ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ ឋា​នះ បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​ភរិយា​ជា​លើក​ដំបូង ក្រោយ​ចំណង​ស្នេហ៍​ផ្សារ​ភ្ជាប់​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក យុទ្ធ ឋា​នះ បាន​បញ្ចេញ​សារ​ជា​លើក​ដំបូង​របស់​ខ្លួន​ដោយ​ប្រើ​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​ភរិយា គឺ​អ្នក​នាង សូ​ដា​នី​តា បន្ទាប់​ពី​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ ក្រោយ​ផ្ទុះ​រឿងរ៉ាវ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក យុទ្ធ ឋា​នះ បាន​បញ្ចេញ​សារ​ជា​លើក​ដំបូង​របស់​ខ្លួន​ដោយ​ប្រើ​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​ភរិយា គឺ​អ្នក​នាង សូ​ដា​នី​តា បន្ទាប់​ពី​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ ក្រោយ​ផ្ទុះ​រឿងរ៉ាវ​ប្រកាស​ពី​បែកបាក់​យ៉ាង​កក្រើក​មហាជន​។

«​ប្រពន្ធ​សម្លាញ់ អូន​ត្រូវ​តែ​រឹង​មាំ ដើម្បី​គ្រួសារ​តូច​មួយ​នេះ​របស់​ពួក​យើង​» នេះ​ជា​សារ​ដែល​លោក យុទ្ធ ឋា​នះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក​ដោយ​លើកទឹកចិត្ត សូ​ដា នី​តា ក្រោយ​ពី​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជួប​ភាព​អាប់អួរ​នា​ពេល​កន្លង​មក​។

ចាត់​ទុក​ថា នេះ​ជា​សារ​លើក​ដំបូង​ដែល​លោក យុទ្ធ ឋា​នះ បាន​បង្ហោះ​ពាក់ព័ន្ធ​នឹង​គ្រួសារ ក្នុង​ពេល​ដែល​អំឡុង​ជួប​បញ្ហា​រកាំរកូស​គ្នា​នោះ តារា​ប្រុស​រូប​នេះ​ហាក់​មិន​បាន​ចេញ​មុខ​និយាយ​អ្វី​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នោះ​ឡើយ​។

យ៉ាងណា​តាម​រយៈ​សារ​ខាងលើ​នេះ មាន​ន័យ​ថា លោក យុទ្ធ ឋា​នះ កាន់តែ​យល់ចិត្ត​ភរិយា​កាន់តែ​ខ្លាំង ក្នុង​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ សូ​ដា នី​តា បាន​ជាប់​នូវ​រឿងរ៉ាវ​មិនល្អ​មួយ​ចំនួន និង​បាន​រាលដាល​ទៅ​ដល់​បញ្ហា​គ្រួសារ រហូត​ធ្វើ​ឲ្យ​នាង​ហ៊ាន​ប្រកាស​ចែកផ្លូវ​ជាមួយ​លោក យុទ្ធ ឋា​នះ ជា​សាធារណៈ​ផង​ដែរ​។

យ៉ាងណា​ពាក្យចាស់​ពោល​ថា ក្រោយ​ភ្លៀង​មេឃ​ក៏​ស្រឡះ នៅ​ទីបំផុត​ចំណងស្នេហា​ជា​ប្តី​ប្រពន្ធ​របស់​តារា​មួយគូ​នេះ បាន​ឈាន​ដល់​ការ​ផ្សះផ្សារ​ជា​ថ្មី​ឡើង​វិញ ដោយសារ​អ្នក​ទាំង​ពីរ​យល់ព្រម​ដកថយ​មួយ​ជំ​ហ៊ាន​ម្នាក់ ព្រោះ​នឹកគិត​ពី​អនាគត​កូនប្រុស​តែ​មួយ​របស់​ពួក​គេ​ដែល​កំពុង​នៅ​តូច​នៅឡើយ​។

ជា​ការ​កត់សម្គាល់ មុន​ពេល​ចំណង​ស្នេហ៍​បាន​ផ្សះ​ភ្ជាប់​ឡើង​វិញ​នោះ សូ​ដា នី​តា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​របស់​ខ្លួន​ថា «​ព្រោះតែ​ក្តី​ស្រលាញ់​មិន​អាច​កាត់​ចោល​បាន​ចំណង​៥​ប្រការ ដូចនេះ​នាង​ព្រម​ត្រូវ​គ្នា​ជាមួយ​ស្វាមី​វិញ​ហើយ ក៏​ព្រោះតែ​កូន​តូច ហើយ​គិតដល់​រឿង​ពេល​កូន​ធំ​ឡើង​ពិបាក ដូចនេះ​នាង​ព្រម​លើកលែង​ដោយ​មិន​គិត​ច្រើន ដោយ​ព្រម​ថយ​ម្នាក់​១​ជំហាន ដើម្បី​កូន​»​។ ហើយ​សូ​ដា នី​តា ក៏​បាន​អរគុណ​បង​ៗ​មិត្តភក្តិ​ដែល​បាន​ឆាត​ជួយ​ប្រាប់​ពន្យល់​ណែនាំ​ពី​បញ្ហា​ជីវិត​គ្រួសារ​ឲ្យ​នាង​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ប្រកាស​ជះ​កំហឹង​ដាក់​លោក យ៉ែ​ម សំ​អូន ទាក់ទង​នឹង​ការងារ​មិន​ចុះសម្រុង​នឹង​គ្នា​នោះ​រួច​មក សូ​ដា នី​តា ក៏​ធ្លាយ​រឿង​ដ៏​រសើប​មួយទៀត​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​នាង នោះ​គឺ​រឿង​លែងលះ​ស្វាមី​។ សូ​ដា នី​តា បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២​ថា ខ្លួន​អាច​សម្រេច​រឿង​ធំ​ដល់​ទៅ​ពីរ នោះ​គឺ ៖ ១- រឿង​លែងលះ​ប្ដី និង​ទី​២- ឈប់​ធ្វើ​ការងារ​ជាមួយ​យ៉ែ​ម សំ​អូន និង​ក្រុមការងារ Dara Entertainment ដែល​សារ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ទោះជា​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ទាំង សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ មិន​បាន​ចេញ​មុខ​បកស្រាយ​ណាមួយ​ជុំវិញ​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​លែងលះ​នា​ពេល​នោះ​ឡើយ រហូត​មក​ទល់​ពេល​ដែល​ពួក​គេ​បាន​ផ្សារ​ភ្ជាប់​ចំណង​ស្នេហ៍​ឡើង​វិញ​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ