ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KFC ធ្វើ​យុទ្ធនាការ KCF Always Original នៅ​ផ្សារ​ទំនើប​អ៊ី​អន គាំទ្រ​ស្នាដៃ​បង្កើត​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ KFC ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​ភោជនីយដ្ឋាន​បែប Fast Food ដ៏​ល្បី​បាន​ចាប់កំណើត​តាំងពី​ទស្ស​វត្ស​ឆ្នាំ​១៩៣០ ឥឡូវនេះ KFC បាន​បង្កើត​យុទ្ធនាការ KFC Always Original

រាជធានី​ភ្នំពេញ ៖ KFC ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​ភោជនីយដ្ឋាន​បែប Fast Food ដ៏​ល្បី​បាន​ចាប់កំណើត​តាំងពី​ទស្ស​វត្ស​ឆ្នាំ​១៩៣០ ឥឡូវនេះ KFC បាន​បង្កើត​យុទ្ធនាការ KFC Always Original ដើម្បី​ផ្សព្វផ្សាយ​អំពី​អត្តសញ្ញាណ​នៃ​រសជាតិ​ដើម​ផលិតផល​របស់​ខ្លួន ហើយ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ខ្មែរ ដូច​ជា​ការ​គោរព​សំពះ មុខម្ហូប​ខ្មែរ ទេព​អប្សរា លោកតា ស៊ី​ន ស៊ី​សា​មុត ម្ចាស់​សំនៀង​ដើម ក្បាច់គុន​ល្បុក្តោ លោកតា គង់ ណៃ ចាប៉ី​ដង​វែ​ប ជាដើម ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​មរតក​ដើម ។

យុទ្ធនាការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ ដោយ​ធ្វើការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ស្នាដៃ ទំនៀមទម្លាប់ ប្រពៃណី​ដែល​ជា​មរតក​ដើម ឬ​ស្នាដៃ​ត្រូវ​បង្កើត​ឡើង​ដោយ​ខ្លួនឯង ដើម្បី​លើកទឹកចិត្ត​អោយ​មានការ​ច្នៃប្រឌិត និង​បង្កើន​ឡើង​ថ្មី​ៗ ក៏​ដូច​ជា​ការ​ចេះ​ផ្ដល់​តម្លៃ និង​រក្សា​អ្វី​ៗ​ដែល​ជា​មរតក​ដើម​ផង​ដែរ ។

ជា​ការ​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​មាន​ផ្ដល់​រង្វាន់​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន​រង្វាន់​ធំ គឺ iPhone 7 និង iPhone 6 Plus ។ អតិថិជន​អាច​ចូលរួម​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​បង្កើត​វី​ដេ​អូ​ដែល​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទេ​ព្យ​កោសល្យ ឬ​ស្នាដៃ​ផ្សេង​ៗ​ដែល​ខ្លួន​បង្កើត​ដោយ​ផ្ទាល់ រួច​ហើយ​ផ្ញើ​មក​កាន់​យុទ្ធនាការ KFC Always Original តាម​រយៈ​ប្រអប់​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក របស់ KFC Cambodia ។

សម្រាប់​វី​ដេ​អូ​ដែល​បំពេញ​លក្ខខណ្ឌ​បាន​ត្រឹមត្រូវ និង​ទទួល​បាន Like និង View ច្រើន​ជាងគេ​ចំនួន​៥ នឹង​ត្រូវ​ប្រកាស​នៅ​លើ​ទំព័រ Facebook របស់ KFC ។ អ្នក​ឈ្នះ iPhone 7 ចំនួន​១​រង្វាន់ និង iPhone 6s Plus ចំនួន​៤​រង្វាន់ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ តុលា ដែល​ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ក្នុង​យុទ្ធនាការ ។

គួរ​បញ្ជាក់​ថា KFC ពាក្យ​ពេញ (Kentucky Fried Chicken) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Colonel Harland Sanders ដែល​មាន​រូបមន្ត​សម្ងាត់​នៃ​គ្រឿងទេស​ទាំង​១១​មុខ រួម​ផ្សំ​នឹង​វិធីសាស្ត្រ​នៃ​ការ​ចម្អិន ហើយ​សព្វថ្ងៃ KFC មាន​អតិថិជន​ច្រើន​ជាង​១២​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយ​ទីតាំង​១០៩​កន្លែង  ៕