ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! សង្ស័យ​អត់​ពន្ធ ឃាត់​រថយន្ត​ត្រួតពិនិត្យ ស្រាប់តែ​រក​ឃើញ​១​កេស​ធំ​ជាង​២០​គីឡូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ក្រោម​ការ​ដឹកនាំ​ពី​លោក​អគ្គនាយករង កើត សុទ្ធា​រ៉ា លើ​ចំណាត់ការ​ចំពោះ​រថយន្ត​គ្មាន​ពន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុងស្រុក

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ក្រោម​ការ​ដឹកនាំ​ពី​លោក​អគ្គនាយករង កើត សុទ្ធា​រ៉ា លើ​ចំណាត់ការ​ចំពោះ​រថយន្ត​គ្មាន​ពន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុងស្រុក នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ឡឹ​ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

មន្ត្រី​គយ និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស បាន​ធ្វើការ​ត្រួតពិនិត្យ​អនុលោម​ភាព​ពន្ធ​នាំ​ចូល​រថយន្ត​ម៉ាក AUDI Q7 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AE-4537 ដែល​ជា​ផ្លា​ក​លេខ​ក្លែងក្លាយ បាន​ធ្វើ​ចរាចរ​លើ​ដងផ្លូវ ។

ហើយ​នៅ​ពេល​ត្រួតពិនិត្យ​ក្នុង​រថយន្ត​នោះ មន្ត្រី​គយ​ក៏​បាន​រក​ឃើញ​នូវ​ម្សៅ​ក្រាម និង​ថ្នាំ​គ្រាប់​មួយ​ចំនួន ដែល​សង្ស័យ​ថា ជា​សារធាតុ​គ្រឿង​ញៀ​.​ន ដូច្នោះ​ហើយ​មន្ត្រី​គយ​និង​រដ្ឋាករ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​រថយន្ត​១​គ្រឿង ព្រមទាំង​សារធាតុ​សង្ស័យ​គ្រឿង​ញៀ​.​ន​មួយ​កេស​ធំ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ធ្វើតេស្ត និង​បន្ត​នីតិវិធី ។

ក្រោម​ការ​សម្របសម្រួល​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​គយ និង​រដ្ឋាករ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ធ្វើតេស្ត​បឋម​លើ​សារធាតុ​សង្ស័យ ជា​លទ្ធផល​រក​ឃើញ​ថា ជា​សារធាតុ​ញៀ​.​ន​ខុសច្បាប់​ចំនួន​៣​ប្រភេទ ដែល​មាន​ទម្ងន់​សរុប​២០​គីឡូ ៧៥២.៤​ក្រាម ក្នុង​នោះ​ក៏​មាន​សារធាតុ​ញៀ​.​ន​ប្រភេទ MDMA ១៥​គីឡូ ៧៤២​ក្រាម​, សារធាតុ​ញៀ​.​ន​ប្រភេទ​កេ​តា​មីន ៤​គីឡូ ៩៩៦​ក្រាម និង​សារធាតុ​ញៀ​.​ន​មេ​តំ​ហ្វេ​តា​មីន ១៤.៤​ក្រាម ។

ក្រោយ​ពេល​ធ្វើតេស្ត​ដឹង​ថា ជា​សារធាតុ​ញៀ​.​ន​ពិតប្រាកដ​ហើយ​នោះ មន្ត្រី​គយ​និង​រដ្ឋាករ បាន​ប្រគល់​ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ សុខ ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ម្ចាស់​គ្រឿង​ញៀ​.​ន និង​សារធាតុ​ញៀ​.​ន​ជាង​២០​គីឡូក្រាម ជូន​ទៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ