ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ផ្តល់​ថវិកា​១២​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មណ្ឌល​កម្សាន្ត​គ្មាន​ដែន​កំណត់​ណា​ហ្គា​វើ​ល បាន​ផ្តល់​ថវិកា​ចំនួន​១២​ម៉ឺន​ដុល្លារ​ជូន​ដល់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​សម្រាប់​យក​ទៅ​សាងសង់​លំនៅ​ដ្ឋា​ន​ដល់​អតីត​យុទ្ធ​ជន កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៦​។

រាជធានី​ភ្នំពេញ ៖ មណ្ឌល​កម្សាន្ត​គ្មាន​ដែន​កំណត់​ណា​ហ្គា​វើ​ល បាន​ផ្តល់​ថវិកា​ចំនួន​១២​ម៉ឺន​ដុល្លារ​ជូន​ដល់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​សម្រាប់​យក​ទៅ​សាងសង់​លំនៅ​ដ្ឋា​ន​ដល់​អតីត​យុទ្ធ​ជន កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៦​។ ពិធី​ប្រគល់​ថវិកា​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ គន់ គី​ម​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​លោក   Tam Sri Datuk Dr Chen Lip Keong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​។

លោក Tam Sri Datuk Dr Chen Lip Keong បាន​ឲ្យ​ដឹង​ថា រូប​លោក និង​នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ស្គាល់គ្នា​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ជា​ពិសេស​ជាមួយ​សកម្មភាព​កិច្ចការ​សង្គម ហើយ​ណា​ហ្គា​វើ​ល​មាន​សកម្មភាព​សង្គម​ជា​ច្រើន​។

លោក​មាន​ប្រសាសន៍​ថា «​តាម​រយៈ​ថវិកា​ឧបត្ថម្ភ​ថ្ងៃនេះ ជា​ការ​ថ្លែង​អំណ​គុណ​ដល់​អតីត​យុទ្ធ​ជន​កម្ពុជា​ទាំងអស់ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ការពារ​មាតុភូមិ​ហើយ​ចំពោះ​ថវិកា​ចំនួន​១២​ម៉ឺន​ដុល្លារ​សម្រាប់​បន្តសកម្មភាព​សង្គម​បន្ត​ទៀត​»​។

លោក​លើក​ឡើង​ថា «​ចាប់តាំងពី​យើង​បាន​បើក​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​មក គឺ​មាន​រយៈពេល​២១​ឆ្នាំ​ហើយ ចំពោះ​ទឹកប្រាក់​ដែល​យើង​រកបាន​ក្នុង​ប្រទេស​នេះ យើង​នឹង​ផ្តល់​ទៅ​ឲ្យ​ប្រទេសនេះ​វិញ​ដូច​ជា កសាង​សាលារៀន មហាវិទ្យាល័យ ឧបត្ថម្ភ​ទៅ​លើ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ថ្នាំពេទ្យសម្រាប់​ថ្ងៃនេះ មានកម្ម​ពិធី​មួយ​ឈ្មោះ​ថា « បេះដូង​សប្បុរស​» នៅ​ពេល​យើង​ទៅ​តាម​ភូមិ​នានា បាន​ប្រគល់​សៀវភៅ និង​ឧបករណ៍​សិក្សា​ជា​ច្រើន​ដល់​សិស្ស​ទាំងនេះ ព្រមទាំង​កម្ម​ពិធី​ដាំ​ដើមឈើ​ផង​ដែរ​»​។  

ក្នុង​ឱ្យ​កាស​នោះ​ផង​ដែរ នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ថ្លែង​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ដែល​បាន​ផ្តល់​អំណោយ​មនុស្សធម៌​នូវ​ទឹកប្រាក់​ចំនួន​១២​ម៉ឺន​ដុល្លារ សម្រាប់​​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​យើង​បាន​ចំនួន​៣០​ខ្នង​។ លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា រយៈពេល​ជាង​២០​ឆ្នាំ​ដែល​លោក Tam Sri Datuk Dr Chen Lip Keong បាន​មក​រស់នៅ​កម្ពុជា លោក​បាន​ជួយ​ដល់​ការងារ​សង្គម​យ៉ាងច្រើន​ទោះបីជា​លោក​ជា​ពាណិជ្ជករ​ក៏​ដោយ តែ​លោក​បាន​គិត​សុខទុក្ខ​ពី​ប្រជាជន និង​កងពល​កម្ពុជា​។

លោក​បន្ត​ថា លោក​បាន​ជួយ​ឧបត្ថម្ភ​កងពល​សម​ភូមិ​មុខ នៅ​ប្រាសាទព្រះវិហារ បាន​យ៉ាងច្រើន ដើម្បី​ជួយ​ដោះស្រាយ​ដល់​កងពល ។ តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លោក​បាន​ជួយ​បំពេញ​ការ​ខ្វះ​ខ្វាត​របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដូចដែល​បាន​ប្រគល់​មុន​នេះ​បន្តិច ធ្វើ​បាន​ផ្ទះ​រហូត​ទៅ​ដល់​៣០​ខ្នង ដល់​អតីត​យុទ្ធ​ជន​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ជួយ​ក្នុង​១​ឆ្នាំ​២​ដង​ដូច​ជា​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក៏​ដូច​ជា​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រចាំ​ឆ្នាំ ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​អតីត​យុទ្ធ​ជន ហើយ​លោក​សង្ឃឹមថា ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នឹង​ជួយ​បំពេញ​ការ​ខ្វះខាត​តាម​លទ្ធភាព​ដែល​អាច​ដោះស្រាយ​បាន​។

គូសបញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​បញ្ចប់​ពិធី​ប្រគល់​ថវិកា​ជូន​ដល់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ថ្នាក់ដឹកនាំ​ណា​ហ្គា​វើ​ល និង​នាយ​ឧត្តមសេនីយ៍ គន់ គី​ម រួម​និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ធ្វើ​ដំណើរ​ទស្សនា​ផ្សារ​ទំនើប​ក្រោម​ដី​របស់ NagaCity Walk ផង​ដែរ​៕