ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​អចលនទ្រព្យ Cambodia Property Expo ២០១៦ ប្រព្រឹត្តិ​ទៅ​នៅ​សាល​កោះ​ពេជ្រ

7 ឆ្នាំ មុន

ក្រុមហ៊ុន​គ្រី​ដ គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ធំ​ជាងគេ​របស់​វិនិយោគ​អចលនទ្រព្យ​ជប៉ុន​បាន​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ Cambodia Property Expo ២០១៦ ប្រព្រឹត្តិ​ទៅ​នៅ​សាល​

ក្រុមហ៊ុន​គ្រី​ដ គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ធំ​ជាងគេ​របស់​វិនិយោគ​អចលនទ្រព្យ​ជប៉ុន​បាន​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ Cambodia Property Expo ២០១៦ ប្រព្រឹត្តិ​ទៅ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៣ កញ្ញា នេះ​។ 

បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រី​ដ គ្រុប បាន​និង​កំពុង​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋា​ន​ពីរ​គម្រោង គឺ​គម្រោង​ខុន​ដូ បូ​ដាយ​ជូ រ៉េ​ស៊ី​ដិ​ន​ស៍ និង​បុរី​មហា​សែន​សុខ ហើយ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​លំនៅ​ដ្ឋា​ន​ផ្សេង​មួយទៀត ដែល​នឹង​បើក​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។ ក្រៅពី​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​គ្រី​ដ គ្រុប ក៏​ធ្វើការ​វិនិយោគ​នៅ​៦​ប្រទេស​ផ្សេង​ទៀត​រួម​មាន ប្រទេស​ជប៉ុន វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​មា និង​បង់​ក្លា​ដេ​ស​។ នេះ​បង្ហាញ​អោយ​ឃើញ​ថា គ្រី​ដ គ្រុប ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជា​ច្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​អាស៊ី​។

លោក Eguchi Takashi ដែល​ជា​ប្រធាន​ក្រុមហ៊ុន​គ្រី​ដ គ្រុប បាន​មាន​ប្រសាសន៍​ក្នុង​បទ​សំភាសន៍​ថា មាន​កត្តា​បី​ចំណុច​សំខាន់​ៗ​ដែល​ក្រុមហ៊ុន គ្រី​ដ គ្រុប ស​ម្រ​ច​វិនិយោគ​នៅ​កម្ពុជា គឺ​ទី​១-​កត្តា​ស្ថេ​រ​ភាព​នយោបាយ ទី​២-​កត្តា​កំណើនសេដ្ឋកិច្ច និង​ទី​៣-​កត្តា​កំណើនប្រជាជន និង​តម្រូវការ​លំនៅ​ដ្ឋា​ន​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​បន្ថែម​ដែរ​ថា ក្រុមហ៊ុន គ្រី​ដ​គ្រុប មាន​ចក្ខុវិស័យ​ដោយ​នាំ​យកគុណ​ភាព​ពី​ប្រទេស​ជប៉ុន​ចូល​មក​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ដោយ​ឈរ​លើ​កត្តា​គុណភាព​ជា​ចំបង​ទាំង​គម្រោង ខុន​ដូ​បូ​ដាយ​ជូ រ៉េ​ស៊ី​ដិ​ន៍ និង​គម្រោង បុរី​មហា​សែន​សុខ​បាន​ទទួល​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន​។ គម្រោង​ខុន​ដូ បូ​ដាយ​ជូ រ៉េ​ស៊ី​ដិ​ន​ស៍ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​៦​អគារ ដែល​អគារ​នីមួយ​ៗ​មានកំ​ពស់​១៤​ជាន់ សាងសង់​លើ​ផ្ទៃដី ២,៣​ហិ​កតា​។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​បើក​លក់​៣​អគារ​ដែល​បាន​លក់​អស់​ប្រហែល​៨០% នៃ​អគារ​ទាំង​បី​។ បូ​ដាយ​ជូ​រ៉េ​ស៊ី​ដិ​ន​ស៍ គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំងមូល​នៅ​ចុងឆ្នាំ​២០១៨​។

គម្រោង​ទី​ពីរ គឺ បុរី​មហា​សែន​សុខ ដែល​ជា​គម្រោង​លំនៅ​ឋាន​មានផ្ទះ​ល្វែង​ប្រភេទ​មួយ​ជាន់ ពីរ​ជាន់ និង​ដី​ឡូ​តិ៍​សរុប​៦៨៣​យូ​នី​ត នៅ​លើ​ផ្ទៃដី​១២​ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វត្ត​តាំង​កសាង ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​នៅ​ចន្លោះ​រវាង​គម្រោង​ផ្សារ​ទំនើប អ៊ី​អន​ទី​២ និង​គម្រោង​ផ្សារ​ទំនើប ឡាយ​អិន​ម៉​ល​)​។ ក្នុង​ចំណោម​ទាំង ៦៨៣​យូ​នី​ត ផ្ទះ​ចំនួន​៤៨២​យូ​នី​ត ត្រូវ​បាន​បើក​លក់ ហើយ​ប្រមាណ​៨០% នៃ​ផ្ទះ​ដែល​បាន​បើក​លក់ គឺ​ត្រូវ​បាន​លក់​អស់​។ អតិថិជន​ដែល​ជាវ​បុរី​មហា​សែន​សុខ គឺជា​ប្រជាជន​កម្ពុជា​ដែល​មាន​កម្រិតជីវភាព​ចំណូល​មធ្យម និង​ខ្ពស់​។ បុរី​មហា​សែន​សុខ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ហើយ​គិត​ត្រឹម​ពេល​នេះ​យើង​ក៏​បាន​សាងសង់​ទាន់​តាម​កាលវិភាគ​កំណត់​ផង​ដែរ​។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា «​កត្តា​ច្រើន​ដែល​នាំ​អោយ​មាន​អតិថិជន​ជា​ច្រើន​សម្រេច​ជាវ​ខុន​ដូ​បូ​ដាយ​ជូ និង​បុរី​មហា​សែន​សុខ តែ​អ្វី​ដែល​ជា​កត្តា​សំខាន់ គឺ​ដោយសារ​តែ​គម្រោង​យើង​ទាំង​ពីរ​ស្ថិត​នៅ​លើ​ទីតាំង​ល្អ មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ខ្ពស់ អតិថិជន​ជឿជាក់​ទៅ​លើ​គុណភាព​របស់​យើង​ដែល​ជា​ក្រុមហ៊ុន​មក​ពី​ជប៉ុន គម្រោង​នីមួយ​ៗ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តម្លៃ​សមរម្យ និង​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​គម្រោង​ដទៃ​មិន​មាន​។