ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារាចម្រៀង​បែប​រ៉េ​ប ពូ​ឃ្លាំង បាន​ប្រកាស​រឿង​មួយ ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ តារាចម្រៀង​បែប​រ៉េ​ប ពូ​ឃ្លាំង បាន​ប្រកាស​ពី​ការ​វិល​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ហើយ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​ត្រៀម​នឹង​នាំ​យក​អ្វី​ដែល​ថ្មី​សម្រាប់​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ តារាចម្រៀង​បែប​រ៉េ​ប ពូ​ឃ្លាំង បាន​ប្រកាស​ពី​ការ​វិល​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ហើយ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​ត្រៀម​នឹង​នាំ​យក​អ្វី​ដែល​ថ្មី​សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​រូប​លោក​នា​ពេល​កន្លង​មក​ផង​ដែរ​។

ការ​វិល​ត្រឡប់​របស់ ពូ​ឃ្លាំង នា​ពេល​នេះ ធ្វើ​ឡើងជា​ឆ្លើយ​តប​ការ​ចង់បាន​របស់​ទស្សនិកជន​ដែល​ធ្លាប់​និយម​គាំទ្រ​បទ​ចម្រៀង​របស់​លោក​នា​ពេល​កន្លង​មក ខណៈ​ពេល​ដែល​តារាចម្រៀង រ៉េ​ប រូប​នេះ បាន​បាត់​មុខ​ពី​សិល្បៈ​ឈឹង ក្រោយ​ពី​សាង​គ្រួសារ​នោះ​រួច​មក​។

ពូ​ឃ្លាំង បាន​ប្រកាស​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ថ្ងៃនេះ ជា​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ ថ្ងៃ​ចុង​ក្រោយ ឃើញ​បងប្អូន​ខ្មែរ​សប្បាយ​បែប​នេះ ខ្ញុំ​ក៏​សប្បាយ​ដូច​គ្នា ព្រោះ​យើង​ខាន​មាន​ធ្វើ​សង្ក្រាន្ត​២​ឆ្នាំ​ហើយ នៅ​តាម​ផ្លូវ​មាន​តែ​ស្នាមញញឹម លឺ​បទ​ខ្ញុំ​នៅ​តែ​មាន​អ្នក​ច្រៀង​តាម គេ​ជិះ​កាត់​ហៅ​ឈ្មោះ​ខ្ញុំ ពូ​ឃ្លាំង​។

លោក​បញ្ជាក់​ថា អ្នក​ទាំងអស់​គ្នា​នេះ​ហើយ ដែល​ធ្វើ​អោយ​ខ្ញុំ​ចិត្ត​មិន​ដាច់​ចាក​ចេញពី​វិស័យ​ចម្រៀង សុំ​ទោស​ដែល​អោយ​រង់ចាំ​ខ្ញុំ​យូរ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ជាមួយ​អ្វី​ដែល​ថ្មី​ៗ​ជា​ច្រើន នឹង​ឈរ​នៅ​លើ​ឆាក​តន្ត្រី​ម្តងទៀត តាម​សំណូម​ពរ​អ្នក​ទាំងអស់​គ្នា​ដែល​ចង់បាន​…​។ លោក​ថា Album ថ្មី​ខ្ញុំ មាន​គ្រប់​រសជាតិ នៅ​ក្នុង​នោះ​នឹង​បង្កើត​ឡើង​សំរាប់​អ្នក​ទាំងអស់​គ្នា​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​សាង​ភាព​ល្បីល្បាញ​មួយ​ប្រាវ​ក្នុង​សង្គម​សិល្បៈ​ចម្រៀង ពូ​ឃ្លាំង បាន​ជួប​ស្នេហ៍ រហូត​ក្រាម​ផ្ទឹម​ជាមួយ​អ្នក​ខេត្ត​ព្រះ​សីហ​នុ ឈ្មោះ ស៊ុ​យ ច​ន្ធូ ដោយ​អ្នក​ទាំង​ពីរ​បាន​រៀបចំ​ពិធី​មង្គលការ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ដែល​រហូត​មក​ទល់​នា​ពេល​នេះ ពួក​គេ​មាន​ចំណងដៃ​កូន​ម្នាក់​រួច​ហើយ​។

ក្រោយ​រៀប​ការ ឌី​ជេ​រូប​នេះ បាន​បន្សាត់​ខ្លួន​បាត់​ពី​ពិភព​សិល្បៈ ដែល​លោក​ធ្លាប់​ធ្វើ​ឲ្យ​អឺងកង​តាម​រយៈ​សិល្បៈ​ចម្រៀង​​រ៉េ​ប ឆ្លុះ​បង្ហាញ​ពី​ថត​ភាព​សង្គម​ខ្លះ​ៗ ដោយ​លោក​បាន​ងាក​ទៅ​ចាប់​មុខរបរ​កាន់​គម្រោង​ធ្វើ​ថ្នល់​ឱ្យ​ដី​ឡូ​តិ៍​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

យ៉ាងណា តារាចម្រៀង​រូប​នេះ​ក៏​បាន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ដែរ ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ​២០១៨ បទ​ចម្រៀង «​មានជីវិត​ត្រូវ​តែ​តស៊ូ​» របស់​ពូ​ឃ្លាំង​ច្រៀង​រួម​គ្នា​ជាមួយ​លោក សាន ផានិត​។

ការ​បង្ហាញ​មុខជា​ថ្មី​នា​ពេល​នោះ ពូ​ឃ្លាំង ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជាមួយ នេន​ទុំ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​កាលពី​៤​ឆ្នាំ​មុន ដែល​ពួក​គេ​ទាំង​ពីរ​នឹង​បង្កើត​ចង្វាក់​រ៉េ​ប ដែល​ធ្លាប់​ស្ទួយ​កេរ្តិ៍ឈ្មោះ​ពួក​ឡើង​វិញ​។

ទោះជា​យ៉ាងណា ការ​ប្រកាស​ពី​ការ​វិល​មក​អាជីព​សិល្បៈ​ជា​ថ្មី​របស់ ពូ​ឃ្លាំង នា​ពេល​នេះ​គេ​ក៏​សង្កេត​ឃើញ​មាន​ទស្ស​និកជន និង​មហាជន​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ និង​រង់ចាំ​ការ​បញ្ចេញ​បទ​ថ្មី​បន្ថែម​ទៀត​ពី​តារា​រ៉េ​ប​រូប​នេះ ខណៈ​ពេល​ដែល​ពួក​គេ​ខកខាន​មិន​បានឃើញ​ការ​សម្តែង​របស់​លោក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ