ចីប្រាក់​ចំនួន ១,០០០,០០០​រៀល ។ លុះ​ពេល​ពួក​គេ​ជជែក​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ប្រើ​ហិ​.​ង្សា​ដាក់​គ្នា ដោយ​ជនសង្ស័យ និង​បក្សពួក​ប្រហែល​៧​ទៅ​៨​នាក់ បាន​នាំ​គ្នា​ទៅ​វា​.​យ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​បក្សពួក​ខាងលើ​ក៏​បាន​វា​.​យ​ទៅ​លើ​ឈ្មោះ ម៉ុ​ន វ​ណ្ណា ជា​ច្រើន​ដៃ​ថែម​ទៀត​ផង ចំណែកឯ​ឈ្មោះ ស្រៀ ហុង ក៏​បាន​គេចខ្លួន​រួច​។ ភ្លាម​ៗ​នោះ ឈ្មោះ ង្វៀ​ង ប៊ិ​ន ក៏​បាន​គប់​ទូរស័ព្ទ​ដៃ ម៉ាក Oppo មិន​ចាំ​ស៊េរី ពណ៌​ស​-​ខ្មៅ ទៅ​លើ​ឈ្មោះ ស្រៀ ហុង ត្រូវ​ចំ​ស្មា​ខាងស្ដាំ និង​បាន​ប្រើ​ពាក្យ​សំដី​គំ​រា​.​ម​កំហែង​ថា «​អញ​មេ​នៅ​ជ្រៃ​ធំ អ្ហែង​(​ស្រៀ ហុង​) មេ​នៅ​ស្រុក​ស្អាង កុំ​ចង់​ខ្លាំង​ជាមួយ​អញ អញចង់​ស​ម្លា​.​ប់​អ្ហែង​ពេល​ណា​ក៏​បាន​ដែរ​» ព្រមទាំង​ជេរ​ប្រមាថ​ជា​ច្រើន​ទៀត​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ តែ​ម្ដង បន្ទាប់​ពី​បាន​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ