ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​សូម​ឲ្យ​ពលរដ្ឋ​ចូលរួម ការ​ប្រកាស​ដេញថ្លៃ​ជា​សាធារណៈ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក ស៊ឹ​ម ប៊ុ​ន​អ៊ា​ន់ អភិបាលរង​ក្រុង​ស្ទឹង​សែន បាន​ស្នើ​សុំ​ឲ្យ​អង្គការ​ដៃគូ​ក្រៅ​រដ្ឋាភិបាល​ដែល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មក​ពី​ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់

ខេត្តកំពង់ធំ ៖ លោក ស៊ឹ​ម ប៊ុ​ន​អ៊ា​ន់ អភិបាលរង​ក្រុង​ស្ទឹង​សែន បាន​ស្នើ​សុំ​ឲ្យ​អង្គការ​ដៃគូ​ក្រៅ​រដ្ឋាភិបាល​ដែល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មក​ពី​ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍន៍​បែប​ថ្មី ហើយ​រួម​គ្នា​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ​ឡើង ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​រាជរដ្ឋាភិបាល​។

ការ​ស្នើ​សុំ​របស់​លោក​អភិបាលរង​ក្រុង​ស្ទឹង​សែន​នេះ នៅ​ក្នុង​កម្មវិធី​សន្ទនា​ពិគ្រោះ​យោបល់​ស្តី​ពី​លទ្ធផល នៃ​កិច្ច​លទ្ធកម្ម​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​កម្មវិធី​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​ពង្រឹង​អភិបាលកិច្ច​លទ្ធកម្ម​ថ្នាក់​ក្រោម​ជាតិ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​(​សីល​ការ​) កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​សាល​ប្រជុំ​សាលាក្រុង​ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​ជា​ដៃគូ លោក​អភិបាលរង​ស្រុក លោក​មេឃុំ ចៅសង្កាត់ ក្រុម​និស្សិត​មក​ពី​វិទ្យាល័យ​ឯកទេស និង​ក្រុម​និ​សិ​ត្យ​មក​ពី​វិទ្យាស្ថាន​ក្រុង​អង្គរ សរុប​ជិត​១០០​នាក់​។

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​៣ រួម​មាន ទី​១.​បង្ហាញ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​អង្កេត ការ​ដេញថ្លៃ​នៅ​ក្នុង និង​ក្រៅ​ក្រុង​-​ស្រុក​គោលដៅ​របស់​គម្រោង ទី​២.​ធ្វើការ​ពិគ្រោះ​យោបល់​គ្នា​លើ​លទ្ធផល​ដែល​បាន​រក​ឃើញ​សម្រាប់​ការ​ដេញថ្លៃ​ទាំង​១០​លើក និង​លើក​ជា​សំណូមពរ​ដើម្បី​ធ្វើការ​កែ​លម្អ​ភាព​មិន​ប្រក្រតី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ទី​៣.​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​។ នេះ​ជា​លើក​ទី​២​ហើយ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​អង្កេត​ការ​ដេញថ្លៃ​នៅ​ក្នុង​កិច្ច​លទ្ធកម្ម​របស់​ឃុំ​-​សង្កាត់​តាម​រយៈ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

ជា​ការ​ពិ​ណាស់​ថវិកា​របស់​រដ្ឋ​មួយ​ចំណែក​បាន​មក​ពី​ការ​បង់ពន្ធ ការ​ចូលរួម​បដិភាគ​ពី​ប្រជាពលរដ្ឋ និង​តាម​រូបភាព​សប្បុរសធម៌​ផ្សេង​ៗ មាន​ន័យ​ថា​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​គម្រោង ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​យោបល់ និង​ត្រួតពិនិត្យ​មើលទៅ​លើ​ដំណើរការ​លទ្ធកម្ម​នេះ​ផង​ដែរ​៕
    ​    ​    ​    ​