ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ពង​លើ​ស្រូវ​ក្បត់​ទំនុកចិត្ត​ ទីបំផុត​​ត្រូវ​តុលាការ​សម្រេច​​ឃុំខ្លួនហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ ដែល​មាន​តួនាទី​ជា​បុគ្គលិក​គណនេយ្យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មួយ ពី​បទ​

រាជធានី​ភ្នំពេញ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ ដែល​មាន​តួនាទី​ជា​បុគ្គលិក​គណនេយ្យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មួយ ពី​បទ​រំលោ.ភ​លើ​ទំនុកចិត្ត និង​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ មាន​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ស្ត្រី​រូប​នេះ​ឈ្មោះ ឆោម ម៉ា​រ៉ា​ឌី អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​គណនេយ្យ​របស់​ក្រុមហ៊ុន ROYAL VSNN SUPPLY Co.Ltd ស្នាក់​នៅផ្ទះ​លេខ​៤៧៩ ផ្លូវលំ ភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ដែល​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។

សូម​រំឭក​ថា នា​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២​នោះ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ណៃ ស្រី​និក ពី​បទ​រំលោភ​លើ​ទំនុកចិត្ត។

តាម​ពាក្យបណ្តឹង​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១ ជន​ឈ្មោះ ឆោម ម៉ា​រ៉ា​ឌី បាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​ខាងលើ​នេះ ដោយ​មាន​តួនាទី​ផ្នែក​គណនេយ្យ ទទួល​បាន​ប្រាក់ខែ​៣៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ចិន​មួយទៀត ស្ថិត​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឃុបឃិត​គ្នា​ធ្វើ​ទុយោ​លក់ ដោយ​ដាក់​ឈ្មោះ​ក្រុមហ៊ុន ROYAL VSNN SUPPLY co.Ltd ដែល​មាន​ទឹកប្រាក់​ប្រមាណ​២៧.០០០​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​បាន​លួច​ចេញ​មូល​ប្ប​ទា​នប​ត្រ​២​សន្លឹក លើ​ទឹកប្រាក់​រាប់​សែន​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​នោះ​ទៀត​ផង ។

នៅ​ចំពោះ​មុខ​សមត្ត​កិច្ច ជនសង្ស័យ​បាន​សារ​ភាព​និង​ទទួលស្គាល់​នូវ​រាល់​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ប៉ុន្តែ​ថា​ប្រាក់​ទាំង​អស់នោះ​ត្រូវ​បាន​យក​ទៅ​ចំណាយ​ផ្សេង​ៗ​អស់ហើយ ។ ដូច្នេះ​សំណុំ​រឿង​នេះ​មាន​តែ​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​ធរមាន​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ