ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាក​កាហ្វេ​បើក​ដំណើរការ​សាខា​ទី​១០ ព្រមទាំង​ផ្ដល់​ជូន​កម្មវិធី​ពិសេស​ម្រា​ប់​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​ផាក​កាហ្វេ ដែល​បាន​ចាប់ផ្ដើម​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០០៤ ដែល​រហូត​មក​ដល់​ពេល​នេះ ភោជនីយដ្ឋាន​នេះ​បាន​បើក​សាខា​ជា​បន្តបន្ទាប់​ដល់​១០​ទីតាំង​នៅ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​ផាក​កាហ្វេ ដែល​បាន​ចាប់ផ្ដើម​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០០៤ ដែល​រហូត​មក​ដល់​ពេល​នេះ ភោជនីយដ្ឋាន​នេះ​បាន​បើក​សាខា​ជា​បន្តបន្ទាប់​ដល់​១០​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បម្រើ​អាហារ​បែប​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា ២០១៦ ភោជនីយដ្ឋាន​ផាក​កាហ្វេ បាន​បើក​ដំណើរការ​សាខា​ទី​១០ របស់​ខ្លួន នៅ​លើ​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជាមួយនឹង​ផ្ដល់​ជូន​នូវ​កម្មវិធី​ពិសេស​ៗ​ក្នុង​ឱកាស​បើក​សាខា​ថ្មី​មួយ​នេះ ។

លោក ហេង សេង​លី នាយក​គ្រប់គ្រង​ផាក​កាហ្វេ បានអោយ​ដឹង​ថា ផាក​កាហ្វេ​សាខា​បឹង​កេងកង​ផា​ស្ទ័​រ នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មើលឃើញ​ពី​តម្រូវការ​របស់​អតិថិ​ជន​​ដែល​និយម​ចូល​ចិត្ត​អាហារ​ក្នុងស្រុក ពិសេស​គុយទាវ​ភ្នំពេញ ។ មិន​ត្រឹមតែ​ភោជនីយដ្ឋាន​ដែល​បម្រើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ សាខា​មួយ​នេះ​ក៏​ជា​សាខា​ដែល​មានការ​រចនា​ថ្មី​បែប​ប្រណីត និង​ទំនើប ។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​រាល់​ការ​បើក​សាខា​ថ្មី​ៗ​ទាំងអស់​របស់​ផាក​កាហ្វេ​សុទ្ធតែ​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន ។

លោក​បន្ត​ថា ដើម្បី​ពង្រីក​ខ្លួន​ឱ្យទាន់​ការ​វិវឌ្ឍន៍​របស់​ទីផ្សារ​ម្ហូបអាហារ​ផាក​កាហ្វេ បាន​ផ្លាស់​ប្តូរ​របៀប​ធ្វើ​អាជីវកម្ម​ពី​លក្ខណៈ​គ្រួសារ​ទៅ​ជា​ក្រុមហ៊ុន​ស្តង់ដា​ដែល​មានគុណ​ភាព និង​ផាក​សុខភាព​ខ្ពស់ និង​កំពុង​ពង្រីក​ខ្លួន​ទៅ​ជា​សម្ព័ន្ធ​មួយ​តាម​រយៈ New Bussiness Model គឺ​ការ​លក់​សិទ្ធិ​អាជីវកម្ម​ដែល​គេ​ហៅ​ថា Franchise គួរ​អោយ​កត់សម្គាល់​ផង​ដែរ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ផាក​កាហ្វេ​បាន​ទទួល​សំណើរ​សុំ​ទិញ​សិទ្ធិ​អាជីវកម្ម​លើ​ម៉ាក​សញ្ញា​ផាក​កាហ្វេ​ដល់​ទៅ​ជាង​២០​សំណើរ ដែល​ក្នុង​នោះ​មួយ​ភាគ​ស្ថិត​នៅ​ក្នុង​ខេត្ត​ដែល​មាន​សេដ្ឋកិច្ច​សកម្ម​របស់​កម្ពុជា ។

លោក​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​នៅ​តាម​សាខា​នីមួយ​ៗ​របស់​ផាក​កាហ្វេ​មាន​អតិថិជន​ចេញចូល​ចាប់ពី​១.៥០០​នាក់​ទៅ​១.៨០០​នាក់ ដែល​ពួក​គាត់​ជា​ពាណិជ្ជករ មន្ត្រីរាជការ មន្ត្រី​សង្គម​ស៊ី​វិល អ្នក​ស្រាវជ្រាវ និង​សិស្ស​និស្សិត​ជាដើម ។

លោក​បញ្ជាក់​ថា សម្រាប់​ផាក​កាហ្វេ​សាខា​បឹង​កេងកង​ប៉ាស្ទ័រ ក្នុង​ឱកាស​បើក​ថ្មី​នឹង​ផ្ដល់​ជូន​អតិថិជន​នូវ​គូ​ប៉ុង​ប្រូ​ម៉ូ​សិន​ជា​ច្រើន​ដោយ​បញ្ចុះតម្លៃ​រហូត​ដល់​៥០% និង​ផ្ដល់​ជូន​អាហារ និង​ភេសជ្ជៈ​ដោយ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​បង្ហាញ​គូ​ប៉ុង​ប្រូ​ម៉ូ​សិន​ទៅ​កាន់​បុគ្គលិក​ផ្នែក​បម្រើ​អតិថិ​ច​ន ៕