ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កោះ​សាមសិប​» សហគមន៍​ទេសចរណ៍​សណ្តូក​តាម​បណ្តោយ​ទន្លេមេគង្គ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អ្វី​ៗ​ដែល​​កោះ​សាមសិប​ មាន​នោះ គឺជា​តំបន់​ធម្មជាតិ​ដែល​ស្រស់​បំ​ព្រង មើលទៅ​ជ្រុង​ណា​ក៏​ជក់ចិត្ត និង​ទាក់ទាញ ​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ដែល​បាន​ទៅ​ដល់ទី​នោះ​សុទ្ធតែ​បាន​បង្ហាញ​អារម្មណ៍​រីករាយ…

ខេត្តក្រចេះ ​៖ អ្វី​ៗ​ដែល​​កោះ​សាមសិប​ មាន​នោះ គឺជា​តំបន់​ធម្មជាតិ​ដែល​ស្រស់​បំ​ព្រង មើលទៅ​ជ្រុង​ណា​ក៏​ជក់ចិត្ត និង​ទាក់ទាញ ​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ដែល​បាន​ទៅ​ដល់ទី​នោះ​សុទ្ធតែ​បាន​បង្ហាញ​អារម្មណ៍​រីករាយ កោតសរសើរ ​និង​ចាត់​ទុក​តំបន់​សហគមន៍​ទេសចរណ៍​កោះ​សាមសិប ​ជា​ដែក​ឆក់ថ្ពក់​យក​បេះដូង​ពួក​គេទាំង​ពេល​នេះ​ និង​អនាគត​ ។

លោក ​អ៊ូ សុខា អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ​បានឱ្យ​ដឹង​ថា សហគមន៍​បង្កើត​ទើបតែ​បាន​ប្រហែលជា​កន្លះ​ឆ្នាំ ស្រាប់តែ​ផ្ទុះ​កូ​វី​ដ ​១៩ ​តែ​ម្តង ​។ ​ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​សហគមន៍​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ទ្បើ​យ ​។​ ប៉ុន្តែ​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ទ្បើ​ង​វិញ ចរន្ត​ភ្ញៀវ​ទេសចរ​បាន​ចាប់ផ្តើម​មាន​ជា​បណ្តើរ​ៗ​ ។ លោកអះអាង​ថា មិនយូរ​នោះ​ទេ​តំបន់​នេះ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​គួរឱ្យទាក់ទាញ​មិន​ខាន​ ឬ​អាច​និយាយ​ថា ​វា​នឹង​ក្លាយជា​ដែក​ឆក់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ សំខាន់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​សម្រស់​ធម្មជាតិ​ពិត​ៗ ព្រោះ​នៅ​តំបន់​នេះ ​គឺជា​តំបន់​ធម្មជាតិ​ទាំងស្រុង​ពុំ​មានការ​កែ​ឆ្នៃ​នោះ​ទ្បើ​យ​ ។

បច្ចុប្បន្ន​នេះ សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប មិន​ទាន់​មាន​រៀបចំ​ជា​ផ្ទះសំណាក់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​នៅ​ទ្បើ​យ​ទេ ប៉ុន្តែ​ភ្ញៀវ​អាច​បោះ​តង់​ដេក​តាម​ឆ្នេរ​ខ្សាច់​ដែល​លាតសន្ធឹង​វែង​អន្លាយ លាយ​ទ្បំ​ទៅ​ដោយ​ទឹកថ្លា​ឆ្វេង​និង​រុក្ខជាតិ​ពណ៌​ខៀវស្រងាត់​មើលទៅ​ត្រជាក់ចិត្ត​មែនទែន​តែ​ម្តង​ ។

ប្រជា​សហគមន៍​អំពាវនាវ​ភ្ញៀវ​ទេសចរ​អញ្ជើញ​ទៅ​កាន់​តំបន់​សហគមន៍​អេកូ​ទេសចរ​កោះ​សាមសិប ​។ ​វត្តមាន​អ្នកទេសចរ​ទៅ​កាន់​ទីនោះ​ជា​ការ​ជំរុញ​វិស័យ​ទេសចរ លើកទឹកចិត្ត​ប្រជា​សហគមន៍​ថែរក្សា​ធនធានធម្មជាតិ ​និង​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ផង​ដែរ​ ។ លោក​អនុប្រធាន​សហគមន៍​រូប​នោះ​បញ្ជាក់ឱ្យដឹង​ដែរ​ថា សម្រាប់​ជីវភាព​ប្រជា​សហគមន៍ សំខាន់​គ្រួសារ​លោក​តែ​ម្តង ដែល​មុន​នេះ​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ​តែ​មួយ​មុខ ដូច្នោះ​ជីវភាព​មានការ​ខ្វះខាត ប៉ុន្តែ​ពេល​បង្កើត​សហគមន៍ ពលរដ្ឋ​មិន​ថា​គ្រួសារ​គេ គ្រួសារ​លោក មានមុខ​របរ តាម​រយៈ​សេវាកម្ម​ទេសចរណ៍​បន្ថែម​ទៀត ហើយ​អាច​និយាយ​ថា ​ជីវភាព​បាន​កើន​មួយ​កម្រិត​ទៀត ​។

លោក ​អ៊ូ សុខា រៀបរាប់​ថា​ ប្រ​សិន​ពលរដ្ឋ​មាន​ទូក​សម្រាប់​ដឹក​ទេសចរ​មួយ​គ្រឿង ក្នុង​មួ​យស​ប្តា​ហ៍​អា​ចរក​កម្រៃ​បាន​ពី​ជាង​ ១០​ ម៉ឺន ​ទៅ ​២០​ ម៉ឺន​រៀល​ ។ កម្រៃ​នេះ ​គឺ​បង់ឱ្យខាង​សហគមន៍​ប្រមាណ​ ២០% ​សម្រាប់​ទ្រទ្រង់​សកម្មភាព​នានា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ