ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នាំ​ចូល​ស្រា​បៀរ​អាសា​ហ៊ី​ជាប់​លំដាប់ថ្នាក់​លេខ​1​ពី​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​មាន​មោទនភាព​ជា​ដៃគូ​ជាមួយ​ស្រា​បៀរ​អាសា​ហ៊ី​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ចែកចាយ​ម៉ាក​ស្រា​បៀរ​ដែល​ល្បី

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​មាន​មោទនភាព​ជា​ដៃគូ​ជាមួយ​ស្រា​បៀរ​អាសា​ហ៊ី​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ចែកចាយ​ម៉ាក​ស្រា​បៀរ​ដែល​ល្បី និង​លក់ដាច់​ជាងគេ​បំផុត​ក្នុង​ប្រទេស​ជប៉ុន មក​ក្នុង​ប្រទេស​កម្ពុជា​។

ស្រា​បៀរ​អាសា​ហ៊ី​ស៊ុប​ភើ​ដ្រា​យ គឺជា​ស្រា​បៀរ​ដែល​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅ​ក្នុង​ប្រទេស​ប្រទេស​ជប៉ុន និង​បាន​ដាក់​លក់​នៅ​ប្រទេស​ជាង​៥០ ទូ​ទាំង​ពិភពលោក ។ រស់ជាតិ​ស្រស់ ចាប់​មាត់ និង​ធ្វើ​អោយ​អាម្ម​ណ៍​ស្រស់ថ្លា​ថែម​ទាំង​ពុំ​មាន​រសជាតិ​ល្វីង​ក្រោយ​ពេល​ពិសារ​រួច បាន​ធ្វើ​ឱ្យ​ស្រា​បៀរ​នេះ​ក្លាយ​ជាទី​ពេញ​និយម​របស់​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​នាំ​ចូល​ស្រា​បៀរ​អាសា​ហ៊ី​កាលពី​រាត្រី​ថ្ងៃ​ទី​១១​សីហា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​លោក NormanLim នាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​ប្រសាសន៍​ថា​៖ «​យើង​មានការ​រំភើប​យ៉ាង​ខ្លាំង ដើម្បី​បង្ហាញ​ពី​ស្រា​បៀរ​ដែល​មាន​រសជាតិ​អស្ចារ្យ​នេះ​ដល់​អតិថិជន​របស់​យើង ។ ជាមួយនឹង​ការ​បន្ថែម​នូវ​ស្រា​បៀរ​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ទៅ​ទីផ្សារ​កម្ពុជា ង​សង្ឃឹមថានឹង​ការ​លក់​របស់​យើង​កើនឡើង និង​ពង្រីក​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​» ។ ឥឡូវនេះ​អ្នក​ចូល​ចិត្ត​ស្រា​បៀរ​អាច​រីករាយ​នឹង ស្រា​បៀរ​លេខ​១​នៅ​ប្រទេស​ជប៉ុន​ជា​ប្រភេទ​កំប៉ុង​ចំណុះ 330ml ជា​ប្រភេទ​ដប​ចំណុះ 350ml នៅ​តាម​ផ្សារ​ទំនើប​នានា ម៉ាត ភោជនីយដ្ឋាន បារ ក្លឹ​ប និង​អ្នក​ចែកចាយ​ផ្ទាល់​នៅ​ទូ​ទាំង​ប្រទេស ។

ផលិតផល​នេះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ១០០​ភាគរយ ។ ចាប់តាំងពី​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៨៧ ជា​ស្រា​បៀរ​ប្រភេទ​ស្ងួត​ដំបូង​បំផុត​របស់​ប្រទេស​ជប៉ុន​ហើយ​បាន​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទាំង​រសជាតិ និង​ការ​រំភើប​នៃ​ស្រា​បៀរ ។ រសជាតិ​របស់​អាសា​ហ៊ី​បាន​បង្កើត​ស្តង់ដា​ថ្មី​មួយ ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ដើម្បី​ផលិត​នូវ​ស្រា​បៀរ​ស៊ុប​ភើ​ដ្រា​យ អាសា​ហ៊ី បាន​ប្រើប្រាស់​មេតំបែរ​ដ៏​កម្រ​ដែល​ជា​ប្រភេទ​លេខ​៣១៨ ដែល​មិន​ត្រឹមតែ​ជា​មេតំបែរ​ដែល​ល្អ​ជាងគេ​នោះ​ទេ តែ​បាន​ផលិត​នូវ​ក្លិន​ដ៏​ពិសេស​ម្យ៉ាង​ដែល​ធានា​បាន​ទាំង​រសជាតិ និង​រសជាតិ​បែប​ស៊ុប​ភើ​ដ្រា​យ​។ ស្រូវ​សាលី​ដែល​បាន​ប្រើ​សម្រាប់​ផលិត​ស្រា​បៀរ​អាសា​ហ៊ី ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ស​ម្រឹត​សម្រាំង ដោយរ​អនុលោម​ជាមួយ​លក្ខណៈ​វិនិច្ឆ័យ​ជាង​មួយ​រយ ដើម្បី​កំណត់​ធាតុ​ផ្សំ​ដែល​រួម​មាន ប្រភេទ​នៃ​គ្រាប់​ធញ្ញជាតិ ប្រភព​ដើម និង​វិធីសាស្ត្រ​នៃ​ការ​ដាំ​ដុះ ៕