ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung Galaxy Note7 ទាក់ចិត្ត​អ្នក​សារព័ត៌មាន​ឲ្យ​រំជើបរំជួល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បង្ហាញ​រូបរាង​របស់​ទូរស័ព្ទ Galaxy Note 7 កាលពី​យប់​ថ្ងៃ​ទី​0២ សីហា នេះ ក្រុមហ៊ុន​សាម​សុង បាន​រៀបចំ​ការ​ជួបជុំ​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បង្ហាញ​រូបរាង​របស់​ទូរស័ព្ទ Galaxy Note 7 កាលពី​យប់​ថ្ងៃ​ទី​0២ សីហា នេះ ក្រុមហ៊ុន​សាម​សុង បាន​រៀបចំ​ការ​ជួបជុំ​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា​មាន​ទាំង​ពី​កាសែត ទស្សនាវដ្តី ទូរទស្សន៍ និង​គេហទំព័រ ដើម្បី​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​ការ​បង្ហាញ​រូបរាង​របស់​ទូរស័ព្ទ​សាម​សុង Galaxy Note 7 ដែល​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក កំពុង​ទន្ទឹងរង់ចាំ​ទស្សនា​មហា​ព្រឹត្តិការណ៍​នេះ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​នេះ អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ទស្សនា​យ៉ាង​ជក់ចិត្ត ដោយ​មានការ​ជជែក​បង្ហាញ​ចំណាប់អារម្មណ៍ ក៏​ដូច​ជា​ផ្តិត​យក​រូបភាព​នៃ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ដែល​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​ញូ​វ​យ៉​ក​នេះ​។ មិនតែប៉ុណ្ណោះ ពួក​គាត់​ក៏​បាន​រីករាយ​ជាមួយនឹង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​យ៉ាងច្រើន​ទៀត​ផង​។

តាម​រយៈ​ការ​បង្ហាញ​រូបរាង​របស់​សាម​សុង Galaxy Note 7 ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី​ប្រភេទ​ផាប់​ប្លែ​ត​នេះ (Phablet) ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​ការពារ​សុវត្ថិ​ភាព Samsung Knox និង​បច្ចេកវិទ្យា  iris scanner ថ្មី​ក្នុង​ការ​ស្កេ​ន​ប្រ​ស្រី​ភ្នែក ដើម្បី​ដោះ​សោ និង​ព្រមទាំង​មុខងារ​កាន់តែ​អស្ចារ្យ​របស់​ប៊ិក S-Pen និង IP68 ការពារ​ធូលី​ដី និង​ធន់​នឹង​ទឹក​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​កត់ត្រា​យ៉ាង​ងាយស្រួល ដោយ​គ្មាន​ការ​រំខាន ទោះបីជា​នៅ​ពេល​ដែល​អេ​ក្រង់​សើម​ក៏​ដោយ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រើ​ប្រាស់​អាច​រីករាយ​ក្នុង​ការ​ទស្សនា​កម្សាន្ត​ជាមួយនឹង​លក្ខណៈ​ពិសេស​របស់​មុខងារ HDR video streaming ។

ជាមួយនឹង​សាម​សុង Galaxy Note7 ក្រុមហ៊ុន​សាម​សុង​នៅ​តែ​បន្ត​ឆ្ពោះទៅ​មុខ​ក្នុង​ការ​រចនា​រូបរាង​ឲ្យ​កាន់តែ​មាន​ភាពល្អ​ឥត​ខ្ចោះ តាម​រយៈ​ការ​ច្នៃប្រឌិត​ថ្មី​ដែល​បំពាក់​ជាមួយនឹង​អេ​ក្រង់​ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏​កំពូល និង​រ៉េ​ម​ទំហំ 4GB (LPDDR4) ថែម​ទាំង​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ dual-pixel ទំហំ 12MP OIS (F1.7)  និង​កាមេរ៉ា​មុខ​ទំហំ 5MP (F1.7)  ។

ដោយ​មាន​មេ​ម៉ូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 64GB ទូរស័ព្ទ Galaxy Note7 ថែម​ទាំង​អាច​បន្ថែម​មេ​ម៉ូ​រី​ប្រភេទ  microSD ដល់​ទៅ 256GB និង​ភ្ជាប់​មក​ជាមួយ​ថ្ម​ទំហំ​ធំ 3,500mAh ងាយស្រួល​សន្សំ​សំចៃ ការ​ប្រើប្រាស់​តាម​រយៈ​មុខងារ​របស់ Smart Manager និង​អាច​សាក​ថ្ម​បាន​លឿន​ដោយ​ប្រើ​រន្ធ USB-C ថ្មី និង​សាក​ថ្ម​ឥត​ខ្សែ​បាន​គ្រប់​ទីកន្លែង​។

ទូរស័ព្ទ​សាម​សុង  Galaxy Note7 បង្កើត​តុល្យភាព​រវាង​ការងារ និង​ការ​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​សម្រេច​បាន​ច្រើន​ជាង​អ្វី​ដែល​គេ​គិត​ថា អាច​ធ្វើ​ទៅ​បាន​នៅ​លើ​ស្មា​ត​ហ្វូ​ន​។ គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង​ក៏​បាន​រៀបចំ​ដំណើរ​ទស​ន្ស​ន​កិច្ច​ដល់​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​ច្រើន​នាក់​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​កម្មវិធី​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​ញូ​វ​យ៉​ក អំពី​ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​របស់​ទូរស័ព្ទ​សាម​សុង Galaxy Note7 នេះ​ផង​ដែរ​៕