ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់​កា.ប់​ក្បាល​២​ពូថៅ ពេល​ចាប់ខ្លួន​បាន​ទើប​ដឹង

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ហៅ​ម៉ូតូឌុប​ជិះ​ចុះ​ជិះ​ឡើង​ចុង​ក្រោយ​ឲ្យ​ឌុ​ប​ទៅ​ចម្ការ​ស្វាយ​ដែល​ជា​កន្លែង​ស្ងាត់​ក៏​ដក​ពូថៅ​កា.ប់​ក្បាល​អ្នក​រត់​ម៉ូតូឌុប​២​ពូថៅ​បណ្ដាល​ឲ្យ​ហូរ​ជោគ​ក្បាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ហៅ​ម៉ូតូឌុប​ជិះ​ចុះ​ជិះ​ឡើង​ចុង​ក្រោយ​ឲ្យ​ឌុ​ប​ទៅ​ចម្ការ​ស្វាយ​ដែល​ជា​កន្លែង​ស្ងាត់​ក៏​ដក​ពូថៅ​កាប់​ក្បាល​អ្នក​រត់​ម៉ូតូឌុប​២​ពូថៅ​បណ្ដាល​ឲ្យ​ហូរ​ជោគ​ក្បាល ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​កន្លែង​ក្នុង​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួនឈ្មោះ ឈាន ឆុ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យិ​ន ហ៊​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ប្រភព​ពី​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ឌុ​ប​ពីមុខ​វត្ត​ព្រែក​ហូរ​ទៅ​កាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុង​តម្លៃ​៣​ពាន់​រៀល ពេល​ទៅ​ដល់​គោលដៅ​ជនសង្ស័យ​មិន​ចុះ​ទេ ដោយ​ឲ្យ​បន្ត​ទៅ​ស្ពានដែក​ជាប់​ព្រំប្រទល់​ព្រែក​ហួរ រួច​ឲ្យ​បន្ត​ឌុ​ប​តាម​ផ្លូវ​៦០​ម៉ែត្រ​ទៅ​ចម្ការ​ស្វាយ​របស់​គាត់​ទៀត លុះដល់​ចម្ការ​ស្វាយ​ហើយ​ជនសង្ស័យ​ក៏​សួរ​ជន​រង​គ្រោះ​ម្តងទៀត​ថា​យក​ថ្លៃ​ប៉ុន្មាន? ពេល​នោះ​ជន​រង​គ្រោះ​ប្រាប់​ថា​៣​ពាន់​រៀល ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​លូកដៃ​ទៅ​ក្នុង​អាវ​ទាញ​ពូថៅ​មក​កាប់​ពីក្រោយ​ចំ​ក្បាល​២​ពូថៅ​បណ្ដាល​ឲ្យ​រយះ​ហូរ​ឈាម​ជោគ​ក្បាល ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះភ័យ​ណាស់​ក៏​រត់​ចោល​ម៉ូតូ​ស្រែក​ឲ្យ​ជួយ តែ​គ្មាន​អ្នក​ណា​ជួយ​ឡើយ ជន​រង​គ្រោះ​ក៏​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ ហើយ​យក​មែក​ស្វាយ​វាយ​ដៃ​ជនសង្ស័យ​បណ្ដាល​ឲ្យ​ជ្រុះ​ពូថៅ ហើយ​រើស​យក​រត់ឡើង​ជិះ​ម៉ូតូ​មក​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​អន្តរាគមន៍​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ​បាន​ភ្លាម​ផង​ដែរ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​និយាយ​គ្មាន​ដឹង​ខុស​ត្រូវ​ឡើយ (​មាន​សតិ​មិន​ប្រក្រតី​) ដោយ​ឆ្លើយ​ថា ជន​រង​បានជា​គាត់​កាប់​ជន​រង​គ្រោះ ព្រោះតែ​ជន​រង​គ្រោះ​បាន​សម្លាប់​ឪពុក​ម្តាយ​គាត់​កាលពី​៣០​ឆ្នាំ​មុន ដែល​តាម​ការ​ពិត​ឪពុក​ម្តាយ​គាត់​នៅ​រស់​នៅឡើយ​នៅ​ភុ​មិ​ព្រែក​ហូរ​កើត ។

ក្រុម​គ្រួសារ​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពី​មុន​ជនសង្ស័យ​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ​រហូត​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ជនសង្ស័យ​ចេះ​តែ​ជេរ​គេ​ជេរ​ឯង​ពេញ​ក្នុងផ្ទះ និយាយ​តែ​ម្នាក់ឯង ហើយ​ជួនកាល​ដើរ​ស្រាតខោ និង​ជុះអាចម៍​ដាក់​ខោ​ទៀត​ផង ទើបត្រូវ​ក្រុម​គ្រួសារ​ចាក់សោ​ឲ្យ​នៅ​តែ​ក្នុងផ្ទះ តែ​មិនដឹង​ជា​យ៉ាងម៉េច​នៅ​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​បាន​លួច​កាត់​សោ​ទ្វារ​រត់​ចេញ​មក​ទើប​កើត​មានរឿង​បែប​នេះ ៕