ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជាជន លះបង់គ្រប់បែបយ៉ាង ដើម្បី​ស្វែងរកសន្តិភាព និង​ការពារអាយុជីវិតរបស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ជួយការពារអាយុជីវិតប្រជាពលរដ្ឋ​គ្រប់​ពេល​វេលា​ មិនមានគណបក្សមួយណា បានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជន​កម្ពុជាឡើយ។ នេះជាការបញ្ជាក់របស់លោក ឃួង…

ភ្នំពេញ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ជួយការពារអាយុជីវិតប្រជាពលរដ្ឋ​គ្រប់​ពេល​វេលា​ មិនមានគណបក្សមួយណា បានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជន​កម្ពុជាឡើយ។ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាស​ដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជាជនកម្ពុជា ចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ឧសភា ឆ្នាំ២០២២នេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព​ជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ​។ មិនមានគណបក្សណា ហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជនកម្ពុជា​នោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជន​កម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូន​ប្រជាពលរដ្ឋ​អោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣ បានចំនួនជាង ១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោក ឃួង ស្រេង បញ្ជាក់​ថា បងប្អូនទាំង ៧៨រូបនេះ គឺជាអតីតបេក្ខជនឈរ ឈ្មោះបោះឆ្នោត ឃុំ សង្កាត់របស់គណបក្សភ្លើងទៀន នៅតាមបណ្តាសង្កាត់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ តែពេលនេះ ពួកគាត់បានយល់ច្បាស់ពីគោល​នយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។

លោក ​ក៏បាន​សំណូមពរ ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រៀមខ្លួន​ឱ្យ​រួចរាល់ ​សម្រាប់​ការបោះឆ្នោត​នាពេល​ឆាប់ៗ​ខាងមុខនេះ ​គឺ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប ប្រែក្លាយជា​សន្លឹកឆ្នោត​មួយ​សន្លឹក។

​​អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានបញ្ជាក់​ថា គណបក្សភ្លើងទៀន ដែលប្រកាស​ចូលមករួមរស់ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៧៨នាក់ នៅរសៀលនេះ ក៏មានការបញ្ចូល សមាជិកសង្គ្រោះជាតិ ចំនួន ៧៧២នាក់ សរុបចំនួន ៨៥០នាក់ បានមកជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជាផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ