ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លាន់១ក្បាលត្រូវពលរដ្ឋប្រទះឃើញក្បែរចម្ការ ចាប់​ប្រគល់​​​ឱ្យ​​ក្រុម​សង្គ្រោះ

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគីរី ៖  ពស់ថ្លាន់ដ៏ធំមួយក្បាលត្រូវបានប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកន្សែងចាប់បានយកមក ប្រគល់ ជូនក្រុមការងារការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី កាលពីរសៀលថ្ងៃ​ទី០៣ ឧសភា​ ២០២២។ ខាងមន្ទីរបរិស្ថានខេត្តរតនគីរីបានឱ្យដឹងទៀតថា ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានពលរដ្ឋដែលគាត់ប្រទះឃើញ​នៅជិតចម្ការ​របស់គាត់ ហើយក៏បានចាប់ ដើម្បីយកមកប្រគល់ឱ្យអ្នកជំនាញសង្គ្រោះ…

ខេត្តរតនគីរី ៖  ពស់ថ្លាន់ដ៏ធំមួយក្បាលត្រូវបានប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកន្សែងចាប់បានយកមក ប្រគល់ ជូនក្រុមការងារការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី កាលពីរសៀលថ្ងៃ​ទី០៣ ឧសភា​ ២០២២។

ខាងមន្ទីរបរិស្ថានខេត្តរតនគីរីបានឱ្យដឹងទៀតថា ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានពលរដ្ឋដែលគាត់ប្រទះឃើញ​នៅជិតចម្ការ​របស់គាត់ ហើយក៏បានចាប់ ដើម្បីយកមកប្រគល់ឱ្យអ្នកជំនាញសង្គ្រោះ និងអភិរក្សវា។

នៅពេលថ្មីៗនេះ  ក្រុមការងារការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរីបាននាំយកស្វា​ក្ដាម​ចំនួន​០១​ក្បាលដែលបានមកពីប្រជាពលរដ្ឋស្រុកអណ្ដូងមាសប្រគល់ឱ្យមន្ទីរបរិស្ថានដេីម្បីសង្រ្គោះ និងប្រលែងចូល​ព្រៃ​ធម្ម​ជាតិ​វិញផងដែរ។

នាពេលនោះ  ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រគល់សត្វស្លាបមួយក្បាល(សត្វភូវាំង) ប្រភេទកម្រ​ជិត​ផុត​ពូជ ក្នុងបញ្ជីក្រហមIUCN ជូនអង្គការសម្ព័ន្ធមិត្តសត្វព្រៃហៅកាត់WA ដើម្បីយកទៅសង្រ្គោះ​នៅ​មជ្ឈ​មណ្ឌល​​អង្គរសៀមរាបទៀតផងដែរ។

ភ្នំព្រះ និងភ្នំច្រមុះបារាំង ជាតំបន់ភ្នំដែលមានសម្រស់ល្អគយគន់ប្រៀបបានជាឋានសួគ៌ា ក្រោមមេឃនៅ​ពេល​ដែល​លោកអ្នកទៅ​ដល់ទីនោះលោកអ្នកនឹងមានអារម្មណ៍ថា ប្លែក​មានអារម្មណ៍ថា​ លង់ស្នេហ៍​នឹងសម្រស់​ធម្មជាតិព្រៃព្រឹក្សានៅទីនោះ ។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិ និង ផ្កាព្រៃជាច្រើនប្រភេទថែមទៀងផង។

អត្ថបទសរសេរ ដោយ