ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ម៉ាក Victorinox លក់​បញ្ចុះតម្លៃ​ពិសេស​ស្ទើរតែ​មិន​ជឿ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតផល​ម៉ាក​ល្បី​មួយ​នៅ​ក្នុង​ហាង Central Mall បាន​លក់​បញ្ចុះតម្លៃ​ពិសេស​រហូត​ស្ទើរតែ​មិន​ជឿ គឺ​បញ្ចុះ​នៅ​ត្រឹម​១​ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ទឹកអប់ និង​កាបូបស្ពាយ​ម៉ាក Victorinox ។

រាជធានី​ភ្នំពេញ ៖ ផលិតផល​ម៉ាក​ល្បី​មួយ​នៅ​ក្នុង​ហាង Central Mall បាន​លក់​បញ្ចុះតម្លៃ​ពិសេស​រហូត​ស្ទើរតែ​មិន​ជឿ គឺ​បញ្ចុះ​នៅ​ត្រឹម​១​ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ទឹកអប់ និង​កាបូបស្ពាយ​ម៉ាក Victorinox  ។

បើ​តាម​តំណាង​ហាង Central Mall បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​ដាក់​តាំង​លក់​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​របស់​ហាង Central Mall នៅ​ផ្សារ​ទំនើប​អ៊ី​អន​រួច​មក និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ផង​ដែរ​នោះ ហាង Central Mall ក៏​សម្រេច​បន្ត​ផ្ដល់​ជូន​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ទាំងអស់​ទៅ​លើ​ផលិតផល​ម៉ាក​ល្បី Victorinox ។

កញ្ញា​បន្ត​ថា អតិថិជន​ទាំងអស់​នឹង​អាច​ទិញ​ទឹកអប់​ម៉ាក Victorinox ត្រឹមតែ​១​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​ដប ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ទិញ​នាឡិកា​មួយ​គ្រឿង​របស់​ម៉ាក Victorinox ។ ម្យ៉ាងទៀត​បើសិនជា​អតិថិជន​ចំណាយ​ប្រាក់​ទិញ​សម្លៀក​បំពាក់​ម៉ាក Victorinox ក្នុង​ណាមួយ​ហើយ​នោះ អតិថិជន​ក៏​នឹង​អាច​ទិញ​កាបូ​ស្ពាយ ក្នុង​តម្លៃ​ត្រឹមតែ​១​ដុល្លារ​អា​មេ​រិ​ក​ដូច​គ្នា ។ នេះ​គឺជា​ការ​បញ្ចុះតម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ។ ការ​បញ្ចុះតម្លៃ​នេះ ធ្វើ​ឡើង​រយៈពេល​១​ខែ​ពេញ​ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ខែកញ្ញា ដល់​ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង Central Mall ផ្ទាល់​តែ​ម្ដង​នៅ​ខាងលិច​ឆៀង​ខាងជើង​ផ្សារ​ធំ​ថ្មី​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ហាង Central Mall ជា​ហាង​លក់​សម្លៀក​បំពាក់ កាបូប​ស្បែកជើង វ៉ា​លី​ស ដែល​មាន​ម៉ាក​ល្បី​ៗ និង​ផ្តោត​សំខាន់​លើ​គុណភាព ដោយ​មាន​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ម៉ាក Victorinox , ម៉ាក Samsonite , Samsonite Red . American Tourister , Tactical និង​ម៉ាក The North Face ជាដើម ។ យ៉ាងណាមិញ​ហាង Central Mall ក៏​តែងតែ​មានការ​បញ្ចុះតម្លៃ​ពិសេស​ជូន​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​សាកល្បង​ប្រើប្រាស់​របស់​ដែល​មានគុណ​ភាព និង​ម៉ាក​ល្បី​មក​ពី​ប្រទេស​រីក​ចម្រើន ហើយ​ក៏​បាន​បង្ហាញ​ពី​កម្រិតជីវភាព និង​ការ​រស់នៅ​បែប​ទាន់សម័យ​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​របស់​ដែល​មាន​ម៉ាក​ល្បី​មក​ពី​ប្រទេស​ជឿនលឿន​លើ​សាកលលោក​។