គួររំលឹកផងដែរអំពីកម្មវិធី បង់ស្រួល! ឈ្នះស្រួល! គឺបានចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដែលមានការរៀបចំឡើងដោយក្រុមហ៊ុនទ្រូម៉ាន់នី និងក្រុមហ៊ុនឌីជី អ៊ីនធឺណិត។ អតិថិជនឌីជី ទាំងអស់គ្រាន់តែបង់វិក្កយបត្រឌីជី តាមរយៈភ្នាក់ងារទ្រូម៉ាន់នី មួយណាក៏បានដែលនៅជិតលោកអ្នកនឹងមានឈ្មោះបង្វិល ការចាប់រង្វាន់តាមរយៈប្រព័ន្ធអេឡិចត្រូនិច។ អ្នកឈ្នះទាំង៣៧រូប បានមកចាប់រង្វាន់ផ្ទាល់នៅការិយាល័យទ្រូម៉ាន់នី នៅថ្ងៃទី១៥ ខែកញ្ញា ២០១៦ ដែលរង្វាន់មានដូចជា iPhone 6s plus Apple Watch, Bluetooth Headset និង Power Bank ជាច្រើនរង្វាន់។
នៅទីបំផុតកម្មវិធីផ្តល់រង្វាន់បានរកឃើញអ្នកមានសំណាងជាម្ចាស់រង្វាន់ធំ និងរង្វាន់ផ្សេងៗ ទៀត។ អតិថិជនជាអ្នកឈ្នះបានបង្ហាញពីអារម្មណ៍ដ៏រីករាយដែលខ្លួន មិនត្រឹមតែបានប្រើនូវសេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿន ព្រមទាំងការផ្តល់ជូននូវសេវាកម្មផ្សេងៗច្រើនរាប់មិនអស់ប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវរង្វាន់នៅពេលដែលខ្លួនគ្រាន់តែបង់វិក្កយបត្រតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ថែមទៀត ហើយវាកាន់តែមានភាពងាយស្រួលនៅពេលដែលពួកគេអាចប្រើអ៊ីនធឺណិត ហើយមិនចាំបាច់ចំណាយពេលយូរធ្វើដំណើរមកកាន់ការិយាល័យឌីជីដោយផ្ទាល់ក្នងការបង់វិក្កយបត្រ ព្រោះថាពួកគេអាចបង់តាមរយៈភ្នាក់ងារណាមួយក៏បានជាមួយទ្រួម៉ាន់នី ដែលជិតពួកគាត់។ វាពិតជាបង្កើតភាពងាយស្រួលសម្រាប់ពួកគាត់ពិតប្រាកដមែន ហើយនេះជាកំណត់សម្គាល់មួយដែលបង្ហាញពីការរីកចម្រើននៃការផ្តល់ និងការប្រើប្រាស់សេវាកម្ម និងបច្ចេកវិទ្យានៅក្នុងសង្គមដែលសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
ជាចុងក្រោយក្រុមហ៊ុនទាំងពីរសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រសេវាកម្មទ្រូម៉ាន់នី និងសេវាកម្មឌីជី ហើយសូមឲ្យអតិថិជនទាំងអស់នៅតែបន្តការគាំទ្រសេវាកម្មទាំងពីរនេះតទៅមុខទៀត។ នៅពេលឆាប់ៗខាងមុខទៀតនេះ ក្រុមហ៊ុនទ្រូម៉ាន់នីនឹងមានកម្មវិធីពិសេសៗសម្រាប់អតិថិជនរបស់ខ្លួនដែលប្រើប្រាស់សេវាកម្មបង់វិក្កយបត្រ។
ដើម្បីយល់ច្បាស់ពីការប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី អ្នកអាចចូលទៅកាន់គេហទំព័រ www.truemoney.com.kh/ ឬទំព័រហ្វេសប៊ុក www.facebook.com/TrueMoneyCambodia/ និងសេវាឌីជី អ៊ីនធឺណិត អាចចូលទៅកាន់ www.digi.com.kh ឬទំព័រហ្វេសប៊ុក www.facebook.com/Digi.com.kh/ ដើម្បីតាមដាន និងទទួលបានដំណឹងអំពីឱកាសឈ្នះក្រោយៗ ព្រមទាំងអំពីការបន្ថែមជូនពិសេសៗពីក្រុមហ៊ុនទាំងពីរនេះ បានកាន់តែច្រើនបន្ថែមទៀត ។
ចែករំលែកព័តមាននេះ