សង្ហាដែរទេ! បុរសឯក២រូប ចែកជើងគ្នាទៅប្រកួតសម្រស់តាមប្រទេសផ្សេងៗគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសឯក២រូបដែលខ្លាំង និងមានដងខ្លួនរឹងមាំឌាំងល្អត្រូវបានចូលរួមប្រកួត ក្នុងកម្មវិធី Supranational Cambodia ឆ្នាំ២០២២ បានដណ្តើមគ្នាលើកពាន ដោយមកឈរកាន់ដៃគ្នា ស្តាប់លទ្ធផល។ ចុងក្រោយ បុរសមុខស្រស់ទាំង២នាក់ ត្រូវបានឈ្នះទាំង២ ដោយមួយទៅប្រកួតនៅប្រទេសប៉ូឡូញ និង១ទៀតទៅប្រកួតនៅប្រទេសព័រតូរីកូ។
ជាផ្លូវការ អបអរសាទរដល់លោក ឡៅ បញ្ញា (Lao Panha) ដែលបានគ្រងតំណែងបុរសឯក Mister Supranational Cambodia ជាលើកដំបូង ប្រចាំឆ្នាំ២០២២។ លោកនឹងត្រូវត្រៀមខ្លួនតំណាងជាតិអោយកម្ពុជា ក្នុងការប្រកួតបុឯកលំដាប់ពិភពលោក Mister Supranational ឆ្នាំ២០២២ នៅឯប្រទេសប៉ូឡូញ (Poland) ឆាប់ៗខាងមុខនេះ។ ឡៅ បញ្ញា មានដងខ្លួនសង្ហា ជះចេញមកទាក់ទាញ និងទឹកមុខស្រស់ស្រាយញញឹមទាក់ទាញ។

លោកគឺជាតារាបង្ហាញម៉ូដ និងជាកីឡាករបាល់ទះម្នាក់ ហើយរូបសម្បត្តិរបស់លោក ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម និង តិកតុក ចូលចិត្ត និងតាមដានណាស់។ លោកនឹងបង្វឹកខ្លួនអោយល្អបន្តទៀត ដើម្បីមានទុនឡើងទៅកាន់ប្រទេសគេ យកកិត្តិយសជូនជាតិកម្ពុជា។
បេក្ខជនតំណាងឲ្យខេត្តព្រះវិហារ លំដាប់រងទី១ Mister Supranational ព្រះវិហារ យ៉ូ ថនវណ្ណៈ ដែលមានកម្ពស់១ម៉ែត្រ៨៧ ទម្ងន់81kg និងជាអ្នកធ្វើការផ្នែកបម្រើយន្តហោះ។ លោកត្រូវបានក្លាយជា Mister Grand Cambodia 2022 ដែលនឹងត្រូវទៅប្រកួត Mister Grand International 2022 នៅប្រទេសព័រតូរីកូ ។

មិនសំខាន់ទេថា អ្នកឈ្នះមកុដយប់នោះឬអត់ អ្វីដែលសំខាន់បានឃើញលោក ពិតជាធ្វើបានល្អបំផុតនៅយប់កន្លងទៅ។ អ្នកពិតជាអស្ចារ្យណាស់ ហើយអ្នកក៏បានក្លាយទៅជាតំណាងដ៏ល្អបំផុតមួយសម្រាប់កម្ពុជា ព្យាយាមបន្ថែមទៀត ហើយយកមកុដក្រៅប្រទេសអោយបាន លោកនៅតែការគាំទ្រ។


















ចែករំលែកព័តមាននេះ