ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AirAsia ផ្ដល់​សិទ្ធិ​ជូន​កីឡាករ​ជ័យ​លា​ភី​មេដាយ អូ​ឡាំ​ពិ​ក​អាស៊ាន ឥត​គិតថ្លៃ

7 ឆ្នាំ មុន

បាក​កក​-​ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ប្រកាស​នៅ​ពេល​កន្លង​មក​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​ការ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស AirAsia ដោយ​ឥត​គិតថ្លៃ​សម្រាប់​កីឡាករ​ជ័យ​លា​ភី​ទទួល

បាក​កក​-​ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ប្រកាស​នៅ​ពេល​កន្លង​មក​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​ការ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស AirAsia ដោយ​ឥត​គិតថ្លៃ​សម្រាប់​កីឡាករ​ជ័យ​លា​ភី​ទទួល​បាន​មេដាយ​ទាំង​បី​ប្រភេទ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ាន គឺ​មេដាយមាស មេដាយ​ប្រាក់​និង​មេដាយ​សំរឹទ្ធ ។ ហើយ​កាលពី​ថ្ងៃ​ទី​០៨ កញ្ញា ២០១៦​កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ JW Marriot ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ប្រគល់​សិទ្ធិ​នេះ​ជូន​កីឡាករ​ជ័យ​លា​ភី​របស់​អាស៊ាន​ជា​ផ្លូវការ​ចំនួន ១៨​នាក់ តែ​វត្តមាន​កីឡាករ​មក​ទទួល​ផ្ទាល់​តែ​ចំនួន​១៥​នាក់​ប៉ុណ្ណោះ ។

បើ​តាម​លោក Tony Fernandes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បានឱ្យ​ដឹង​ថា កីឡាករ​ជ័យ​លា​ភី​ទាំងអស់​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​ការ​ប្រកួត​កីឡា អូ​ឡាំ​ពិ​ក​អាស៊ាន នឹង​ទទួល​បានការ​ជិះ​យន្តហោះ​ឥត​គិតថ្លៃ​ទៅ​តាម​ប្រភេទ​មេដាយ ក្នុង​នោះ​កីឡាករ​ទទួល​បាន​មេដាយមាស នឹង​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ AirAsia ឥត​គិតថ្លៃ​ពេញ​មួយ​ជីវិត កីឡាករ​ទទួល​បាន​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត​នឹង​ទទួល​បានការ​ជិះ​យន្ត​របស់ AirAsia ឥត​គិតថ្លៃ​រយៈពេល ៥​ឆ្នាំ និង​កីឡារ​ជ័យ​លា​ភី​មេដាយ​សំរឹទ្ធ​នឹង​ទទួល​បានការ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ឥត​គិតថ្លៃ​រយៈពេល ៣​ឆ្នាំ ។

លោក​បន្ត​ថា​ការ​ជិះ​យន្តហោះ​នេះ មិនមែន​ជិះ​តែ​ក្នុង​ប្រទេស​អាស៊ាន​ទេ តែ​ពួក​គេ​អាច​ជិះ​យន្ត​ធ្វើ​ដំណើរការ​ទៅ​កាន់​ពិភពលោក​ទាំងមូល​ដែល​ពួក​គេ​ចង់ទៅ​តែ​សម្រាប់​តែ​ប្រទេស​ដែល​មាន​ជើងហោះហើរ​របស់ AirAsia ប៉ុណ្ណោះ​និង​គ្រប់ពេលវេលា ដែល​ពួក​គេ​ចង់​ធ្វើ​ដំណើរការ​ផង​ដែរ ។

លោកស្រី Chavadee Tongroach អនុរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា វា​ជា​រឿង​ដែល​គួរ​ឱ្យ​រីករាយ​ណាស់ ដែល​កីឡាករ​របស់​អាស៊ាន​ទទួល​បាន​មេដាយ​ចំនួន​១៨ ក្នុង​នោះ មេដាយមាស​ចំនួន​៥ មេដាយ​ប្រាក់​ចំនួន​១០ និង​មេដាយ​សំរឹទ្ធ​ចំនួន​៣ ។ ទាំងនេះ​គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ឆ្នើម​របស់​អាស៊ាន​យើង ទើប​ទទួល​បាន​លទ្ធផល​បែប​នេះ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គឺជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តម្លៃ​ទាប​ធំ​ជាងគេ​បំផុត​នៅ​អាស៊ី​ដោយ​គិត​លើ​ចំនួន​អ្នកដំណើរ​ដែល​ខ្លួន​បាន​ដឹក​និង​ចំនួន​យន្ត​ហោះ​​ដែល​ខ្លួន​មាន​ជាមួយនឹង​ចំនួន​នៃ​ការ​ហោះហើរ​ច្រើន​ដាច់​គេ ។ AirAsia ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយ​គត់​ផង​ដែរ​ដែល​ធ្វើការ​ហោះហើរ​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទាំង ១០ រួម​ទាំង​ផ្លូវ​ហោះហើរ​ពិសេស​ជាង​៦០ ថែម​ទៀត​នៅ​ក្នុង​តំបន់ ។

ក្នុង​នាម​ជា​អ្នកត្រួសត្រាយ​ផ្លូវ​មួយ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ និង​បច្ចេកវិទ្យា AirAsia ផ្តល់​ជូន​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដ៏​សម្បូរ​បែប​ដូច​ជា កម្មវិធី​សម្រាប់​ទូរ​សព្ទ ជម្រើស​នៃ​ការ​ប្រើ​សេវាកម្ម​ដោយ​ខ្លួនឯង​ដ៏​ទូលំទូលាយ ការ​ប្រើ wifi ពេល​កំពុង​ហោះហើរ មគ្គុទេសក៍​សម្រាប់​ការ​ធ្វើ​ដំណើរ កាហ្វេ​ដ៏​មានឱជារស ការ​ទិញ​ទំនិញ​រួច​ពន្ធ​តាម​អ៊ី​ន​ធើ​ណេ​ត Premium Flex និង FlyThru ។ FlyThru អនុញាត​ឱ្យ​អ្នកដំណើរ​ហោះហើរ​ដោយ​មិន​ចាំបាច់​ប្តូរ​យន្តហោះ​ទៅ​កាន់​គ្រប់​ទិស​ដៅ​នៅ​ក្នុង​បណ្តាញ​ធ្វើ​ដំណើរ​ដ៏​ធំ​ទូលាយ​របស់ AirAsia ដោយ​ឈប់​តែ​មួយ​ដង​ប៉ុណ្ណោះ​នៅ​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​មណ្ឌល​ដឹក​ជញ្ជូន​អ្នកដំណើរ​តម្លៃ​ទាប​នៅ​អាស៊ី និង​មណ្ឌល​ប្តូរ​ជើង​ហោះ​ហើរ​​ដ៏​ងាយស្រួល​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ និង​ឥណ្ឌូ​នេ​ស៊ី​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​អន្តោប្រវេសន៍ រួម​ជាមួយ​ការ​បញ្ជូន​ឥ​វ៉ា​ន់​ទៅ​កាន់​ទិស​ដៅ​ចុង​ក្រោយ​តែ​ម្តង ៕