ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់សិបតោន​នេះ! ប៊ិះរបូតទៅ​វៀតណាមបាត់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម​3A-4788ដឹក​ផល​អនុ​ផល​ព្រៃឈ​(​ជំនៀរ​ទ្រៀក​) បំរុង​ឆ្លង​ដែន​ទៅ​វៀតណាម​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចចម្រុះមាន នគរបាល​ស្រុក​មេមត់ រដ្ឋបាល​ព្រៃឈើ និង​ទាហាន​

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម​3A-4788ដឹក​ផល​អនុ​ផល​ព្រៃឈ​(​ជំនៀរ​ទ្រៀក​) បំរុង​ឆ្លង​ដែន​ទៅ​វៀតណាម​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចចម្រុះមាន នគរបាល​ស្រុក​មេមត់ រដ្ឋបាល​ព្រៃឈើ និង​ទាហាន​សឹក​រង​ស្រុក​មេមត់ធ្វើការ​បង្ក្រាប​​ ​វេលា​ម៉ោង​០១​ និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃទី​២៦ ​កញ្ញា​ ស្ថិត​ត្រង់​ចំណុច​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ​ក្នុងភូមិ​ក្តុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​មាន​ទម្ងន់​​រាប់​សិប​តោនឯណោះ ​។

លោក​យី សុខ​ហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ប្រាប់​​ដឹង​ថា នៅ​ពេល​ដែល​រថយន្ត​ប្រភេទ​យីឌុ​ប​ខាង​លើក​ដឹក​ដើម​ទ្រាំង  ចេញពី​ដី​ខេត្តក្រចេះ ​ចូល​មក​ដល់​ត្រង់ចំណុច​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​បាន​ដាក់​ឡើង​ពេញ​ទ្រុង​ខាងក្រោយ ដោយ​មិន​មានច្បាប់​ដឹក​ជញ្ជូន​នោះ​ទេ ក៏​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​សង្កា​ត់​រដ្ឋបាល​ព្រៃឈើ​មេមត់  សហការ​ជាមួយនឹង​កម្លាំងប្រដាប់អាវុធ​បង្ក្រាប ក្នុង​ពេល​ដែល​រថយន្តនេះ​កំពុង​តែ​បើកបរ​តាម​ផ្លូវជាតិ ។

លោក​យី សុខ​ហេង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ប្រាប់​បន្ត​ថា ដោយសារ​តែ​មិនឃើញ​មាន​ច្បាប់​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​នោះ​ទេ ក៏​ត្រូវ​បាន​លោកនាយ​រដ្ឋ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ពន្ធ​ឲ្យ​រឹបអូស​ឈើ​១​រថយន្ត​ធំ​នេះ  ដោយ​​បាន​បើក​យក​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេ​បិទ​។

ឈើ​ទ្រៀក​ទាំងនោះ​អាច​ត្រូវ​បាន​គេ​ដឹក​ចេញ​មក​ពី​ខេត្តក្រចេះ ឬ​ខេត្តស្ទឹងត្រែង ភាគច្រើន​តែ​ដុះ​នៅ​តាម​ជ្រលង​ភ្នំ ដោយ​គេ​កាប់​យក​មក​សម្រាប់​កែ​ច្នៃ​ធ្វើ​ជា​ចង្កឹះ រនាប​គ្រែ​មាន​សភាព​រលោង​ល្អ និង​វែកបាយ​សម្រាប់​បំរើ​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ ។

លោក​ព្រហ្ម វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មេមត់​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា  កន្លង​ទៅ​ក៏​មានរ​ថយន្ត​ប្រភេទ​យី​ឌុ​ប​១​គ្រឿង​បាន​ដឹកឈើ​ទ្រៀក កាលពី​វេលា​ម៉ោង​២​យប់រំលង​អា​ធ្រា​ត្យ​ក្នុង​ខែកញ្ញា២០១៦​នេះ​ ត្រង់​ចំណុច​​ច្រករបៀង ស្ថិត​នៅ​ភូមិ​ដូង ឃុំ​រូង   ស្រុក​​​​មេមត់ ខណៈ​ពេល​ដែល​បំរុង​ឆ្លងដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ ។

ប្រតិបត្តិការ​បង្ក្រាប​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៏ត្រី​វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេ​បិទ​ដែរ  ។