ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សាម​ស៊ុង​ប្រកាស​ឱ្យ​អតិថិជន មក​ប្តូរ​យក​ទូរស័ព្ទ Galaxy Note7 ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​កំហុស​បច្ចេកទេស​នៃ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​សាម​ស៊ុង គឺ​ទូរ​សព្ទ័ Samsung Galaxy Note7 ផ្ទុះ​ថ្ម​ពេល​កំពុង​សាក​នៅ​តាម​បណ្ដា​ប្រទេស​នានា​កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​កំហុស​បច្ចេកទេស​នៃ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​សាម​ស៊ុង គឺ​ទូរ​សព្ទ័ Samsung Galaxy Note7 ផ្ទុះ​ថ្ម​ពេល​កំពុង​សាក​នៅ​តាម​បណ្ដា​ប្រទេស​នានា​កន្លង​មកនេះ ហើយ​ថ្វី​ដ្បិតតែ​នៅ​ប្រទេស​កម្ពុជា​ករណី​នេះ​មិន​ទាន់​កើត​មាន​ឡើង​ក៏​ដោយ តែ​ក្រុមហ៊ុន​បាន​ប្រកាស​ឱ្យ​អតិថិជន​របស់​ខ្លួន​ទាំងអស់​នៅ​កម្ពុជា​ដែល​បាន​ទិញ​ទូរស័ព្ទ Samsung Galaxy Note7 អាច​មក​ប្តូរ​យក​ទូរស័ព្ទ Galaxy Note7 ថ្មី​វិញ​បាន ។

ការ​ប្រកាស​ឱ្យ​អតិថិជន​នៅ​កម្ពុជា​អាច​ប្តូរ​យក​ទូរស័ព្ទ Samsung Galaxy Note7 នៅ​ពេល​នេះ គឺ​ដើម្បី​ផ្ដល់​ទំនុកចិត្ត​និង​ភាព​កក់ក្ដៅ​ដល់​អតិថិជន​ពី​គុណភាព​របស់ Samsung ។ នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ថៃ សាម​ស៊ុង​អេ​ឡិច​ត្រូ​និក​ថា អតិថិជន​ដែល​ទិញ Galaxy Note7 ទាំងអស់ សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​ដើម្បី​ប្តូរ​យក Galaxy Note7 ថ្មី​ចាប់ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ។

សម្រាប់​ពេលវេលា​មក​ទទួលយក​ទូរស័ព្ទ​ថ្មី ក្រុមហ៊ុន​បាន​ប្រកាស​ឱ្យមក​ទទួលយក​ទូរស័ព្ទ Galaxy Note7 ថ្មី​ចាប់ពី​ថ្ងៃ​ទី​០៥ ខែតុលា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​កន្លែង​ដែល​អតិថិជន​បាន​ចុះ​ឈ្មោះ​ដើម្បី​ប្តូរ​យក​ទូរស័ព្ទ​Samsung Galaxy Note7 ។

ដូចនេះ​ដំណឹង​នេះ​សង្ឃឹមថា អតិថិជន​របស់​សាម​ស៊ុង​ដែល​បាន​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ថៃ​សាម​ស៊ុង​អេ​ឡិច​ត្រូ​និក ពេញចិត្ត និង​រួសរាន់​មក​ប្តូរ​យក​ទូរស័ព្ទ​ថ្មី​វិញ ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​មួយ​ភ័យ​ព្រួយ​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy Note7 ៕