ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​ដល់​ផ្ទះ ក្រោយ​ពេល​ប្រពន្ធ​ទ្រាំ​លែង​បាន​ប្តឹង

2 ឆ្នាំ មុន
  • ពោធិ៍សាត់

កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ដោយ​បាន​ជេរ​ប្រមាថ​ប្រពន្ធ និង​យក​កាំបិតចែត មក​

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ដោយ​បាន​ជេរ​ប្រមាថ​ប្រពន្ធ និង​យក​កាំបិតចែត មក​គំ​រា​.​មរ​ក​កា​.​ប់ស​ម្លា​.​ប់​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​តា​សាស់ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ករណី​នេះ សមត្ថកិច្ច​នគរ​បាល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ កេ​ន សា​រ៉ា​ន់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ បាន​ប្តឹង​ទៅ​លើ​ប្តី​របស់​ខ្លួន​ឈ្មោះ ឡុ​ញ ទឿ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ជាមួយ​គ្នា ដែល​ជនសង្ស័យ​ជា​ប្ដី​បាន​ជេរ​ប្រមាថ និង​យក​កាំបិតចែត មក​គំ​រា​.​មរ​ក​កា​.​ប់ស​ម្លា​.​ប់​ទៅ​លើ​ខ្លួន កាល​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​រុង បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ មិត្ត ច័ន្ទ​សារី នាយ​រង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​ផ្ទះ​រុង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​សួរនាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡុ​ញ ទឿ​ម និង​ដកហូត​វត្ថុ​តាង (​កាំបិតចែត​១) រួច​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​រុង ដើម្បី​សួរនាំ​តាម​នីតិវិធី​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ជនសង្ស័យ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន គឺ​ដោយសារ​ស្រវឹងស្រា​។ ហើយ​បើ​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ប្រពន្ធ គឺ​សូម​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​អប់រំ​លើក​ទី​១ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​រុង​។ ក្រោយ​ពី​ការ​អប់រំ ប្រពន្ធ​និង​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ធ្វើ​លិខិតធានា​យក​បុរស​រូប​នេះ​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ