ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សនិទ្ទេស​(A)​ ​​​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង និង​ថវិកា១០០​ដុល្លារ

7 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​(A)​ចំនួន​១៦​នាក់ ​ឆ្នាំ​សិក្សា​២០១៥-២០១៦​ គឺត្រូវទទួល​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង ​និង​ថវិកា​១០០​ដុល្លា​ ដែលការប្រគល់នេះ រៀបចំឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៩​ កញ្ញា​ ២០១៦​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ​។

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​(A)​ចំនួន​១៦​នាក់ ​ឆ្នាំ​សិក្សា​២០១៥-២០១៦​ គឺត្រូវទទួល​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង ​និង​ថវិកា​១០០​ដុល្លា​ ដែលការប្រគល់នេះ រៀបចំឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៩​ កញ្ញា​ ២០១៦​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ​។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ មាន​ប្រសាសន៍​ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ ​ឆ្នាំ​សិក្សា​២០១៥-២០១៦​ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ មាន​មណ្ឌល​ប្រឡង​ចំនួន​៥​ស្មើ ១១៩​បន្ទប់ ​ហើយ​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​ចំនួន​២,៩៤៤​នាក់ ​ស្រី​១,៥២៣​នាក់ និង​បេក្ខជន​ប្រឡង​ផ្នែក​ចំណេះ​ទូរ​ទៅ​ចំនួន​២,៦២៨​នាក់​ស្រី​ចំនួន​១,៤០៩​នាក់ បេក្ខជន​ផ្នែក​បំពេញវិជ្ជា​ចំនួន​១១៧​នាក់​ស្រី​ចំនួន​៣៣​នាក់​បេក្ខជន​ផ្នែក​ស្វ័យរិន​មាន​ចំនួន​១៩៩​នាក់​ស្រី​ចំ​នយន​៨១​នាក់ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​១,៦៩៨​នាក់​ស្រី​៩៥៥​នាក់​មាន​និទ្ទេស​A​ចំនួន​១៦​នាក់​ស្រី​៧​នាក់​។

លោក ស សុខា តំណាង​រា​ស្គ្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​អនុប្រធាន​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា ​និង​ជា​ប្រធាន​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ក៏​បាន​មាន​ប្រសាសន៍​ដែរថា​ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៥.២០១៦​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​(A)​ចំនួន​១៦​នាក់ ដែល​ជា​ការ​យក​ទុកចិត្ត​ទុកដាក់​ខ្ពស់ ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​បាន​រំលេច​ពាក្យ​ថា​៖ ​ការ​ពង្រឹងគុណភាព​អប់រំ​ដូច​ពាក្យស្លោក​ថា​អ្នកចេះ​គឺ​ជាប់ ​។

លោក​បាន​បញ្ជាក់​ថា​ ​ជា​ការ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ សម្តេច​ក្រឡា ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក​ជំទាវ​ឧ​ញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ​បាន​ប្រគល់​រង្វាន់​ម៉ូតូ​ជូន​សិស្ស​ ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​(A)​ចំនួន​១៦​នាក់ ​ឆ្នាំ​សិក្សា​២០១៥.២០១៦ ​ទទួល​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង​និង​ថវិការ​១០០​ដុល្លា ។