ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមបងធំ​តែងអុកឡុក​ក្នុងភូមិ ត្រូវ​បង្ក្រាប​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ក្រុម​មុខសញ្ញា​បងធំ​ចំនួន​​៥​នាក់ ដែល​តែងតែ​បង្ក​ការ​អុកឡុក​ និង​វា.យដំ​ទៅ​លើ​អ្នក​ដទៃ​ជា​ច្រើន​

ខេត្ត​កំពង់ស្ពឺ​ ៖ ក្រុម​មុខសញ្ញា​បងធំ​ចំនួន​​៥​នាក់ ដែល​តែងតែ​បង្ក​ការ​អុកឡុក​ និង​វា.យដំ​ទៅ​លើ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ​ មក​ដល់​ពេល​នេះ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​ ​ក្រោយ​ពួក​គេ​បាន​នាំ​គ្នា​បង្ក​ភាព​អសន្តិសុខ​​ក្នុង​ភូមិ​​ នៅ​ទីបំផុត​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​លត់​ដំ​នៅ​ពន្ធនាគារ​ខេត្ត​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា​ ការ​តាម​ចាប់​ឃាត់ខ្លួន​ក្រុម​មុខសញ្ញាបងធំ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៨និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ស្រែ​ធ្លក ឃុំ​រកា​កោះ ​ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ ។​

តាម​ប្រភព​ដដែលបានបន្ត​ថា ១-​ឈ្មោះ សាន រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​វាល ស្រុក​គងពិសី ២-​ឈ្មោះ ហែម ណុ​ច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​វាល ស្រុក​គងពិសី ៣-​ឈ្មោះ រី ចាន់​ចាវ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ៤-​ឈ្មោះ ង៉ែត ភ័​ណ្ឌ ភេ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កន្ថោ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី និង​៥-​ឈ្មោះ វ៉ា​ន់ សុខ​រ៉ា ហៅ​បាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។ ចំណែកជន​រង​គ្រោះ​​ម្នាក់​ឈ្មោះ ទន់ សត់​ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទីព្រឹកថ្ងៃទី​៤ មេសា​ ជន​បង្ក​ឈ្មោះ សា​រាជ និង​ឈ្មោះ ហែម ណុ​ច បាន​ជិះ​ម៉ូ​​តូម៉ាក​សង់ ព​ណ៍​ទឹកប្រាក់ គ្មាន​ផ្លា​ក​លេខ ទៅ​កាប់​ជន​រង​គ្រោះ​ឈ្មោះ ទន់ សត់ បណ្តាល​អោយរ​ងរ​បួស​ចំ​ដៃ​ខាងស្តាំ តែ​ស្រាល រួច​ក៏​ត្រូវ​សាច់ញាតិ​ជន​រង​គ្រោះ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​ ​ពេល​នោះ​ក្រុម​ជន​បង្ក​បាន​រត់​ចោល​ម៉ូតូ ។​

ក្រោយមក​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រការ​កោះ​ ។ ​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​សេចក្តីរាយការណ៍​រួច​មក​ ក៏​បាន​មក​ដល់​កើត​កន្លែង​ហេតុ ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កំណត់ហេតុ​នៅវេលា​ម៉ោង​៩​និង​១០​នាទី ក៏​មាន​ក្រុម​ជន​បង្ក៥​នាក់ ជិះ​ម៉ូតូ២​គ្រឿងទៅ​កន្លែង​កើតហេតុ ក្នុងនោះម៉ូតូ​១គ្រឿង​ម៉ាក​សង់ ស៊េរី​ឆ្នាំ​២០១៦ ឡើង​ស៊េរី​ឆ្នាំ​២០២២ ជិះ​គា្ន​៣​នាក់ ឈ្មោះ សាន រាជ កាន់​ពូថៅ និង​​កាំបិ.តប៉័ងតោ ឈ្មោះ រី ចាន់​ចាវ កាន់​កាំបិ.ត​ផ្គា.ក់ និង​ឈ្មោះ ង៉ែត ភ័​ណ្ឌ កាន់​ដាវ ​​។ ចំណែកម៉ូតូ​មួយគ្រឿងទៀត​​ម៉ាក​គុប​មូល​ចាស់ បាន​ជិះ​តាម​មក​ក្រោយ ជិះ​ដោយ​ឈ្មោះ ហែម ណុ​ច និង​ឈ្មោះ វ៉ា​ន់ សុខ​រ៉ា ហៅ​បាន បម្រុង​មក​បង្ក​រឿង​កា.ប់​ទៀត តែ​ពេល​នោះ​សមត្ថ​​កិច្ច​នៅ​កន្លែង​កើតហេតុ​ដែរ ក៏​ក្រុម​ជន​បង្ក​​បាន​ជិះ​ម៉ូតូ​គេចខ្លួន បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​ប៉ុស្តិ៍​ព្រៃ​ញាតិ ប៉ុស្តិ៍​​រកា​កោះ និង​ប៉ុស្តិ៍​ពេជ្រ​មុនី ដេញ​ស្ទាក់​ឃាត់​បាន​ជន​បង្ក​ទាំង៥​នាក់​ខាងលើ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនក្រុមជនបង្ក​ខាងលើ​ ក៏​​បាន​ដកហូតវ​ត្តុ​តាង​​​រួម​មាន​ ម៉ូតូ​​ចំនួន៣​គ្រឿង កាំបិ.ត​ប៉័ង​​តោ​ចំនួន១ដើម​ ​ដា.វ​១ដើម កាំបិ.ត​ផ្គា.ក់​១ដើម​ និង​ពូថៅ​១ដើម​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​5 មេ​សា​នេះ​ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សាកសួរជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នៅ​អធិការដ្ឋាន​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ