ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​2​ឆ្នាំ Bread Talk ពង្រីក​សាខា​បាន​4​កន្លែង​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Bread Talk គឺជា​ហាង​នំ​បុ័ង​ម៉ាក​យីហោ​របស់​ប្រទេស​សាំង​ហ្កា​ពួរ និង​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដោយ​គិត​មក​ដល់​ពេល​នេះ ហាង​នំ​បុ័ង​នេះ

រាជធានី​ភ្នំពេញ ៖ Bread Talk គឺជា​ហាង​នំ​បុ័ង​ម៉ាក​យីហោ​របស់​ប្រទេស​សាំង​ហ្កា​ពួរ និង​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដោយ​គិត​មក​ដល់​ពេល​នេះ ហាង​នំ​បុ័ង​នេះ ព​ង្រី​សាខា​បាន​៤​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​និយម​ពិសា​នំ​បុ័ង​នៅ​ក្នុង​ហាង​របស់​ខ្លួន ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ២០១៦ នៅ​ហាង​នំ​បុ័ង Bread Talk សាខា​ម៉ៅ​សេ​ទុង លោក ហែម សំណាង​អ្នកគ្រប់គ្រង​ហាង​នំ​បុ័ង Bread Talk សាខា​មួយ​នេះ បានឱ្យ​ដឹង​ថា ចាប់តាំងពី​បើក​ដំណើរការ​ហាង​នំ​បុ័ង Bread Talk ក្នុង​អំឡុង​ឆ្នាំ​២០១៤​នៅ​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ Bread Talk បាន​បើក​សាខា​ជា​បន្តបន្ទាប់ រហូត​បាន​៤​សាខា ហើយនឹង​បន្ត​បើក​សាខា​ជា​បន្តបន្ទាប់​ទៀត​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ ។

លោក​បន្ត​ថា សម្រាប់​ផលិតផល​នៅ​ក្នុង​ហាង Bread Talk កំពុង​មានការ​ពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារ​តែ​ហាង Bread Talk មាន​ច្រើន​ផលិតផល និង​ច្រើន​រសជាតិ​សម្រាប់​ពួក​គាត់ ។ សម្រាប់​ហាង​នំ​បុ័ង Bread Talk ដែល​បើក​នៅ​សាខា​ម៉ៅ​សេ​ទុង​នេះ គឺជា​សាខា​ដែល​មាន​សក្ដានុពល​ខ្ពស់​មួយ ព្រោះ​វា​ស្ថិត​នៅ​ជិត​សាលា ធនាគារ និង​ក្រុមហ៊ុន​ជា​ច្រើន ដូចនេះ​សិស្សសាលា បុគ្គលិក​ធនាគារ និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​នេះ អាច​ចូល​សម្រាក និង​ទទួលទាន​បាន​យ៉ាង​ស្រួល ។ លោក​និយាយ​ថា រយៈពេល​ជាង​ពីរ​ឆ្នាំ​ដែល​បាន​នាំ Bread Talk មក​កាន់​ប្រទេស​កម្ពុជា មានការ​គាំទ្រ​ច្រើន ហើយ​ភ្ញៀវ​បាន​សរសើរ​ថា នំ​បុ័ង​នៅ​ក្នុង​ហាង​របស់​យើង គឺ​ឆ្ងាញ់​បើ​ធៀប​នឹង​ហាង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ថែម​ទៀត​ថា រាល់​ថ្ងៃនេះ​គ្រប់​ហាង​នំ​បុ័ង​របស់ Bread Talk គឺ​លក់​ចេញ​អស់​ប្រមាណ​១០០០​នំ​ក្នុង​មួយ​សាខា​ៗ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សម្រេច​បើក​សាខា​បន្តបន្ទាប់​ដូចនេះ​។ ក្រៅពី​នំ​បុ័ង Bread Talk ក៏​មាន​ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត​សម្រាប់​បម្រើភ្ញៀវ​រួម​ជាមួយ​គ្នា​ផង​ដែរ ។

លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ ហាង​នំ​បុ័ង Bread Talk មាន​វត្ត​មាននៅ​តាម​បណ្ដា​ប្រទេស​ប្រមាណ​២០​នៅ​តំបន់​អាស៊ី ហើយ​កម្ពុជា​ជា​ប្រទេស​ទី​២០​ដែល​នាំ​ចូល​ម៉ាក​យីហោ​ហាង​នំ​បុ័ង Bread Talk និង​បាន​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ផ្ដល់​ការងារ​ដល់​សិស្ស​និស្សិត​ជា​ច្រើន​នាក់ ។ សម្រាប់​ហាង​នំ​បុ័ង Bread Talk ទាំង​បួន​សាខា​បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ប្រមាណ​៥០០​នាក់ ៕