ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើល​នាំ​គ្នា​ចុះ​ចាប់​ត្រី​ដែល​អណ្ដែត​ក្នុង​ស្ទឹងព្រែកត្នោត​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ​ ដែល​គេ​សង្កេត​ឃើញ​​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំគ្នា​ចុះ​ចុះ​ទៅ​ចាប់​ត្រី​ដែល​អណ្ដែត​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ។ ត្រី​ដែល​អណ្ដែត​ក្នុង​ស្ទឹង​ព្រែក​ត្នោត​នេះ​នៅ​តែ​បន្ត​មាន​ បើ​ទោះបីជា​កាលពី​ថ្ងៃ​ទី០១ មេ​សា ​មានការ​ចុះ​ចាប់​ត្រី​នៅ​ទំនប់​រលាំង​ជ្រៃ​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី០​២​មេ​សា​២០២២​នេះ​ សូ​ម្បី​តែ​ទឹកស្ទឹង​នៅ​ខាងជើង​សាលាខេត្ត…

ខេត្ត​កំពង់ស្ពឺ​ ៖ ​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ​ ដែល​គេ​សង្កេត​ឃើញ​​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំគ្នា​ចុះ​ចុះ​ទៅ​ចាប់​ត្រី​ដែល​អណ្ដែត​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ។

ត្រី​ដែល​អណ្ដែត​ក្នុង​ស្ទឹង​ព្រែក​ត្នោត​នេះ​នៅ​តែ​បន្ត​មាន​ បើ​ទោះបីជា​កាលពី​ថ្ងៃ​ទី០១ មេ​សា ​មានការ​ចុះ​ចាប់​ត្រី​នៅ​ទំនប់​រលាំង​ជ្រៃ​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី០​២​មេ​សា​២០២២​នេះ​ សូ​ម្បី​តែ​ទឹកស្ទឹង​នៅ​ខាងជើង​សាលាខេត្ត ​ក៏​មាន​ត្រី​អណ្ដែត​ដូច​នៅ​ស្ទឹង​ទំនប់​រលាំង​ជ្រៃ​ដែរ​ ។

​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​អោយ​ត្រី​មានការ​អណ្តែតពេញ​ទឹក​ទឹក​នេះ​ទេ​ តែ​អ្នកខ្លះ​បាន​លើក​ឡើង​ថា​ ទំនង​ប្រហែលជា​អាច​អ្នក​នៅ​ខាងលើ​យក​ធុង​ទឹក​ដែល​ដាក់​ថ្នាំ​សម្រាប់​បាញ់​ស្វាយ​លាង​ក្នុង​ស្ទឹង​ទើប​ធ្វើ​ឲ្យ​ថ្នាំ​ទាំងនោះ​អណ្ដែត​ក្រសែត​ពេញ​ស្ទឹង ​ហើយ​ពុល​ដោយ​ត្រី​បែប​នេះ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ