ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​សំណង់​ម្នាក់​តូចចិត្ត​គ្មាន​លុយ​សង​ថ្លៃ​កូនជាងក៏​គិត​ខ្លី​​

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍​សា​ត់ ៖ ម្ចាស់​មេ​ការ​សំណង់​ម្នាក់​បាន​ចង.ក​បញ្ចប់ជីវិត​ខ្លួនឯង​ ដោយសារតែ​តូចចិត្ត​ជំពាក់​លុយ​ថ្លៃ​ឈ្នួល​​កូន​ជាង ​។ ករណីនេះ​ កើតឡើង​នៅ​វេលា​ម៉ោង៩និង១៥នាទី​ព្រឹក​ថ្ងៃទី៣០ ខែមីនា​ ​ស្ថិត​ត្រង់​ចំណុច​ទទឹងថ្ងៃ ក្នុង​ភូមិ​ក្សេ​ត​បុរី​ឃុំ​សន្ត្រែ…

ខេត្ត​ពោធិ៍​សា​ត់ ៖ ម្ចាស់​មេ​ការ​សំណង់​ម្នាក់​បាន​ចង.ក​បញ្ចប់ជីវិត​ខ្លួនឯង​ ដោយសារតែ​តូចចិត្ត​ជំពាក់​លុយ​ថ្លៃ​ឈ្នួល​​កូន​ជាង ​។

ករណីនេះ​ កើតឡើង​នៅ​វេលា​ម៉ោង៩និង១៥នាទី​ព្រឹក​ថ្ងៃទី៣០ ខែមីនា​ ​ស្ថិត​ត្រង់​ចំណុច​ទទឹងថ្ងៃ ក្នុង​ភូមិ​ក្សេ​ត​បុរី​ឃុំ​សន្ត្រែ ស្រុក​ភ្នំក្រវ៉ាញ​ ខេត្តពោធិ៍សាត់​ ។ លោក​តាន់ ​គារិ​ទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រាប់ឲ្យដឹង​ថា​ជនរងគ្រោះ​ មាន​ឈ្មោះ​អ៊ួ​ចរ៉ា ភេទប្រុស​ អាយុ៦២ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខា​ង​លើ​។

លោក​បញ្ជាក់ឲ្យដឹង​ថា​ ជនរងគ្រោះ​បាន​ប្រើ​ក្រមា​ក្រឡា​ពណ៌​ការ៉ូ​ក្រ​ហមស​ច.ង.ក​សម្លា.ប់​ខ្លួន​នៅនឹង​ដើម​ស្វាយ​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែលជា២០០​ម៉ែត្រ ​ហើយ​ថា​មូលហេតុ​ដោយសារតែ​ជំពាក់​លុយ​កូនជាង​សំណង់​តាម
​ទា​រមុខ​​ក្រោយ ​រហូតដល់​ជនរងគ្រោះ​ទ្រាំមិនបាន​តូចចិត្ត​ ទើប​សម្រេ​ច​ធ្វើបែប​នេះ​តែម្ដង​។

លោក​បញ្ជាក់​បន្ថែម​ថា បន្ទាប់ពី​គ្រូពេទ្យ​ជំនាញ​និង​នគរបាល​ជំនាញ​អាជ្ញាធរ ចុះ​ពិនិត្យ​សព​ជនរងគ្រោះ​យ៉ាង​ល្អិតល្អន់​រួចមក​សន្និដ្ឋាន​ថា ​​ពិតជា​បាន​ចង.ក​ធ្វើ​អត្ត.ឃា.ត​សម្លា.ប់​ខ្លួនឯង​ពិតប្រាកដ​បាន ៕

អត្ថបទសរសេរ ដោយ