ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CBL ប្រកាស​បើក​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Brewery Limited ( CBL ) បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ប្រកាស​បើក​ដំណើរការ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Brewery Limited ( CBL ) បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ប្រកាស​បើក​ដំណើរការ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្រា​បៀរ ABC Extra Stout , Heineken , Tiger , Anchor និង Gold Crown ។ កម្មវិធី​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៣៥០​នាក់​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា រួម​មាន​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ផ្គត់ផ្គង់​ម្ហូប​សម្រាប់​កម្មវិធី​ផ្សេង​ៗ ( ចុងភៅ ) និង​ម្ចាស់​ដេប៉ូ​ចែកចាយ​នានា​ផង​ដែរ​។

ក្នុង​អំ​ឡុ​ពេល​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត គេ​ស​ង្គេ​ត​ឃើញ​អ្នកចូលរួម​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​គាំទ្រ​ដែល​ក្រុមហ៊ុន CBL កំពុង​ផ្ដល់​ជូន​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​ដូច​ជា ការ​រៀបចំ​អោយ​មាន​ក្រុមការងារ​ផ្ដល់​ជំនួយ​តាម​ទូរស័ព្ទ សម្រាប់​អតិថិជន​ធ្វើការ​ទំនាក់ទំនង​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ជាដើម ។ លេខ​ទូរស័ព្ទ​ថ្មី​នេះ ត្រូវ​បាន​ដាក់​អោយ​ដំណើរការ ជា​ពិសេស​សម្រាប់​ដៃគូ​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន CBL ដើម្បី​សាកសួរ​ព័ត៌មាន និង​បញ្ជា​ទិញ​ស្រា​បៀរ ABC Extra Stout , Heineken , Tiger , Anchor , និង Gold Crown ។ កត្តា​ទាំងនេះ​នឹង​ធ្វើ​អោយ​ប្រតិបត្តិការ​កាន់តែ​មាន​ភាព​ងាយស្រួល ការ​គ្រប់គ្រង និង​ល្បឿន​កាន់តែ​ប្រសើរ​ក្នុង​ការ​ផ្គត់ផ្គង់​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL ជា​ពិសេស​ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​ប្រកបដោយ​គុណភាព​ខ្ពស់​លំដាប់​អន្តរជាតិ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូ​ទាំង​ពិភពលោក អោយ​ដល់​គ្រប់​កម្មវិធី​អាពាហ៍ពិពាហ៍ និង​ជប់លៀង​ផ្សេង​ៗ​នៅ​ប្រទេស​កម្ពុជា ។

កម្មវិធី​នេះ​ក៏​មានការ​ផ្ដល់​នូវ​ព័ត៌មាន​ថ្មី​ៗ​អំពី​ការ​ពង្រីក​រោងចក្រ​ដ៏​ថ្មីស្រឡាង​របស់​ក្រុមហ៊ុន CBL  រួម​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​គ្រប់គ្រង​គុណភាព ការ​ពង្រីក​សមត្ថភាព​ផលិត ការ​ប្ដេជ្ញា​ចិត្ត​របស់​បុគ្គលិក​ផ្នែក​លក់ ព្រមទាំង​ការ​ដឹក​ជញ្ជូន និង​ការ​ចែកចាយ​ប្រកបដោយ​វិជ្ជា​ជីៈ ដើម្បី​ធានា​ថា អតិថិជន​ទាំងអស់​ទទួល​បានការ​ផ្គត់ផ្គង់​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL គ្រប់គ្រាន់​ក្នុង​អំឡុង​រដូវ​កាល​អាពាហ៍ពិពាហ៍​នេះ ។

លើស​ពី​នេះ​ទៅ​ទៀត ចាប់ពី​ពេល​នេះ​តទៅ​អ្នក​ផ្គត់ផ្គង់​ម្ហូប​សម្រាប់​កម្មវិធី​ផ្សេង​ៗ (​ចុងភៅ​) និង​ម្ចាស់​ហាង​លក់​ភេសជ្ជៈ​ទាំងអស់ អាច​ចុះ​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​ស្រា​បៀរ​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​កញ្ចប់​លើកទឹកចិត្ត​ពិសេស​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ជប់លៀង​ផ្សេង​ៗ ។ កញ្ចប់​លើកទឹកចិត្ត​ថ្មី​នេះ នឹង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ដែល​មាន​បំណង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេង​ៗ​ក្នុង​ការ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ស្រា​បៀរ  ABC Extra Stout , Keineken , Tiger , Anchor និង Gold Crown នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​អាច​ធានា​បាន​ទាំង​គុណភាព​ខ្ពស់ និង​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​របស់​ពួក​គាត់ ៕