ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាបឋមសិក្សា​មួយ​ខ្វះខាត​គ្រូបង្រៀន​ខ្លាំង! គ្រូ​មាន​តែ៣នាក់​បង្រៀន​សិស្ស​ជា​ង១៥០នាក់

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់ចាម​ ៖ អាណាព្យាបាល​សិស្សសាលា​បឋមសិក្សា​កោះ​ថ្មី បាន​ទទួ​ច​ស្នើសុំដល់ការិយាល័យអប់រំ​ស្រុក ក៏​ដូច​ជាមន្ទីរអប់រំ​យុវជន​ និងកីឡា​ខេត្តកំពង់ចាម​ មេត្តា​ផ្តល់​នូវ​គ្រូបង្រៀ​នទៅតាម​តម្រូវការ​ចាំបា​ច់ក្នុង​ការអប់រំ​កូនចៅ​ជំនាន់​ក្រោយ​អោយ​មានគុណ​ភាព​ខ្ពស់​ ព្រោះ​បច្ចុ​ប្បន្នសាលា​មានតែ​គ្រូតែ៣នាក់ គិត​ទាំង​នាយិ​កា​ផង បាន​បង្រៀន…

ខេត្ត​កំពង់ចាម​ ៖ អាណាព្យាបាល​សិស្សសាលា​បឋមសិក្សា​កោះ​ថ្មី បាន​ទទួ​ច​ស្នើសុំដល់ការិយាល័យអប់រំ​ស្រុក ក៏​ដូច​ជាមន្ទីរអប់រំ​យុវជន​ និងកីឡា​ខេត្តកំពង់ចាម​ មេត្តា​ផ្តល់​នូវ​គ្រូបង្រៀ​នទៅតាម​តម្រូវការ​ចាំបា​ច់ក្នុង​ការអប់រំ​កូនចៅ​ជំនាន់​ក្រោយ​អោយ​មានគុណ​ភាព​ខ្ពស់​ ព្រោះ​បច្ចុ​ប្បន្នសាលា​មានតែ​គ្រូតែ៣នាក់ គិត​ទាំង​នាយិ​កា​ផង បាន​បង្រៀន សិស្ស​រហូតដល់៦ថ្នាក់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។

ការ​ទទូច​ស្នើសុំ​នេះ បន្ទាប់ពីកូនចៅរបស់​ពួកគាត់​រៀន​អត់​ចេះ​ ព្រោះតែ​ការ​បង្រៀនមិ​នបាន​ដិតដល់ ហើយថ្ងៃ​ខ្លះ នាយិ​កា​មាន​ធុ​រៈ​ទៅ​ប្រជុំ​ ឬ​គ្រូ​ជាប់រវល់​បាន​អោយ​សិស្ស​ឈប់​សំរាក​ឬ​ក៏​អោយ​រៀន​គួ​ប​បញ្ជូ​ល​គ្នាក៏​មាន​ដែរ​។
សាលាបឋមសិក្សាកោះ​ថ្មី ស្ថិតនៅ​ភូមិទី១ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ​ស្ថិតនៅ​លើ​ដី​កោះ ដែល​មាន​ទឹក​ព័ទ្ធជុំវិញ​នារ​ដូវ​វស្សា​ ។

តាម​អាណាព្យាបាល​សិស្ស​ជាច្រើន​នាក់បាន​អោយ​កោះសន្តិភាព​ដឹង​ថា សាលាបឋមសិក្សាកោះ​ថ្មី គ្រូបង្រៀន មិនបាន​ដិតដល់​នោះ​ទេ ដោយសារតែ​សាលាមាន​គ្រូ​តែ៣នាក់ គិត​ទាំង​នាយិកា​ផង បាន​បង្រៀន៦ថ្នាក់​ពី​ថ្នាក់​ទី១រហូតដល់​ទី៦ ។​ ក្នុង​ការ​បង្រៀន​បាន​បែ​ង​ចែង​ជា២វេ​ន ព្រឹក​និង​ល្ងាច ហើយគ្រូ៣នាក់ ម្នា​ក់ៗ​បង្រៀន២ថ្នាក់ ។​នៅពេលលោកគ្រូ​អ្នកគ្រូ​មាន​ធុរៈ​ជាប់រវល់​ ឬ​ឈឺ​សិស្ស​ត្រូវ​ឈប់​សម្រាក់ ថ្ងៃ​ខ្លះអោយ​គ្រូបង្រៀន​បញ្ចូលគ្នា​ក៏​មាន​ជាហេតុ​ធ្វើអោយ​សិស្សច្របូកច្របល់ចាប់​មិនបាន​រៀន​មិន​ចេះ​ ។

អាណាព្យាបាល​សិស្ស​ក៏​បាន​អោយ​ដឹង​ទៀ​ត​ថា ដោយសារតែ​ការ​បង្រៀន មិនបាន​ដិតដល់ ក្មេង​រៀន​មិន​ចេះ បាន​ធ្វើអោយ​អាណាព្យាបាល​មួយចំនួន ដែល​ភាគច្រើន​ជា​ជី​តា យាយ បាន​អោយ​កូន​របស់​ខ្លួន មក​យក​ចៅ​ទៅរៀន​សាលា​ផ្សេង​វិញ ​។ តាម​ព័ត៌មាន​អោយ​ដឹង​ថា គ្រូ​សាលាបឋមសិក្សា​កោះ​ថ្មី ទាំង៣នាក់​នោះ ១.ឈ្មោះ​ឆោម សា​វ៉ាន​ជា​នាយិកា,២.អ្នកគ្រូ​លី ចាន់​នៅ​និង៣.លោក​គ្រូ​ឆេន គឹម​ឆេង ។​ កន្លង​មក មានកូន​ចៅ​អ្នកភូមិ​ដែល​បាន​រៀនចប់​គរុកោសល្យ បាន​ស្នើសុំ​ទៅ​បង្រៀន​នៅ​ស្រុកកំណើត​តែ​មិនបាន​សម្រេច ដោយ​ខ្លះ​អះអាង​ថា សាលា​នោះ​បិទ​ខ្ទប់ ព្រោះតែ​ចង់ស៊ី​ប្រាក់ខែ​ឌុប​។

លោកស្រី ឆោម សា​វ៉ាន នាយិកា សាលាបឋមសិក្សា​កោះ​ថ្មី បាន​អោយ​ដឹង​ថា សាលារៀន​ថ្នាក់​បឋមសិក្សា​ទាំ​ង៧ នៅក្នុង​ឃុំ​កោះសូទិន ខ្វះ​គ្រូ​គ្រប់កន្លែង ជាហេតុ​ធ្វើអោយ​គាត់​ជា​នាយិកា តម្រូវ​អោយ​បង្រៀន២ពេល​។​កន្លងមក គា​ត់​ក៏​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​កោះសូទិន​ ដើម្បី​ស្នើសុំ​គ្រូ​ចំនួន៣នាក់​បន្ថែម​ទៀត​ដើម្បី​តម្រូវការ​ចាំបាច់​តែ​មិនបាន​។ ​ការ​ស្នើសុំ​នោះ​គឺ​រាល់​ខែ​តែម្តង​។

លោក​នាយិកាបាន​អោយ​ដឹង​ទៀ​ត​ថា ជាច្រើន​ឆ្នាំមក​ហើយ ដែល​គាត់​បាន​បង្រៀ​ន២វេន ព្រោះ​ខ្វះ​គ្រូ ។​នៅពេល​ដែល​គាត់​ជាប់រវល់​ទៅ​ប្រជុំ​ពេលព្រឹក​ ត្រូវ​អា​ក់​ខាន​បង្រៀន​គាត់​មានការ​អាណិត​សិស្ស​ហើយ​រួសរាន់​មក​បង្រៀន​ពេលល្ងាច ដោយ​បង្រៀន​គួ​ប ដា​ក់បញ្ជូល​គ្នា​តែម្តង ​។ លោក​នាយិកា​បាន​បញ្ជាក់​ទៀត​ថា សាលា​ឋ​បម​សិក្សា​កោះ​ថ្មី មាន​សិស្ស១៥៥នាក់ មាន៦ថ្នាក់​ហើយ លោក គ្រូ​មានតែ៣នាក់ គី​បង្រៀន២វេន ។​

នៅមុន​ចូលឆ្នាំថ្មីនេះ គាត់​មាន​ធុរៈការកូន ​និង​ជាប់រវល់​ទៅ​សិក្ខា​សាលា ហើយអ្នកគ្រូ​លី​ចាន់​នៅក៏​បាន​ជាប់រវល់​ការកូន និង​កាត់​ចំណង​ដៃទៀត​ធ្វើអោយ​មានការ​អាក់ខាន​បង្រៀន​ច្រើន ជាហេតុធ្វើអោយ​អាណាព្យាបាល​សិស្ស​​មួយចំនួន​មាន​ប្រតិ​កម្ម ។ នៅក្នុង​ការ​បង្រៀន២វេន​នេះ មិនបាន​ប្រាក់ខែ​ឌុប​ដូច​ការចោទប្រកាន់​នោះ​ទេ គី​បានតែ​ប្រាក់ឧបត្ថម្ភ​តែប៉ុណ្ណោះ​ ។ លោក​នាយិកា​ក៏​ដូចជា​អាណាព្យាបាល​សិស្ស ក៏បាន​ទទួ​ច​ស្នើសុំ​អោយ​មន្ទីរ ក៏​ដូចជា​ក្រសួងអប់រំយុវជន​និងកីឡា​ មេត្តាចាត់ចែង​បញ្ជូន​គ្រូ​ទៅតាម​តម្រូវការ​ចាំបាច់​របស់​សាលាបឋមសិ​ក្សា កោះ​ថ្មី​ផង​ ។​

អត្ថបទសរសេរ ដោយ