ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​​សម្រេច តែ​គេច​មិន​ផុត​ពី​អន្ទាក់​ប្រជា​ការពារ និង​សន្តិសុខ​ផ្សារ

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ផ្សារ​ភូ​ពុ​យ ក្របួច​ជាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ផ្សារ​ភូ​ពុ​យ ក្របួច​ជាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក honda dream ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1AF 8164 នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០២២ នៅ​ផ្សារ​ភូ​ពុ​យ ក្នុង​ក្រុង​ពោធិ៍សាត់​។

លោក យឹ​ម សៀង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៊ូ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ឈ្មោះ ប៊ី​សៀន សុវណ្ណ​នី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល​ក្រុង​ពោធិ៍សាត់​។

លោក​បញ្ជាក់​ថា នៅ​មុន​ពេល​អំពើ​ចោរកម្ម​ខាងលើ​កើតឡើង គឺ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​នៅ​ផ្សារ​ភូ​ពុ​យ រួច​ទុក​ម៉ូតូ​នៅ​ក្បែរ​ខ្លួន ហើយដោយ​សារ​តែ​ជាប់រវល់​ទិញ​អីវ៉ាន់​មិន​បាន​ចាប់អារម្មណ៍​តែ​មួយ​ភ្លែត​សោះ ក៏​ត្រូវ​ជនសង្ស័យ​ខាងលើ លួច​ជិះ​បម្រុង​រត់គេច​ខ្លួន​តែ​ម្តង ប៉ុន្តែ​គេច​មិន​ផុត ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ​សហការ​ជាមួយ​សន្តិសុខ​ផ្សារ​ពូ​ពុ​យ នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង រួច​ប្រគល់​ម៉ូតូ​ឲ្យ​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត​។

លោក​អធិការ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​របស់​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រួចរាល់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ