ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Stallions Cambodia នាំ​ម៉ូតូ​ម៉ាក Café Racer ចូល​ទីផ្សារ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង​ម៉ូតូ Stallions Cambodia បាន​នាំ​ចូល​ម៉ូតូ​ម៉ាក Café Racer មក​កាន់​ទីផ្សារ​កម្ពុជា និង​បាន​បើក​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ដោយ​មាន​ភ្ញៀវ​កិត្តិយស

រាជធានី​ភ្នំពេញ ៖ ហាង​ម៉ូតូ  Stallions Cambodia បាន​នាំ​ចូល​ម៉ូតូ​ម៉ាក Café Racer មក​កាន់​ទីផ្សារ​កម្ពុជា និង​បាន​បើក​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ ។

Café Racer ជា​ម៉ូតូ​ធំ​ដែល​មាន​រូបរាង​បែប​បុរាណ ហើយ​គេ​សង្កេត​ឃើញ​ភាគច្រើន​ជា​អ្នកមាន​អាយុ​ច្រើន​ដែល​មានការ​និយម​របស់​បែប​បុរាណ ។ បើ​តាម​លោក Gary Ng នាយក​ផ្នែក ចាត់ការ​ទូទៅ​បានឱ្យ​ដឹង​ថា ការ​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​នាំ​យក​ម៉ូតូ​ម៉ាក (Brand) ទាំងនេះ​មក​ប្រទេស​កម្ពុជា ពីព្រោះ​លោក​បាន​មើលឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​មាន​សន្ទុះ​ប្រើប្រាស់​ម៉ូតូ​ប្រភេទ Café Racer ក៏​ដូច​ជា​ម៉ូតូ​ម៉ូ​ដ​ទំនើប និង​ចូល​ចិត្ត​ប្រើប្រាស់​របស់​មាន Brand ច្រើន ។

លោក ថន តារា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Stallions បានឱ្យ​ដឹង​ថា ម៉ូតូ​ធំ​ប្រភេទ Café Racer ជា​ប្រភេទ​ម៉ូតូ​ដែល​មាន​រូបរាង​បែប​បុរាណ ប៉ុន្តែ​គុណភាព​និង​រចនាបថ​ខ្លះ​បែប​ទំនើប ហើយ​ជា​ប្រភេទ​ថ្មី​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​ជា Café Racer ដែល​ផលិត​នៅ​ប្រទេស​ថៃ​ដំបូង​គេ​បង្អស់​និង​មានការ​ពេញ​និយម​ច្រើន ។

លោក​សង្ឃឹមថា ម៉ូតូ​ម៉ាក Stallions នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ព្រោះ​លោក​សង្កេត​ឃើញ​ថា​មាន​អ្នក​ជិះ​ច្រើន​មិន​ថា​តែ​ភ្ញៀវ​ទេស​សចរ​ដែល​មក​កម្សាន្ដ​នៅ​កម្ពុជា​ទេ សូ​ម្បី​តែ​ប្រជាជន​កម្ពុជា​ក៏​ឃើញ​មាន​ជិះ​ច្រើន​ដែរ ។ ម្យ៉ាង គឺ​មាន​អតិថិជន​បាន​មក​ជាវ​ម៉ូតូ​ប្រភេទ​នេះ​តាំងពី​យើង​មិន​ទាន់​បើក​សម្ពោធ​ម្ល៉េះ ជា​ពិសេស​យើង​សង្កេត​ឃើញ​ប្រជាជន​យើង​បច្ចុប្បន្ន​ចាប់ផ្ដើម​ងាក​មក​ចាប់អារម្មណ៍​ប្រើប្រាស់​របស់​Brand ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ភាគច្រើន ដូច​ជា​ពេល​នេះ​យើង​បាន​នាំ​យក​ផលិតផល​Brand​ដូច​ជា​មួក​សុវត្ថិភាព​ម៉ាក AGV អាវ​ការពារ និង​ស្បែកជើង​ម៉ាក Dainese ដែល​ជា​ផ​លិ​ផល​ល្បី​នៅ​ក្នុង​ប្រទេស​អីុតា​លី ។

លោក ថន តារា បន្ថែម​ថា ម៉ូតូ​ធំ​ប្រភេទ  Café Racer ម៉ាក Stallions ដែល​នាំ​មក​នៅ​ពេល​នេះ​មាន​៩​ម៉ូ​ដែល និង​មាន​តម្លៃ​ទាប​បំផុត​១.៦៨០​ដូ​ល្លារ និង​តម្លៃ​ខ្ពស់​បំផុត​គឺ ៤.៩៩០​ដូ​ល្លារ ហើយ​លោក​នឹង​នាំ​ចូល​ម៉ូ​ដែល​ផ្សេង​ៗ​បន្ថែម​ទៀត​ប្រសិនបើ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន ៕