ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​កែប ត្រូវ​ភ្ញៀវ​មក​កក់​ទុក​ប្រមាណ​ជា​៧០%​ហើយ ខណៈថ្លៃបន្ទប់ឡើងតិចតួច

2 ឆ្នាំ មុន
  • កែប

លោក វ៉ៅ សុខា អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​របស់​សាលាខេត្ត បាន​ឲ្យ​ដឹង​ថា ផ្ទះសំណាក់ បឹង​ហ្គា​ឡូ និង​សណ្ឋាគារ​នៅ​ខេត្ត​កែប ទទួល​បានការ​កក់​ពី​ភ្ញៀវ​ដែល​ត្រៀម​មក​លេង​កំសាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​រួចរាល់​បាន​ប្រមាណ​ជាង

ខេត្ត​កែប ៖ លោក វ៉ៅ សុខា អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​របស់​សាលាខេត្ត បាន​ឲ្យ​ដឹង​ថា ផ្ទះសំណាក់ បឹង​ហ្គា​ឡូ និង​សណ្ឋាគារ​នៅ​ខេត្ត​កែប ទទួល​បានការ​កក់​ពី​ភ្ញៀវ​ដែល​ត្រៀម​មក​លេង​កំសាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​រួចរាល់​បាន​ប្រមាណ​ជា​៧០% ហើយ នេះ​បើ​គិត​មក​ដល់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២២​នេះ​។

លោក​វ៉ៅ សុខា បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋបាល​ខេត្ត​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​នោះ​យើង​ក៏​បាន​ត្រៀម​នូវ​ចំណត​យានយន្ត​គ្រប់​ប្រភេទ ដែល​ក្រុមការងារ​យើង​កំពុង​រៀបចំ​ទីតាំង​យ៉ាង​ល្អ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​។

ជាមួយ​គ្នា​នេះ​ដែរ អ្វី​ដែល​សំខាន់​ជាងគេ​នោះ មន្ទីរ​ជំនាញ​ក៏​បាន​ចុះ​ទៅ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ឲ្យ​ដាក់​បង្ហាញ​តារាង​តម្លៃ​ដល់​ភ្ញៀវ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​កើត​បញ្ហា​ផ្សេង​ៗ​។ ហើយ​ក្រៅពី​នោះ ក្រុមការងារ​មន្ទីរ​ជំនាញ ពាក់ព័ន្ធ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ផង​ដែរ នូវ​ការ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី អូមីក្រុង ។

រីឯ​មន្ទីរ​ទេសចរណ៍​ខេត្ត លោក សោម ចិន្តា ក៏​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២២​នេះ​ដែរ​ថា ភ្ញៀវ​ដែល​មក​កក់​ផ្ទះសំណាក់​សម្រាប់​សម្រាក​កំសាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ គឺ​ភ្ញៀវ​បាន​មក​កក់​ផ្ទះសំណាក់​បាន​ច្រើនពិតមែនមក​ដល់​ថ្ងៃនេះ គឺប្រមាណ ៧០%។

ចំណែក​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ បឹង​ហ្គា​ឡូ រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ បន្ទប់​គេង​នៅផ្ទះ​សំណាក់ បឹង​ហ្គា​ឡូ សណ្ឋាគារ​របស់​ពួក​គាត់ ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​កក់​អស់ច្រើនក៏ពិតមែន សំរាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខាង​មុខ​នេះ តែតម្លៃគឺមិនឡើងថ្លៃហួសហេតុនោះទេ ។ គឺ​សម្រាប់​បន្ទប់​គេង​របស់​ពួក​គាត់​ដំឡើង​ថ្លៃ​មិន​លើស​ពី​៥​ដុល្លារ​នោះ​ទេ​ក្នុង​មួយ​បន្ទប់ ដោយឡែក​សម្រាប់​ម្ហូបអាហារ​វិញ ហាង​របស់​លោក​ក៏​មិន​ដំឡើង​ថ្លៃ​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ