ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ Colgate លើក​ទី​2 នៅ​ផ្សារ​ទំនើប Aeon Mall

7 ឆ្នាំ មុន

ក្រុមហ៊ុន Colgate បាន​ទទួល​នូវ​មតិ​គាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​អាហារូបករណ៍​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​2016​នេះ ។ ដូច្នេះ​ក្រុមហ៊ុន Colgate

ក្រុមហ៊ុន Colgate បាន​ទទួល​នូវ​មតិ​គាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​អាហារូបករណ៍​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​2016​នេះ ។ ដូច្នេះ​ក្រុមហ៊ុន Colgate បាន​សម្រេចចិត្ត​បន្ត​កម្ម​វី​ធី​នេះ​រយៈពេល​មួយ​ខែ​ទៀត ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​31 សីហា 2016​។

នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា ជា​ពិសេស​មាតាបិតា​ដែល​បារម្ភ​ពី​ការ​សិក្សា​របស់​កូន​ៗ និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា ព្រោះ​ពួក​គេ​នឹង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ឈ្នះ​រង្វាន់​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប​180​លាន​រៀល ដែល​ក្រុមហ៊ុន Colgate មាន​បំណង​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។ ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប​180​លាន​រៀល​នេះ ក្រុមហ៊ុន Colgate គឺ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ឈ្នះ ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​សិក្សា​របស់​កូន​ៗ សម្ភារ​សិក្សា ឬ​ជំនាញ​ផ្សេង​ៗ ដូច​ជា​ជំនាញ​ភាសា​ជាដើម​។

កាលពី​ថ្ងៃអាទិត្យ ទី​31 កក្កដា 2016  Colgate បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី​ពីរ របស់​ខ្លួន​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល និង​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ចំនួន​12​នាក់​បន្ថែម​ទៀត​។ នៅ​ក្នុង​កម្ម​វី​ធី​នេះ ក៏​មានការ​ផ្តល់​ជូន​ផលិតផល​ថ្នាំដុសធ្មេញ Colgate ដោយ​ឥត​គិតថ្លៃ កម្ម​វី​ធី​ល្បែង​កម្សាន្ត​សប្បាយ​ៗ ការ​សម្ដែង​ពិសេស​របស់​ប្អូន​ៗ​កុមារ ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​តារាចំរៀង​លោក ហេង ពិ​ទូ ផង​ដែរ​។ 

កុំអោយ​ឱកាស​ឈ្នះ​រង្វាន់​នេះ​រំលង​អោយ​សោះ ! រង្វាន់​អាហារូបករណ៍​12​រង្វាន់​ផ្សេង​ទៀត កំពុង​រង់ចាំ​អ្នក​។ ដូច្នេះ​ប្រញាប់​ឡើង​ការ​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​4 សីហា 2016 នៅ​ផ្សារ​ទំនើប City Mall​។