ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន ករណី​សែក​ស្អុយ​ជាង​៥​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ រួច​សម្រេច​ឃុំខ្លួន​មន្ត្រី​ក្រសួង​​ប្រៃសណីយ៍​ម្នាក់ ដាក់​ពន្ធនាគារ​

រាជធានី​ភ្នំពេញ ៖ លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ រួច​សម្រេច​ឃុំខ្លួន​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ សួ​ស សុខា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​ក្រសួង​ប្រៃសណីយ៍ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧Z ផ្លូវ​លេខ​៤០២ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆ​បោ​.​ក បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៣៧៧, មាត្រា ៣៧៨. មាត្រា ៣៩១ និង​មាត្រា ៣៨២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​បាន​អនុវត្ត​តាម​អំណាច​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​លេខ ២៦០ ក​១ ដ​ច​ន របស់​លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ រួច​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​រូប​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ