ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! សិស្សសាលា​ទៅ​កា.ប់​ប្ញស្សី​ដើម្បី​បាន​ពិន្ទុ ចៃ​ដន្យ​កើត​គ្រោះ​អកុសល​ស្លា.ប់​ដល់ទៅ២នាក់

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍​សា​ត់ ៖ សិស្ស​ស្រី​ក្មេង​ៗ​អាយុ​ទើប​១២​ឆ្នាំ​ម្នាក់ និង​១៣ឆ្នាំ​ម្នាក់ ​បាន​លង់ទឹក​ស្លា.ប់​យ៉ាង​អាណោច​អាធម​ក្នុងចំណោម​សិស្ស​ចំនួន​៨នាក់​ ខណៈ​​នាំគ្នា​ទៅ​កាប់​ប្ញស្សី​យក​ទៅ​ធ្វើ​សួន​ដាំ​បន្លែ​ ដើម្បី​ដាក់​​ពិន្ទុ ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ​ កើតឡើង​នៅ​វេ​លា​ម៉ោង​៣…

ខេត្ត​ពោធិ៍​សា​ត់ ៖ សិស្ស​ស្រី​ក្មេង​ៗ​អាយុ​ទើប​១២​ឆ្នាំ​ម្នាក់ និង​១៣ឆ្នាំ​ម្នាក់ ​បាន​លង់ទឹក​ស្លា.ប់​យ៉ាង​អាណោច​អាធម​ក្នុងចំណោម​សិស្ស​ចំនួន​៨នាក់​ ខណៈ​​នាំគ្នា​ទៅ​កាប់​ប្ញស្សី​យក​ទៅ​ធ្វើ​សួន​ដាំ​បន្លែ​ ដើម្បី​ដាក់​​ពិន្ទុ ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ​ កើតឡើង​នៅ​វេ​លា​ម៉ោង​៣ និង​៣០នាទី​រសៀល​ថ្ងៃទី​២៩ មីនា​ ​ស្ថិតត្រង់​ចំណុច​រណ្ដៅ​បូម​ខ្សាច់​ស្ទឹ​ង​អង្គរ​ជំ​ទឺ​ត ក្នុង​ភូមិថ្មី​ឃុំ​ត្នោតជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍​សាត់​ ។

លោ​ក​យិន ​ឈុន​ហាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ត្នោតជុំ​បាន​ប្រាប់ឲ្យដឹង​ថា ក្មេងស្រី​រងគ្រោះ​ទី​១-ឈ្មោះ ឆេង​គឹម​ឌី អាយុ​១៣ឆ្នាំ​ និង​ទី​២-ឈ្មោះ ជា ពល្លី​កា អាយុ​១២​ឆ្នាំ ទាំងពីរ​នាក់​ជា​សិស្សសាលា​បឋមសិក្សា​បឹង​វាល និង​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​ ។

លោក​បញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​ ក្មេងស្រី​រងគ្រោះ​ទាំង​២នាក់​ខាងលើ​ រួម​នឹង​សិស្សសាលា៦នាក់​ផ្សេង​ទៀត ​បាន​នាំគ្នា​ទៅ​កាប់​ដើម​ឬស្សី​ដើម្បី​យក​ទៅ​ធ្វើ​សួន​ដាំ​បន្លែ​ក្នុង​សាលា ​និង​បាន​ដាក់​ពិន្ទុ​តាម​ការ​ស្នើសុំ​របស់​គ្រូ​ក្នុង​ម្នាក់​មួយ​ដើម​។ ​លោក​ថា​ បន្ទាប់ពី​កាប់​ឫស្សី​បាន​មួយ​ដើម​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ បាន​​នាំគ្នា​ចុះ​លេង​ទឹក​ត្រង់កន្លែង​ទឹកជ្រៅ ​ដោយ​មិន​ចេះ​ហែល​ផង​នោះ​ ក៏​ត្រូវ​លង់​ស្លាប់​តែម្ដង​។​

ចំណែក​គ្នា៦នាក់​ផ្សេងទៀត​ បាន​រត់ឡើង​ច្រាំង​ស្រែក​អោយ​គេ​ជួយ​ដែរ​ ប៉ុន្តែ​អ្វី​ៗ​ហួសពេល​បាត់​ហើយ​បាន​ត្រឹម​ចុះ​ស្រង់​សាកសព​តែប៉ុណ្ណោះ​។ លោក​បាន​ឲ្យដឹង​ផង​ដែរ​ថា​ បន្ទាប់ពី​គ្រូពេទ្យ​និង​នគរបាល​ជំនាញ​ដល់កន្លែង​កើតហេតុ​ពិនិត្យ​ស.ព​ក្មេងស្រី​ពិត​ពីរ​នាក់​យ៉ាង​ល្អិតល្អន់​រួចមក​សន្និដ្ឋាន​ថា​ ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ពិតជា​បាន​ស្លា.ប់​ដោយ​លង់ទឹក​ពិតប្រាកដ​មិន​មាន​ជាប់ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឡើយ ​៕

អត្ថបទសរសេរ ដោយ