ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! ព្រោះតែ​មិន​ព្រម វ៉ៃ​លោកយាយ​ចំណាស់​ឡើង​ដំណំ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ព្រៃ.ផ្សៃ​មួយ​បាន​កើតឡើង ដោយ​លោកយាយ​អាយុ​៨៦​ឆ្នាំ​ម្នាក់​ត្រូវ​ជន​អគតិ​បាន​វ៉ៃ​ឡើង​របួស​យ៉ាងដំណំ …

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ព្រៃផ្សៃ​មួយ​បាន​កើតឡើង ដោយ​លោកយាយ​អាយុ​៨៦​ឆ្នាំ​ម្នាក់​ត្រូវ​ជន​អគតិ​បាន​វ៉ៃ​ឡើង​របួស​យ៉ាងដំណំ ព្រោះតែ​ប៉ុនប៉ង​ចាប់រំលោភ​មិន​បាន​សម្រេច ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦  ។

ប្រភព​ឱ្យ​ដឹង​ថា លោកយាយ​រង​គ្រោះ អាយុ​៨៦​ឆ្នាំ (​របួស​ពេញ​ខ្លួន​) រីឯ​ជនសង្ស័យ​ឈ្មោះ​ ប៊ុ​ង ធឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវបានពលរដ្ឋ​ឃាត់ខ្លួន​ភ្លាម​ៗប្រគល់ឲ្យ​សមត្ថកិច្ច ។

ប្រភព​បន្ត​ថា កាលពី​​ល្ងាច​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ឈ្មោះ​ ប៊ុ​ង ធឿ​ន ដើរ​ចូល​ភូមិ​ល្វា​ទោង ដោយ​សភាព​ស្រវឹង​ជោកជាំ ហើយ​ពេល​ឃើញ​ក្មេង​ស្រី​ៗ​ក៏​ដេញចាប់ តែ​ត្រូវ​អ្នក​ភូមិ​ដេញ​វាយ ពេល​នោះ​ជនសង្ស័យ​ក៏​រត់​បាត់​ទៅ ។ លុះដល់​ម៉ោង​១១​យប់ (​ម៉ោង​កើតហេតុ​) ជនសង្ស័យ​រូប​នេះ​បាន​ចូល​ទៅ​ក្នុងផ្ទះ​លោកយាយ ក៏​ចាប់​ស្រាត​សារុង​សុំ​រួមរ័ក ហើយ​ត្រូវ​លោកយាយ​រើបំរះ​ស្រែក​ឱ្យ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ជួយ​ ។ ពេល​នោះ ជនសង្ស័យ​ក៏​វាយ​លោកយាយ​បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ ប្រជា​ពលរដ្ឋ​ក៏​នាំ​គ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​លោកយាយ​ ឃើញ​ដូច្នេះពួក​គាត់​ក៏​ចូល​ទៅ​ចាប់​ជន​សង្ស័យ​ចង​ទុក រួច​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​តែ​ម្តង ៕