ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ធ្វើការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​ចុង​ក្រោយ​គេ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍ IFA 2016

7 ឆ្នាំ មុន

ក្រុមហ៊ុន LG Electronics (LG) នឹង​ធ្វើការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់​ខ្លួន Residential Air Conditioners (RAC) សម្រាប់​ដោះស្រាយ​ទៅ​លើ​ការ​ចម្រោះ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ដំបូង​គេ​បំផុត​

ក្រុមហ៊ុន LG Electronics (LG) នឹង​ធ្វើការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់​ខ្លួន Residential Air Conditioners (RAC) សម្រាប់​ដោះស្រាយ​ទៅ​លើ​ការ​ចម្រោះ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ទ្វីបអឺរ៉ុប​នៅ​ក្នុង​ព្រឹត្តិការណ៍ IFA 2016 ។ ចាប់តាំងពី​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ DUALCOOL រហូត​ដល់​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​ចម្រោះ​ខ្យល់អាកាស​បរិសុទ្ធ​នោះ ក្រុមហ៊ុន LG បាន​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​ម៉ាស៊ីនត្រជាក់​ថ្មី​នេះ​ទៅ​កាន់​អតិថិជន​ទាំងអស់​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​ចង់បាន​នូវ​ឧបករណ៍​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ល្អ​ប្រើប្រាស់​បំផុត​។

ភាព​ត្រជាក់​កាន់តែ​លឿន និង​ការ​សន្សំ​សំចៃ​ថាមពល​ជាមួយនឹង DUALCOOL
បច្ចេកវិទ្យា DUALCOOL របស់​ម៉ាស៊ីនត្រជាក់ LG គឺ​ត្រូវ​បា​នប​ង្ដើ​ត​ឡើង​ដំបូង​គេ​បង្អស់​ដែល​ប្រើប្រាស់​នូវ​ការ​សន្សំ​សំចៃ​ថាមពល Dual Inverter Compressor សម្រាប់​ជួយ​សន្សំ​ថាមពល និង​ផ្តល់​នូវ​ភាព​ត្រជាក់​កាន់តែ​លឿន​។ វា​ត្រូវ​បាន​ទទួលស្គាល់​គុណភាព និង ធ្វើតេស្ត​ដោយ​អង្គការ​ល្បីឈ្មោះ​លំដាប់​ពិភពលោក TUV Rheinland ដែល​បញ្ជាក់​ថា Dual Inverter Compressor អនុញ្ញាត​ឱ្យ LG DUALCOOL ប្រើប្រាស់​ថាមពល​អគ្គិសនី​តិច​ជាង​មុន​ដល់​ទៅ​70​ភាគរយ ហើយ​ត្រជាក់​ជាង​មុន​ដល់​ទៅ​40​ភាគរយ​ជាង​ការ​ប្រើប្រាស់​នូវ​ម៉ាស៊ីនត្រជាក់​ដែល​មិន​មាន​ប្រើប្រាស់​នូវ Inverter ។ លើស​ពី​នេះ​ទៀត LG បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Advanced Compressor Technology សម្រាប់​កាត់​បន្ថយ​នូវ​សំឡេង​រំខាន​ទាប​បំផុត សម្រាប់​ការ​ប្រើប្រាស់​ក្នុង​បន្ទប់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​អ្នក​។ បច្ចេកវិទ្យា Dual Inverter Compressor ទទួល​បានការ​ធានា​រយៈពេល​10​ឆ្នាំ ហើយ​ត្រូវ​បាន​ចាត់​បាន​ចាត់ទុកជា​ប់​ចំណាត់ថ្នាក់​កំពូល​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​។ DUALCOOL មានការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ល្អ​ឥត​ខ្ចោះ និង​ងាយស្រួល​ក្នុង​ការ​ដំឡើង ។ 

ពោរពេញ​ដោយ​ផាសុកភាព និង​ថែរក្សា​បរិស្ថាន
ការ​ប្រើប្រាស់​នូវ​មុខងារ Air Purifier របស់​ក្រុមហ៊ុន LG ដែល​អាច​ដំណើរការ​បាន​រហូត​ដល់ 360 ដឺ​ក្រេ ជា​ពិសេស​វា​ភ្ជាប់​ជាមួយនឹង​មុខងារ Clean Booster សម្រាប់​ធ្វើការ​បង្កើត​នូវ​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព ព្រោះ​វា​បាន​ធ្វើការ​កម្ចាត់​ចោល​នូវ​ខ្យល់អាកាស​ពុល​ចេញ​អស់ពី​ក្នុង​បន្ទប់​។ មុខងារ Clean Booster អនុញ្ញាត​ឱ្យ​ធ្វើការ​សម្អាត​ខ្យល់ពុល​ចេញ​បាន​លឿន​ជាង​ការ​ប្រើប្រាស់​នូវ​ម៉ាស៊ីនត្រជាក់​ធម្មតា ហើយ​វា​ដំណើរការ​បាន​លឿន​បំផុត​។ លើស​ពី​នេះ​ទៀត សម្រាប់​មុខងារ Baby Care វិញ​បាន​បង្កើត​នូវ​ចរន្ត​ខ្យល់​ល្អ​បំផុត​សម្រាប់​ទារក និង​ក្មេង​តូច​ៗ​។

មុខងារ​មួយទៀត​នោះ គឺ Smart Indicator និង Smart Lighting ជួយ​អ្នក​ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​លើ​លក្ខខណ្ឌ​អាកាសធាតុ​ក្នុង​បន្ទប់​នៅ​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ​។ Smart Indicator ផ្តល់​នូវ​កម្លាំង​ខ្យល់​ដែល​មាន​ស្អាត និង​បរិសុទ្ធ​បំផុត ហើយ​លោក​អ្នក​អាច​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​បរិមាណ​ខ្យល់​ដែល​មាននៅ​ក្នុង​បន្ទប់​បាន​ផង​ដែរ​។ ចំណែក Smart Lighting ប្រើប្រាស់​នូវ​ពន្លឺ​ចំនួន​4​ពណ៌ ដើម្បី​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​គុណភាព​របស់​ខ្យល់ ហើយ​អ្នក​អាច​ធ្វើការ​ត្រួត     ពិនិត្យ​បាន​ដោយ​គ្រាន់តែ​ក្រឡេក​មើល​តែ​បន្តិច​ប៉ុណ្ណោះ​។

លោក Jo Seong-jin ដែល​ជា​អគ្គនាយក​របស់ LG Electronics និង Home Alliances & Air Solution Company បាន​បញ្ជាក់​ថា «​ផលិតផល​សម្រាប់​ធ្វើការ​ដោះ​ស្រាយ​​ទៅ​លើ​ការ​ចម្រោះ​ខ្យល់អាកាស​បរិសុទ្ធ​នេះ គឺ​ទាន់សម័យ ហើយ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​បំផុត ហើយ​វា​កាន់តែ​ទាក់ទាញ​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍ IFA កាលពី​ពេល​មុន​។ អ្នក​ប្រើប្រាស់​នៅ​ទ្វីបអឺរ៉ុប​បាន​កំណត់​ស្តង់ដា​ត្រឹមត្រូវ​នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​ផលិតផល​ដ៏​ល្អ​មានគុណ​ភាព​ខ្ពស់​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​យើង​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ IFA នេះ​»​។

ប្រភព ៖ http://www.lgnewsroom.com/2016/08/lg-showcases-latest-air-solutions-at-ifa-2016/