ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​រៀន​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវន​កម្ម តើ​រៀន​នៅឯណា?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រាជធានី​ភ្នំពេញ​មាន​សាលា​ជា​ច្រើន​ដែល​បណ្តុះបណ្តាល​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវន​កម្ម រាប់​តាំងពី​សាកលវិទ្យាល័យ​ឯកទេស សាកលវិទ្យាល័យ​នានា

រាជធានី​ភ្នំពេញ ៖ នៅ​រាជធានី​ភ្នំពេញ​មាន​សាលា​ជា​ច្រើន​ដែល​បណ្តុះបណ្តាល​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវន​កម្ម រាប់​តាំងពី​សាកលវិទ្យាល័យ​ឯកទេស សាកលវិទ្យាល័យ​នានា សាលា​បណ្តុះបណ្តាល​ជំនាញ រហូត​ដល់​កន្លែង​បង្រៀន​គួរ​ក្រៅ​ម៉ោង​។ ថ្វី​ដ្បិតតែ​សាលា​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធតែ​បណ្តុះបណ្តាល​ជំនាញ​ទាំងនោះ​ដូច​គ្នា​មែន ប៉ុន្តែ​តម្លៃ​សិក្សា​ពិតជា​មិន​ដូច​គ្នា​ឡើយ រីឯ​កម្មវិធី​សិក្សា​ក៏​មានការ​ចងក្រង និង​ទទួលស្គាល់​ខុស​គ្នា​ដែរ ។

តើ​គុណភាព​នៃ​ការ​អប់រំ​របស់​សាលា​ទាំង​អស់នេះ​មាន​ភាព​ខុស​គ្នា​ដល់​កម្រិត​ណា ?
ដល់​ត្រង់​ចំណុច​នេះ មាន​សិស្ស​-​និស្សិត​ជា​ច្រើន​ដែល​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ៖ ពួក​ខ្ញុំ​បាន​រៀន​ចប់​៤​ឆ្នាំ​តែ​ពុំ​មានការ​ងារ​ធ្វើ​ត្រូវ​ជំនាញ ស្រប​ពេល​ដែល​ប្អូន​ៗ​មួយ​ទទួល​បានការ​ងារ​ធ្វើ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​និង​ចំណេះដឹង​ពិតប្រាកដ ដែល​មួយ​ចំនួន​ទៀត​មិន​ដាក់​ពាក្យ​ទៅ​ផ្នែក​ដែល​ខ្លួន​បាន​រៀន ស្រប​ពេល​ដែល​តម្រូវការ​ទីផ្សារ​ការងារ​ផ្នែក​នេះ​កំពុង​ខ្វះ​អ្នកជំនាញ​វ័យក្មេង ។

តាម​របាយការណ៍​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​ធនាគារ គឺ​ឈរ​នៅ​លំដាប់​ទី​មួយ ស្រប​ពេល​អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន​ឯកជន​នានា បាន​លើក​ទ្បើ​ង​ថា​ពិបាក​ក្នុង​ជ្រើសរើស​សិស្ស​-​និស្សិត​ដែល​មាន​ជំនាញ​ពិតប្រាកដ ភាគច្រើន​ពួក​គាត់​មាន​ត្រឹម​សញ្ញាបត្រ​តែ​ខ្វះ​ចំណេះដឹង ។

បច្ចុប្បន្ន​នេះ សិស្ស​-​និស្សិត​ភាគច្រើន​បាន​ងាក​ការ​ចាប់អារម្មណ៍​មក​ទទួលយក​ការ​បណ្តុះបណ្តាល​ជំនាញ​ដែល​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ដូច​ជា ACCA  (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician) ដោយ​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន ACCA ពី​ប្រទេស​អង់គ្លេស ។

ដោយ​មានការ​ទទួល​ពី​ស្គាល់​ពី​ស្ថាប័ន​ACCA សាលា CamEd Business School គឺជា​សាលា​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវន​កម្ម​នៅ​រាជធានី​ភ្នំពេញ​តែ​មួយ​គត់ ដែល​ទទួល​បាន​សិទ្ធិ​ជា​ដៃគូ​បណ្តុះបណ្តាល​ល្អ​ជាងគេ (ACCA Platinum Partner) ហើយ​បានការ​ទទួលស្គាល់​គុណភាព​ពី​ក្រសួង​អប់រំ​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ សិស្ស​-​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា CamEd Business School សុទ្ធតែ​ក្លាយជា​អ្នកជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវន​កម្ម​ទាំង​វិស័យ​រដ្ឋ​និង​ឯកជន ។

នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​សាលា CamEd Business School បាន​រៀបចំ វេទិកា​ស្តី​ពី​អាជីព​ក្នុង​វិស័យ​ធនាគារ (Banking Forum 2016) នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ។ ដូចនេះ​ប្អូន​ៗ​សិស្ស​-​និស្សិត និយោជក និង​និយោជិត​ទាំងអស់​គ្នា​អាច​ចូលរួម​ដោយ​សេរី គ្រាន់តែ​ចុះ​ឈ្មោះ​តាម​រយៈ http://www.cam-ed.com/careers-in-banking-forum ហើយ​យើង​បាន​ជួប​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​ក្នុង​វិស័យ​ធនាគារ និង​ចូលរួម​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍ ក៏​ដូច​ជា​ចំណេះដឹង ជា​ពិសេស​ឱកាស​ការងារ​ជា​ច្រើន​កំពុង​រង់ចាំ​លោក​អ្នក ៕