ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! លោក ព្រហ្ម ម៉ា​ញ ជា​សះស្បើយ​ពី​ជំងឺ និង​វិល​ទៅ​ផ្ទះ​វិញ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អា​យ៉ៃ លោក ព្រហ្ម ម៉ា​ញ បានជា​សះស្បើយ​ពី​ជំងឺ និង​បាន​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​វិញ​ហើយ បន្ទាប់​ពី​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ពើបប្រទះ​នូវ​ជំងឺ​ឡើង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អា​យ៉ៃ លោក ព្រហ្ម ម៉ា​ញ បានជា​សះស្បើយ​ពី​ជំងឺ និង​បាន​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​វិញ​ហើយ បន្ទាប់​ពី​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ពើបប្រទះ​នូវ​ជំងឺ​ឡើង​សម្ភា​ធ​ឈា​.​ម​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​មួយ​។

រូបភាព​លោក ព្រហ្ម ម៉ា​ញ អង្គុយ​ញញឹម​យ៉ាង​ស្រស់បោះ ដោយ​មាន​ជាង​កំពុង​កាត់សក់​ឲ្យ​លោក​នៅ​គេហដ្ឋាន ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​ប្រកាស​ពី​ដំណឹង​ល្អ​ដែល​វីរ​សិល្បករ​រូប​នេះ បានជា​សះស្បើយ​ពី​ជំងឺ និង​ត្រឡប់​មក​គេហដ្ឋាន​វិញ​។

មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ និង​បាន​ជូនពរ​លោក ព្រហ្ម ម៉ា​ញ ឲ្យ​មាន​សុខភាព​ល្អជា​ប្រក្រតី​ឡើង​វិញ​ឆាប់​ៗ ដើម្បី​លោក​អាច​មាន​កម្លាំង​ឡើង​សម្តែង​ជា​ថ្មី ក៏​ដូច​ជា​ការ​ចូល​បង្ហាត់បង្រៀន​កូនសិស្ស​ផ្នែក​អា​យ៉ៃ ដើម្បី​បន្ត​សិល្បៈ​ផ្នែក​នេះ​ដល់​ក្មេង​ជំនាន់​ក្រោយ​ៗ​ទៀត​។

ជា​ការ​កត់សម្គាល់ ដំណឹង​ពី​ការ​ជា​សះស្បើយ​របស់​លោក ព្រហ្ម ម៉ា​ញ នេះ​ក៏​ជា​ឆ្លើយ​តប និង​ប្រឆាំង​ទាស់​ជាមួយនឹង​ពាក្យ​ច​ចាម​មួយ​ចំនួន​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​បាន​ទទួលមរណភាព​ហើយ ខណៈ​ពេល​ដែល​ការ​ចែកចាយ​ព័ត៌មាន​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ជា​ការ​ប្រមាថ​អាយុជីវិត​លោក​យ៉ាងធ្ងន់ធ្ងរ​។

កន្លង​មក​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ក្រុម​គ្រួសារ​របស់​លោក ព្រហ្ម ម៉ា​ញ ក៏​បាន​ចេញ​មុខ​មក​បដិសេធ​ភ្លាម​ៗ​ផង​ដែរ ដោយសារ​លើក​ឡើង​ថា លោក ព្រហ្ម ម៉ា​ញ មិន​បាន​ទទួលមរណភាព​ឡើយ ពោល​គឺ​សុខភាព​របស់​លោក​បាន​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​ត្រៀម​ចេញពី​មន្ទីរពេទ្យ​ឆាប់​ៗ​នេះ​។

យ៉ាងណា​ជុំវិញ​បញ្ហា​ចោទប្រកាន់​នេះ ទាំង​លោក ព្រហ្ម ម៉ា​ញ និង​ក្រុម​គ្រួសារ​មិន​មាន​វិធានការ​ផ្លូវច្បាប់​ណាមួយ​ឡើយ ប៉ុន្តែ​មហាជន ជា​ពិសេស​ទស្សនិកជន​ដែល​និយម​គាំទ្រ​រូប​លោក​ជា​ច្រើន​បាន​នាំ​គ្នា​ថ្កោលទោស​ចំពោះ​ព័ត៌មាន​ខាងលើ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ា​ញ បាន​ដួល​សន្លប់​ស្ដូកស្ដឹង ដោយសារ​ជំងឺ​លើស​ឈា​.​ម​ធ្ងន់ធ្ងរ បន្ទាប់​ពី​លោក​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មួយ នៅ​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេ​ពេទ្យ​ឯកជន​មួយ​ភ្លាម​ៗ​។

យ៉ាងណា ក្រោយ​ពី​បាន​ទទួល​បាន​ដំណឹង​ដែល​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​មក គេ​ឃើញ​មាន​អ្នកគាំទ្រ ព្រមទាំង​ទស្សនិកជន​ជា​ច្រើន បាន​ធ្វើការ​ចែ​ល​រំលែក ក៏​ដូច​ជា ខ​មិន​ជូនពរ​ដល់​រូប​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ