ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​នំ​អប្សរា​ចេញ​ស្នូលនំ​ថ្មី​សម្រាប់​ថ្ងៃ​សែន​ព្រះ​ខែ​ ! !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ថ្ងៃ​សែន​ព្រះ​ខែ​របស់​បងប្អូន​ជនជាតិ​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ហាង​នំ​អប្សរា​ដែល​មាន​ជំនាញ​ក្នុង​ការ​ផលិត​នំ​សែន​ព្រះ​ខែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ថ្ងៃ​សែន​ព្រះ​ខែ​របស់​បងប្អូន​ជនជាតិ​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦  ហាង​នំ​អប្សរា​ដែល​មាន​ជំនាញ​ក្នុង​ការ​ផលិត​នំ​សែន​ព្រះ​ខែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទូ​ទាំង​ប្រទេស បាន​ចេញ​នូវ​ប្រភេទ​ស្នូលនំ​ថ្មី​ជា​ច្រើន​ដែល​មាន​ដូច​ជា​ស្នូល​ស្វាយ ស្នូល​ម្នាស់  ស្នូល​សណ្តែកក្រហម​ពិសេស ស្នូល​ល្ងខ្មៅ​ដែល​ជំនួយ​ដល់​សុខភាព និង​ជា​ពិសេស​នោះ គឺ​ហាង​មាន​ផលិត​នំ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ។

នំ​សែន​ព្រះ​ខែ​របស់​ហាង​នំ​អប្សរា​ត្រូវ​បាន​ផលិត​ឡើង​តាម​ស្តង់ដារ​មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់​ជាប់មាត់​តែ​ម្តង ។ ក្នុង​ឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ​ខាង​មុខ​នេះ លោក​អ្នក​អាច​រក​ទិញ​នំ​អប្សរា​បាន​នៅ​តាម​ស្តង់​ក្នុង​ផ្សារ​ទំនើប Lucky គ្រប់​សាខា​, នៅ​ស្តង់​ក្នុង​ផ្សារ​ទំនើប Aeon Mall ឬ​ក៏​អាចម​ករក​នៅ​ហាង​ផ្ទាល់​តែ​ម្តង ដែល​មា​នទី​តាំងនៅ​ជិត​ផ្សារ​អូរ​ឫស្សី ។ សម្រាប់​អតិថិជន​នៅ​តាម​បណ្តា​ខេត្ត​ក៏​អាច​រក​ទិញ​បាន​ដែរ​នៅ​តាម​សាខា​ចែកចាយ​តាម​ខេត្ត​ផង​ដែរ ៕