ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​អប់រំ និង​ថែ​ទាំង​កុមារ​អន្តរជាតិ​ទំនើប​ទី​1 បាន​បើក​សម្ពោធ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​អប់រំ និង​ថែទាំ​កុមារ​អន្តរជាតិ​ដ៏​ទំនើប​ដំបូង​គេ ត្រូវ​បាន​សម្ពោធ​ទទួល​សិស្ស​ចូល​រៀន​ចាប់ពី​ពេល​នេះ​តទៅ នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ដោយ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​២៥%

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​អប់រំ និង​ថែទាំ​កុមារ​អន្តរជាតិ​ដ៏​ទំនើប​ដំបូង​គេ ត្រូវ​បាន​សម្ពោធ​ទទួល​សិស្ស​ចូល​រៀន​ចាប់ពី​ពេល​នេះ​តទៅ នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ដោយ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​២៥% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ក្នុង​ខែកញ្ញា​នេះ ។

អ្នកស្រី Ali Copple នាយិកា​មជ្ឈមណ្ឌល​ថែទាំ និង​អប់រំ​កុមារ​អន្តរជាតិ Forest Hill Montessori បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​នេះ ជា​មជ្ឈមណ្ឌល​អន្តរជាតិ​ដំបូង​គេ ដែល​ទទួល​កុមារ​ចាប់ពី​អាយុ​៣​ខែ​ឡើង​។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​បទដ្ឋាន​ប្រតិបត្តិការ​របស់​ប្រទេស​សិង្ហ​បុរី និង​ប្រើប្រាស់​វិធីសាស្ត្រ​អប់រំ Montessori និង​កម្មវិធី​អប់រំ​ល្អ​ៗ​ជា​ច្រើន​ទៀត ។ មជ្ឈមណ្ឌល​ទាំងមូល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ភាព​ទាក់ទាញ និង​បង្កប់​នូវ​ការ​អប់រំ​គ្រប់​ទីកន្លែង ព្រមទាំង​មាន​សម្ភារ​សម្រាប់​លេង​កម្សាន្ដ​ច្រើន​សម្បូរ​បែប ។ កុមារ​ទាំងអស់​ត្រូវ​បានឱ្យ​តម្លៃ និង​ចាត់ទុកជា​អ្នកដឹកនាំ​ក្នុង​សង្គម និង​ទទួល​បានការ​ថែទាំ និង​អប់រំ​ពី​អ្នកឯកទេស​កុមារ​បរទេស និង​ជំនួយការ​ជនជាតិ​ខ្មែរ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​។ មាតាបិតា​អាច​ជ្រើសរើស​ពេលវេលា និង​ចំនួន​ថ្ងៃ​សម្រាប់​យក​បុត្រ​ធីតា​មក​ទទួល​ការ​អប់រំ និង​ថែទាំ​នៅ​ទី​នេះ ។ សុវត្ថិភាព និង​អនាម័យ​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​បាន​បណ្តាក់ទុន​បើក​មជ្ឈមណ្ឌល​នេះ​ឡើង ដោយសារ​លោក​ចង់ឱ្យ​ទារក និង​កុមារ​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​អប់រំ​ថែទាំ​ដ៏​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​មួយ ដូច​គ្នា​នឹង​បណ្តា​ប្រទេស​ជឿនលឿន​ដទៃ ហើយ​ម្យ៉ាងទៀត គូ​ភរិយា ស្វាមី​កម្ពុជា​ច្រើន​ឡើង​ៗ ធ្វើការ​ឬ​ប្រកប​របរទទួលទាន​ទាំង​ពីរ​នាក់ ។ ពួក​គាត់​ត្រូវការ​កន្លែង​មួយ​ដែល​គួរ​ឱ្យ​ទុកចិត្ត ដើម្បី​មើលថែ​រក្សា និង​អប់រំ​កូន ។

មាតាបិតា​មាន​ជម្រើស​ក្នុង​ការ​បញ្ជូន​បុត្រ​ធីតា​មក​មជ្ឈមណ្ឌល​ថែទាំ និង​អប់រំ​កុមារ Forest Hill Montessori ៣​ថ្ងៃ ៥​ថ្ងៃ ឬ​៦​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ហើយ​១​ថ្ងៃ​មាន​៣​ម៉ោង ៥​ម៉ោង ៨​ម៉ោង និង​១១​ម៉ោង ក៏​បាន​ដែរ ។ លើស​ពី​នេះ​មជ្ឈមណ្ឌល​បាន​អញ្ជើញ​អ្នកជំនាញ​មក​ពី​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី មក​ពិនិត្យ​ពី​សុវត្ថិភាព​ក្នុង​ការ​បញ្ចៀស​ពី​ហានិភ័យ​កើត​ឡើង ។

សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​ថែទាំ និង​អប់រំ​កុមារ​ហ្វ​រ​រ៉េ​ស ហៀ​ល (Day Care) មាន​ទីតាំង​ស្ថិ​ន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ខាងក្រោយ​ឆៀង​ខាងកើត​ស្ថានីយទូរទស្សន៍​អប្សរា ឬ​នៅ​ជិត​ផ្សា​របឹង​កេងកង ។