ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​យក​រូប​រៀប​ការ​ចាស់​នាង​មក​បង្ហោះ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ពេជ្រ សោភា បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​បាន​យក​រូបថត​រៀប​ការ​ចាស់​ៗ​របស់​នាង​មក​បង្ហោះ​ឡើង​វិញ ហើយ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ពេជ្រ សោភា បាន​ចាត់​ទុក​ការ​យក​រូបថត​ខាងលើ​របស់ នាង​មក​បង្ហោះ​ឡើង​វិញ នា​ពេល​នេះ​គឺ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ពេជ្រ សោភា បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​បាន​យក​រូបថត​រៀប​ការ​ចាស់​ៗ​របស់​នាង​មក​បង្ហោះ​ឡើង​វិញ ហើយ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ពេជ្រ សោភា បាន​ចាត់​ទុក​ការ​យក​រូបថត​ខាងលើ​របស់ នាង​មក​បង្ហោះ​ឡើង​វិញ នា​ពេល​នេះ​គឺ​ក្នុង​គោលបំណង​ទាម​ទារ​ការ​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​ហាក់​មិន​ខ្វល់​ការ​គិត​អវិជ្ជមាន​ណាមួយ​នោះ​ឡើយ​។ ពិសេសនាងបែរជាបោះពាក្យសម្តីថា អ្នកយករូបភាពនិងវីដេអូចាស់ៗរបស់នាងបង្ហោះនោះ មានអង្ករច្រកឆ្នាំងឬនៅ ឬមានលុយសល់អត់ បើអត់ទៅរកលុយសិនទៅ ។

តាម​រយៈ​វី​ដេ​អូ​ខ្លី​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ពេជ្រ សោភា បាន​លើក​ឡើង​ថា «​អ្នក​ណា​នេះ អី​ក៏​សាហា​.​វយ​.​ង់​ឃ្ន​.​ង​​ម្ល៉េះ យក​រូបថត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​បង្ហោះ បង្ហោះ​ដើម្បី​អ្វី​ទៅ ដើម្បី​ការ​ចាប់អារម្មណ៍​មែន​ទេ​»​។

នាង​បញ្ជាក់​ថា «​ចង់​ផុស ផុស​ទៀត​ទៅ​ចឹ​ង យ៉ាងណា​ខ្ញុំ​ក៏​ធ្លាប់​ក្រាប​ក្បាល​ដល់​កន្ទេល ទទួល​ផ្លា​ស្លា​ពី​មេបា​ចាស់ទុំ​ត្រឹមត្រូវ ហើយ​រាល់ថ្ងៃ​នឹង​គឺ​មេម៉ាយ​មាន​ខាន់ស្លា មិន​ខ្វល់​ពី​រឿង​គេ​ទេ ខ្លាច​អត់​អង្ករ​ច្រក​ឆ្នាំង ។ រួចអ្នកផុសវីដេអូគេហ្នឹងមានអង្ករញុាំទេ មានលុយសល់ឬនៅ ? បើនៅទេ ឈប់សិទៅ រកលុយ លឺទេ ។ ហឹម មិន​ខឹង​ទេ ខ្លាចណាស់ណាស់ អាយុ​៣៩​ទៅ​ហើយ​នេះ​»​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង ពេជ្រ សោភា បាន​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​អា​មេ​រិ​ក គឺ​លោក ឡៅ ឆ​លី កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ និង​បាន​ចែកផ្លូវ​គ្នា​នៅ​ឆ្នាំ​២០១៦ ។ អំឡុង​ពេល​ធ្លាក់ខ្លួន​មេម៉ាយ​ជាង​៥​ឆ្នាំ​មកនេះ សោភា ថា ជីវិត​របស់​នាង​ពោរពេញ​ទៅ​ដោយ​សេរីភាព ព្រោះ​គ្មាន​អ្នក​ហួងហែង​។ សោភា ថា លើ​លោក​នេះ​គ្មាន​ភរិយា​ឯណា ចង់បាន​ប្ដី​ដូច​បទ​ចម្រៀង «​ទុក្ខ​ស្រី ប្ដី​កាន់​លុយ​» នោះ​ឡើយ ហេតុនេះ បើ​គ្រាន់តែ​ចង់បាន​បុរស​ម្នាក់​ដែល​ឲ្យ​កូន​ហៅ​ថា ប៉ា ទាំង​ប៉ា​មិន​ដែល​នឹកនា​ដល់​ប្រពន្ធ​កូន​នោះ តើ​យកប្ដី​មក​មាន​ន័យ​អី?​។

យ៉ាងណា ក្រោយ​ពី​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​តារា​សម្តែង​រូប​សង្ហា​លោក ឆឹ​ម សក្ក​ដា មួយ​រយៈមក ស្នេហា​របស់​អ្នក​ទាំង​ក៏​មិន​បាន​សមប្រកប​ដូច​គ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​កាត់​ផ្តាច់ចំណង​ទាក់ទង​គ្នា​នេះ​វិញ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​គូជីវិត​នេះ កាលពី​ពេល​ថ្មី​នេះ ពេជ្រ សោភា បាន​បង្ហោះ​សារ​ចាក់​ដោត​ខ្លី​មួយ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​មើល​គ្រប់​ជ្រុង​ហើយ ឃើញ​ថា ស្អាត​មែន ហាម​ណា​កុំ​សួរ​ថា ការ​យកប្តី ព្រោះ​រាល់​ថ្ងៃនេះ បេះដូង​ដូច​ជា​មាន​គេ​ចង់​ដាក់​អន្ទាក់​ហើយ ខ្លាច​ជាប់អន្ទាក់​ទៅ​ឈឺចាប់ រាល់ថ្ងៃ​បេះដូង​មាន​សេរីភាព​ណាស់ សប្បាយ​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ