ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​សុ​វ​ណ្ណា​រៀបចំ​កម្មវិធី​សប្បុរសធម៌ «​ក្តី​ស​ង្ឈឹ​ម​១» ដើម្បី​សហគមន៍​ចាប៉ី​អមតៈ

7 ឆ្នាំ មុន

ដោយសារ​មើលឃើញ​ថា បច្ចុប្បន្ន​សិល្បៈ​ផ្នែក​សម័យ​កំពុង​ទទួល​បានការ​គាំទ្រ និង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ទន្ទឹម​នឹង​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​ហាក់​មិនសូវ​មាន​វត្តមាន​ក្នុង​សកម្មភាព​សិល្បៈ​ខ្មែរ​ឡើយ ដែល

ដោយសារ​មើលឃើញ​ថា បច្ចុប្បន្ន​សិល្បៈ​ផ្នែក​សម័យ​កំពុង​ទទួល​បានការ​គាំទ្រ និង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ទន្ទឹម​នឹង​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​ហាក់​មិនសូវ​មាន​វត្តមាន​ក្នុង​សកម្មភាព​សិល្បៈ​ខ្មែរ​ឡើយ ដែល​វា​អាច​ឆ្ពោះទៅ​រក​ការ​សាបសូន្យ​នៃ​សិល្បៈ​បុរាណ​ខ្មែរ​។ នេះ​ជា​ហេតុផល​មួយ​ដែល​ជំរុញ​អោយ​ផ្សារ​ទំនើប​សុ​វ​ណ្ណា បាន​មើលឃើញ ហើយ​រៀបចំ​បង្កើត​នូវ​កម្មវិធី​សប្បុរសធម៌​មួយ​មានឈ្មោះ​ថា «​ក្តី​ស​ង្ឈឹ​ម​១» ដើម្បី​សហគមន៍​ចាប៉ី​អមតៈ ក្នុង​គោលបំណង​ទ្រទ្រង់​សហគមន៍​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ ជំរុញ​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ​អោយ​សកម្ម​ក្នុង​សង្គម​កាន់តែ​ច្រើន និង​បង្ហាញ​អោយ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​រួម​គ្នា​ជួយ​អភិរក្ស​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​ផង​ដែរ​។

ដើម្បី​ធ្វើ​ឲ្យ​ដំណឹង​នៃ​កម្មវិធី​នេះ  បាន​ជ្រាប​ទៅ​ដល់​សំណាក​ប្រជាពលរដ្ឋ និង​មានការ​ចូលរួម​កាន់តែ​ច្រើន ផ្សារ​ទំនើប​សុ​វ​ណ្ណា​បាន​ដំណើរការ​កម្មវិធី​លក់​បញ្ចុះតម្លៃ​ពិសេស​ពី ១០% ដល់ ៣០% លើ​មុខទំនិញ​ជា​ច្រើន​ហើយ ៥% នៃ​វិក្កយបត្រ​ទិញ​ទំនិញ​របស់​អតិថិជន​នៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា រាប់​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នឹង​បរិច្ចាគ​ទៅ​កាន់​សហគមន៍​ចាប៉ី​អមតៈ​។ លើស​ពី​នេះ អតិថិជន​ដែល​បាន​ចំណាយ​ចាប់ពី​២០.០០០ រៀល​ឡើង​ទៅ​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​១​សន្លឹក សៀវភៅ​សន្សំ​ត្រា និង​រង្វាន់​ភ្លាម​ៗ​ជា​ច្រើន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ២០១៦​។

ការ​ចាប់ឆ្នោត​រង្វាន់​ធំ​នឹង​ធ្វើ​ឡើង​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦ ដោយ​មានការ​សម្តែង​សិល្បៈ​សម័យ​រួម​នឹង​ចាប៉ី​បុរាណ​ខ្មែរ ព្រម​ជាមួយ​ការ​ផ្តល់​កិត្តិយស​ចូលរួម​សម្តែង​ស្ម័គ្រចិត្ត​ពី​ក្រុម​តារា​ល្បី​ៗ​ដូច​ជា លោក ហេង ពី​ទូ​, កញ្ញា អេ​ដា​, លោក សូ​ណូ​, លោក កាន់ ពេជ្រ និង លោក ម៉ា ច័ន្ទ​បញ្ញា នៅ​បរិវេណ​ខាង​មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​។

​កម្មវិធី​នេះ​ផង​ដែរ ក៏​ទទួល​បានការ​ចួ​ល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ អី​ន​សូ​រិ​ន​ស៍ ភី​អិ​ល​ស៊ី និង​ចូលរួម​ផ្សព្វផ្សាយ​ដោយ Sabay និង KQUBE​។ ទទួល​បានការ​សហការ​ដោយ​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ (​ផ្សារ​ទំនើប​សូ​រិ​យា​) ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត និង ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា​។

តោះ​ចូលរួម​លើកតំកើង​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ និង​ចូលរួម​ចែករំលែក អំពើ​សប្បុរសធម៌​តាម​រយៈ​ការ​ទិញ​ទំនិញ​ពី​ផ្សារ​ទំនើប​សុ​វ​ណ្ណា ដែល​ថវិកា​មួយ​ផ្នែក​ទទួល​បាន នឹង​ត្រូវ​បរិច្ចាគ​ទៅ​កាន់​សហគមន៍​ចាប៉ី អមតៈ ។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង ៖ ០៩៨ ៩៩៨ ១៧២ ឬ ០១២ ៩២៩២៩៣
ហ្វេ​ស​ប៊ុ​ក​(Facebook): Sovanna Shopping Center ។