រាជធានីភ្នំពេញ ៖ នៅក្នុងកម្មវិធីបណ្តាញអាជីវកម្មធុរជន កូរ៉េ ជប៉ុន ចិន និងកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីសហប្រតិបត្តិការ និងទំនាក់ទំនងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានក្រុមហ៊ុនប្រមាណជាង300ក្រុមហ៊ុន បានចូលរួមកាលពីល្ងាចថ្ងៃសៅរ៍ទី17 ខែកញ្ញា ឆ្នាំ2016 ដែលឧបត្ថម្ភពិសេសដោយក្រុមហ៊ុនហ៊ីយិនដាយខេមកូម៉ូធ័រ នៅសណ្ឋាគារអ៊ីនធើខនធីណិនថល គេឃើញមានការតាំងបង្ហាញរថយន្តហ៊ីយិនដាយ Tucson ស៊េរីឆ្នាំ2017 ម៉ាស៊ីនសាំង2.0 កម្លាំងសេះ155 ជាប់ពានរង្វាន់ខាងផ្នែកសុវត្ថិភាពពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ (IIHS) និងជាប្រភេទរថយន្ត SUV ល្អបំផុតនៅលើពិភពលោក។ ការរចនាម៉ូតទាំងខាងក្នុង និងខាងក្រៅរបស់ Tucson 2017 មានភាពទាក់ទាញខ្លាំង។ ចង្កៀងមុខ LED ភ្លឺច្បាស់ល្អ ភ្លើងសម្រាប់បើកពេលថ្ងៃ LED និងយ៉ាន់ស្ព័រ 18 អ៊ីញ ធ្វើឲ្យរូបរាងខាងក្រៅរថយន្ត Tucson កាន់តែឡូយ។ Tucson 2017 ត្រូវបានបំពាក់ប្រព័ន្ធពោងសុវត្ថិភាពចំនួន6ឧបករណ៍គ្រប់គ្រងលំនឹងរថយន្តអេឡិចត្រូនិច ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងនៅពេលចុះនិងឡើងចំណោត ប្រព័ន្ធជំនួយក្នុងការចត និងកាមេរ៉ាមើលក្រោយ។
Tucson 2017 ធ្វើឲ្យលោកអ្នកមានអារម្មណ៍ប្រកបដោយផាសុកភាពតាំងពីពេលចូលអង្គុយលើកដំបូង ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូម៉ាទិច សម្រាប់កៅអីជួរមុខផង និងកៅអីជួរក្រោយផង។ ប្រព័ន្ធកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ និងកៅអីជួរទី2 អាចបត់ដាក់ឥវ៉ាន់បានច្រើន។
ចំពោះតម្លៃរបស់ Tucson 2017 វិញ គឺសមរម្យបំផុតសម្រាប់ទីផ្សារនៅកម្ពុជា។
ជាពិសេសសម្រាប់អតិថិជនដែលទិញរថយន្ត Tucson 2017 នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ5យ៉ាង ៖
ទី1. ទទួលបានការធានាលើគុណភាពរហូតដល់5ឆ្នាំ (យូរបំផុតនៅកម្ពុជា)
ទី2. ការធានារ៉ាប់រង5ឆ្នាំ
ទី3. សេវាកម្មថែទាំ5ឆ្នាំ
ទី4. ការបញ្ចុះតម្លៃ
ទី5. និងមានកាដូពិសេសថែមទៀតផង។
ចែករំលែកព័តមាននេះ