ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​មុខ​មាត់ជំនាញ​ស៊ីអស់ហើយ អត់ហ៊ាន​បង្ក្រាបទេ! ឈើ​ចេញ​ទៅវៀតណាម​​រាល់ថ្ងៃ​​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖​ របរ​ដឹកជញ្ជូន​ឈើ​យ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ និង​ឈានមុខ​គេ​យ៉ាងសកម្ម​បំផុត​ផង​ដែរ​ ប្រចាំ​តំបន់​ភូមិ​ភា​គ​ឦសាន្ត ​នា​ខេត្ត​រតន​គ​គិរី​យើង​នេះ​ ដូចជា​ហូរហែ​មក​ហើយ ដែល​មាន​មេការ​ជំនាញ​ផ្នែក​ដឹកជញ្ជូន​ម្នាក់​ឈ្មោះ​ដែល​គេ​ជា​ទូ​​ទៅ​ក្នុង​ខេត្ត ​ហៅ​ថៅកែ​ឈើ.មករា….

ខេត្តរតនគិរី​ ៖​ របរ​ដឹកជញ្ជូន​ឈើ​យ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ និង​ឈានមុខ​គេ​យ៉ាងសកម្ម​បំផុត​ផង​ដែរ​ ប្រចាំ​តំបន់​ភូមិ​ភា​គ​ឦសាន្ត ​នា​ខេត្ត​រតន​គ​គិរី​យើង​នេះ​ ដូចជា​ហូរហែ​មក​ហើយ ដែល​មាន​មេការ​ជំនាញ​ផ្នែក​ដឹកជញ្ជូន​ម្នាក់​ឈ្មោះ​ដែល​គេ​ជា​ទូ​​ទៅ​ក្នុង​ខេត្ត ​ហៅ​ថៅកែ​ឈើ.មករា. ហើយ​តែង​បម្រើ​បន្ត​ពី​ថៅកែ​រ​ធំ​ ដែលគេ​ចាត់ចែង​ឱ្យ​រត់ការ​បង់លុយ​ជូន​សមត្ថកិច្ច​ថ្នាក់ក្រោម​មួយចំនួន​ ដែល​ប្រចាំការ​នៅ​មូ​ល​ដ្ឋាន​គ្រប់​ស្ថាប័ន​​ក្នុង​តំបន់​ធ្វើសកម្មភាព​រួ​ម​ទាំង​ច្រក​ទ្វារព្រំ​​ដែន​ផង​ដែរ​ ។

បន្ទាប់ពី​បម្រើ​បន្ត​រត់ការ​បង់លុយ​ជូន​សមត្ថកិច្ច​ក៏​នៅ​មាន​បង់លុយ​ជូន​អ្នកការ​សែត​ដែរ ​ហើយ​ថែមទាំង​ជា​អ្នក​ម៉ៅ​ការបម្រើ​បន្ត​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នោះ យ៉ាងសកម្ម​និង​យ៉ាង​គំហុក​ទៀត​ផង ​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​អ្នកបម្រើ​ការ​ម្នាក់​ឈ្មោះ មករា នោះ​ គឺ​កំពុងតែ​បន្ត​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម​ខ្លាំង​ណាស់​ចេញ​ពី​តំបន់​ភ្នុំ​កុក.ភូមិ​ទាម​ក្រោម​នៃ​ស្រុក​វើន​សៃ​ខេត្តរតនគិរី​ មក​ស្តុ​​កទុ​ក​មួយស្របក់​នៅក្នុង​ឃ្លាំ​ងរ​នៅ​ចុះ​ចំណោទ​​ភ្នុំ​ខាងជើង​បឹង​យក្យ​ឡោម​ នា​ក្រុង​បានលុង​ ទីរួមខេត្ត​ខេត្តរតនគិរី​ បន្ត​ឆ្ពោះទៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ា​ដាវ​ ចូល​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​បាន​យ៉ាង​ងាយ​មិន​មាន​ទាក់​ក្រសែភ្នែក​សមត្ថកិច្ច​ណាមួយ​ឡើយ ​។

ឯមុខ​ជំនួញ​ឈើ​ឆ្លងដែន​មួយ​នេះ​ គេ​ស្គាល់​ច្បាស់​ថា​ មាន​មេ​ឈ្មួញ​ធំ​នៅ​បង្គាប់បញ្ជា​ពីក្រោយ ​និង​ផ្តល់​សិទ្ធិ​ឱ្យ​អ្នកបម្រើ​រត់ការ​រូប​នេះ​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ទើប​អ្នកធំ និង​សមត្ថកិច្ច មន្ត្រី​ជំនាញ ក្នុង​ខេត្តរតនគិរី​ទាំងមូល មិន​ហ៊ាន​បង្ក្រាប​ជាហេតុ​ធ្វើ​ឱ្យ​ឡើងចាង​ហ៊ា​នប្រព្រឹត្ត​បទល្មើស​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​តាមអំពើចិត្ត​ដើម្បី​ដឹកជញ្ជូន​ឈើ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​យក​លុយ​ចិ​ញ្ចឹម​អ្នកធំ និង​មន្ត្រី​ទាំងនោះ ។

តាម​ប្រភព​បង្ហើប​ថា មេការ​ដឹកជញ្ជូន​ឈ្មោះ មករា នេះ ​ប្រើប្រាស់​រូបភាព​រថយន្ត​សាំ​យ៉ុ​ងរ​ហូត​ដល់ទៅ៤​គ្រឿង​ឯណោះ ​តែ​គេ​រត់ការ​ប្រាប់​សមត្ថកិច្ច​និង​អ្នកកា​សែ​ថា​ តែ​ពីរ​គ្រឿង​ទេ​មានសមត្ថកិច្ច​ខ្លះ​ដឹង​ខ្លះ​មិនដឹង​ទេ​ ។

ហើយ​ក្នុងចំណោម​រថយន្ត​ទាំង៤គ្រឿង​នោះ ​គេ​ប្រើ​ស្លាក​លេ​ខ​ដូច​ៗ​គ្នា​តែមួយ4049ចំនួន​ពីរ​គ្រឿង​ ។ ឯ​ពីរ​គ្រឿង​ទៀត​ អត់មាន​ស្លាក​លេខ​ទេ​ ងាយស្រួល​បន្លំ​ភ្នែក​សមត្ថកិច្ច​និង​មហាជន​តែម​ហា​ជន​ខ្លះ​គេ​មិន​ខ្វល់​ឈឺក្បាល​ជាមួយ​ឡើយ​ ព្រោះ​រូបភាព​ដឹកជញ្ជូន​បែប​នោះ​ជា​ទម្លាប់​ទៅ​ហើយ ​សម្រាប់​ខេត្តរតនគិរី​នេះ​។

គេ​តែងឃើញ​រថយន្ត​សាំ​យុង​នោះ ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើន​សៃ ឆ្លងកាត់​ក្រុង​បានលុង ទីរួមខេត្ត​រតនគិរី ទាំងថ្ងៃទាំងយប់​និង​វេលា​ទៀប​ភ្លឺ នៅ​តាមផ្លូវ​ជាតិ​លេខ៧៨A ឆ្ពោះ​ក្បែ​រច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ សំងំ​ចម្ការ​ស្វាយចន្ទី​ក្បែរ​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ០៩៧ រង់​ចាំ​បារ៉ាស់​ព្រំដែន​បើក​នៅពេល​ព្រឹក​ឡើង​ និង​ធ្វើសកម្មភាព​រយៈ​ជាង២ខែ​មក​ដល់​បច្ចុប្បន្នហើយ​ក្នុង​មួយថ្ងៃ​រថយន្ត​មួយ​គ្រឿង​មិន​ក្រោម៥ជើង​នោះ​ទេ​។

រថយន្ដ​សាំ​យ៉ុង​ដែល​អ្នករត់ការ​ឈ្មោះ មករា ទាំ៤គ្រឿង​សម្រាប់​ប្រើប្រាស់​ដឹកឈើ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​​បច្ចេកទេស​ច្បាប់​ចរាចរណ៍​នោះ​ឡើយ​ខុសពី​រថយន្ត​ដឹក​ទំ​និញ​ផ្សេង​ៗ​ទៀត​ ។ លោក​ឃឹម ចិ​ត្រា ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ មិន​អាច​រក​ការ​បំភ្លឺ​បានទេ​ ជុំវិញ​បទល្មើស​ឆ្លងដែន​ខាងលើ​នេះ ។

ឯ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ខេត្ត​វិញ​ ចំពោះ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ​ បើសិន​​ជា​មានការ​ស្នើសុំ​សហការ​បង្ក្រាប​ណាមួយ​នោះ​ តែង​ឆ្លើយ​ដោះសា​រថា ​ជាប់រវល់​ទៅ​នេះ​ទៅ​នោះ​ហើយ​សមត្ថកិច្ច​ខ្លះ​និ​យា​យត្រង់ៗ​តែម្តង​ថា​រថ​យន្ត​ដឹកឈើ​ឈ្មោះ​មករា​នោះ​មិន​អា​បង្ក្រាប់​បានទេ​ ព្រោះ​សមត្ថ​កិ​ច្ច​គ្រប់​ស្ថាប័ន​​គេ​ត្រូវ​រ៉ូវ​​គ្នា​រត់ការ​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់ក្រោម​យ៉ាង​រលូន​អស់ហើយ​ បើ​ជំនាញ​យើង​តែ​ឯង​បង្ក្រាប វា​ហាក់​ទៅ​ឆ្វេង​តែឯង​ហើយ​ទុក​ឱ្យ​គេ​ទៅតាម​ដំណើរ​ចុះ​ ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ