ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កាល់​ម៉ែត​បើក​កិច្ច​ប្រជុំ​ស្តីពី «ការ​រៀបចំ​គ្រប់​គ្រង​ការ​ថែទាំ​អ្នក​ជំងឺ»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​ បាន​បើក​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​តំបន់​អា​ស៊ីអាគ្នេយ៍​ស្តី​ពី «​ការ​រៀបចំ​គ្រប់គ្រង​ការ​ថែទាំ​អ្នកជំងឺ​» ដែល​មានការ​

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​ បាន​បើក​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​តំបន់​អា​ស៊ីអាគ្នេយ៍​ស្តី​ពី «​ការ​រៀបចំ​គ្រប់គ្រង​ការ​ថែទាំ​អ្នកជំងឺ​» ដែល​មានការ​ចូលរួម​ពី​លោក Herve d’ Oriano នាយក​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មន្ទីរពេទ្យ Marseille លោក Jean Charles Fanre Pierret នាយក​មន្ទីរពេទ្យ sainte cyre au Mente d’or លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និង​ជានា​យក​ប្រតិបត្តិ REHASE  មន្ទីរពេទ្យ​ជាតិ​វៀតណាម ឡាវ ព្រមទាំង​ប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​មន្ទីរពេទ្យ​ជាតិ​រាជធានី ខេត្ត ​និង​ប្រធាន​ផ្នែក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​សរុប​៧៨​នាក់ ។

លោក​សាស្ត្រាចារ្យ ឈាង​រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​ និង​ជានា​យក​ប្រតិបត្តិ REHASE បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​បង្កើត​នូវ​បណ្តាញ​មន្ទីរពេទ្យ​និយាយ​ភាសា​បារាំង​នៅ​ក្នុង​តំបន់​អា​ស៊ីអាគ្នេយ៍​នេះ គឺជា​កិត្តិយស​របស់​កម្ពុជា​ដែល​យើង​ចាត់ចែង​ ហើយ​ទទួល​បាន​អត្ថប្រយោជន៍ ​គឺថា ទន្ទឹម​ពេល​ដែល​កម្ពុជា​យើង​កំពុង ​និង​ប្រទេស​ក្នុង​តំបន់​កំពុង​ត្រូវការ​អភិវឌ្ឍផ្នែក​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ គឺជា​បណ្តើរ​ៗ​តាម​រយៈ​បណ្តាញ​មន្ទីរពេទ្យ REHASE គឺ​យើង​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​ជានា​យក នាយក​រង​របស់​មន្ទីរពេទ្យ​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ បាន​ស្ទើរតែ​គ្រប់​ចំណុច ​ហើយ​ជា​ចំណុច​គោល​ល​ធំ​ៗ ​យើង​កំពុង​តែ​ចាប់ផ្តើម​លំអិត​នៃ​គោល​ធំ​នីមួយ​ៗ​ឲ្យ​កាន់តែ​មាន​លក្ខណៈជាក់ស្តែង​បន្ថែម​ទៀត ​ហើយ​យើង​ផ្លាស់​ប្តូរ​យោបល់​គ្នា​មិនមែន​តែ​មន្ទីរពេទ្យ​កម្ពុជា​ទេ ។

រាល់​លើក​មាន​មន្ទីរពេទ្យ​ជាតិ​កម្ពុជា មាន​មន្ទីរពេទ្យ​បណ្តាល​ខេត្ត​មួយ​ចំនួន​ជាក់ស្តែង​នៅ​ថ្ងៃនេះ គឺ​មាន​មន្ទីរពេទ្យ​ជាតិ​ទាំងអស់ មន្ទីរពេទ្យ​ខេត្ត​ធំ​ៗ​ចំនួន​៦​បន្ថែម​ទៀត មន្ទីរ​ពេទ្យ​ខាង​ប្រទេស​វៀតណាម ឡាវ យើង​បាន​ពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ ប្រធាន​ផ្នែក​ដើម្បី​រក​វិធី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តាម​ការ​អនុវត្ត​ថ្មី​របស់​ប្រទេស​ជឿនលឿន​ ជា​ពិសេស​ប្រទេស​បារាំង ។ ជា​លទ្ធផល​យើង​បាន​ជម្រុញ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​របស់​មន្ទីរពេទ្យ​ឲ្យ​ចាត់ចែង​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ ស្រប​ទៅ​តាម​បច្ចេកទេស​ ឯកទេស​ដែល​គ្រូពេទ្យ​យើង​បណ្តុះបណ្តាល​កាន់តែ​ច្រើន​ឡើង ។