ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei P9 ឈ្នះ​ពានរង្វាន់ European Consumer Smartphone 2016-2017 ពី EISA

7 ឆ្នាំ មុន

ក្រុមហ៊ុន Huawei មាន​កិត្តិយស​ប្រកាស​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei P9 បាន​ជាប់​ពានរង្វាន់​ជា European Consumer Smartphone 2016-2017’ ដែល​មាន​ន័យ​ថា ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ពេញ​និយម​សម្រាប់​

ក្រុមហ៊ុន Huawei មាន​កិត្តិយស​ប្រកាស​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei P9 បាន​ជាប់​ពានរង្វាន់​ជា European Consumer Smartphone 2016-2017’ ដែល​មាន​ន័យ​ថា ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ពេញ​និយម​សម្រាប់​អតិថិជន​អឺរ៉ុប​ឆ្នាំ​2016-2017  ដែល​ផ្ដល់​ជូន​ដោយ​សមាគម​សំឡេង និង​រូបភាព​អឺរ៉ុប (European Image and Sound Association) ហៅ​កាត់​ថា EISA ។ ដោយ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​ការ​រចនា និង​គុណភាព​ខ្ពស់​បំផុត​ប្រកបដោយ​ការ​យកចិត្ត​ទុក​ខ្ពស់ ទើប​Huawei ត្រូវ​បាន​ទទួលស្គាល់​៤​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៤​ផងដែរ​។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ Huawei P9 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ផលិត​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ Leica Camera AG ដែល​ជា​ម៉ាក​សញ្ញា​ឈានមុខ​គេ​របស់​ពិភពលោក ។ កាមេរ៉ា​ភ្លោះ​របស់ P9 ធ្វើ​ឲ្យ​បទ​ពិសោធ​នៃ​ការ​ថតរូប​របស់​ស្មា​ត​ហ្វូ​ន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ដែល​អ្នក​ប្រើប្រាស់​អាច​ចាប់​បាន​ទាំង​រូបភាព​ពណ៌​ធម្មជាតិ និង​រូបភាព​ស​ខ្មៅ​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក និង​ពិត​ៗ​ដោយ​គ្មាន​គូប្រជែង ។

ពេល​ផ្ដល់​ពានរង្វាន់​ជា «European Consumer Smartphone 2016-2017 ដល់ Huawei P9 ខាង​គណៈវិនិច្ឆ័យ EISA បាន​ប្រកាស​ថា ពេល​ខ្លះ​តម្លៃ​នៃ​ការ​ទទួល​បាន​នូវ​វត្ថុ​ដ៏​មាន​សារសំខាន់​មួយ គឺ​មិន​អាច​នឹង​ពិពណ៌នា​បាន​ឡើយ ហើយ​តាម​ពិត​វា​គឺជា​ភាព​ឥត​ខ្ចោះ​ដែល​មាន​មក​ជាមួយ Huawei P9 ។ ដោយ​បំពាក់​អេ​ក្រង់ IPS-NEO LCD ទំហំ ៥.២ អ៊ី​ញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin 955 SoC និង  Android OS 6.0 ភ្ជាប់​ដោយ Emotion UI 4.1  ធ្វើ​ឲ្យ P9 ជា​ជម្រើស​ដ៏​ទាក់ទាញ​នៃ​ផលិតផល​សម្រេច​ដែល​ទទួល​បាន​ពី​ការ​រួម​ផ្សំ​ពី​វត្ថុ​ធាតុ​ផ្សេង​ៗ​ជា​ច្រើន​។ មិនតែប៉ុណ្ណោះ Huawei ក៏​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​អ្នក​ផលិត​ទូរស័ព្ទ​ដៃ​ដំបូង​គេ​ដែល​មាន​បំពាក់​កាមេរ៉ា​របស់​ឡៃ​កា (Leica) ។ 

ខណៈ​ពេល​ដែល​ថ្ម​ទូរស័ព្ទ​កម្លាំង 3,000 mAh ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ចាប់​យក​គ្រប់ពេលវេលា​ល្អ​ៗ រូបរាង​ស្អាត​ខ្ញង់ ដែល​មាន​គែម​ស្មើ​សាច់​រលោង​ព័ទ្ធ​ជុំវិញ​តួ​មួយ​សំណុំ (unibody) រួម​ជាមួយ​កញ្ចក់ 2.5D ធ្វើ​ឲ្យ P9 មាន​ទាំង​សោភ័ណ​ភាព និង​សមត្ថភាព​។

លោក Glory Zhang ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ទទួល​នូវ​ពានរង្វាន់​នេះ​ពី EISA ជា​លើក​ទី​៤ ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា ។ ពានរង្វាន់​នេះ គឺជា​សក្ខីភាព​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់ Huawei ក្នុង​ការ​បង្កើត​ឡើង​នូវ​នវានុវត្តន៍​ទូរស័ព្ទ​ដៃ​ដែល​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើប្រាស់​។ រូបរាង​រចនា​ដ៏​ស្រស់​ស្អាត​របស់ P9 ត្រូវ​បាន​សាទរ​ដោយ​គណៈវិនិច្ឆ័យ EISA គឺជា​លទ្ធផល​នៃ​ការ​យកចិត្តទុកដាក់​អភិវឌ្ឍ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​អ្នកជំនាញ​រចនា​ល្បី​ៗ​របស់​ពិភពលោក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​ការ​នឿយហត់​របស់​ពួក​គេ ទើប​សម្រេច​បាន​នូវ​រូបរាង​ដ៏​ស្អាត​ទាក់ទាញ​បំផុត​មួយ​នេះ»។

គួរ​បញ្ជាក់​ថា ការ​បញ្ចេញ​លក់​ទូ​ទាំង​ពិភពលោក​នៃ​ស្មា​ត​ហ្វូ​ន P9 និង P9 Plus កើនឡើង​លើស​ពី​៤.៥​លាន​គ្រឿង គិតដល់​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៦ ជាមួយ​កំណត់​ត្រា​លក់​ចេញ​ដ៏​ខ្ពស់​ទូ​ទាំង​ប្រទេស​នៃ​តំបន់​អឺរ៉ុប ដែល​រួម​មានបារាំង ហ្វាំ​ង​ឡង់ និង​ចក្រភព​អង់គ្លេស​ជាដើម ។  Huawei P9 មាន​លក់​តាម​ហាង​លក់រាយ និង​បណ្ដាញ​ផ្គត់ផ្គង់​ជា​ច្រើន​ទៀត ៕